. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍ យ៉ាងម៉េច?
May 15, 2014 (12:44:19) [ 1405 ]
 
 
(ដើមអម្ពិល) ខ្ញុំបាទទើបតែមានទំនាក់ ទំនងជាមួយនារីម្នាក់ តែមិនទាន់ បានរួមភេទ ជាមួយនាង នៅឡើយទេ ។ ខ្ញុំបាទចង់ដឹងថា ក្នុងពេលរួមភេទ ដំបូងជា​មួយបុរស តើស្ដ្រីមានអារម្មណ៍​​យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដកណ្ដាល វេជ្ជបណ្ឌិត​យើងៈ គ្រាដំបូងពិតជាធ្វើឱ្យ​មនុស្សមាន​អារម្មណ៍ខ្លះៗ មិនអាចគេច​វេសបានឡើយ។ នារី​មានអារម្មណ៍ ចង់ថែរក្សា​ព្រហ្មចារី និងភាពបរិសុទ្ធ​របស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញ​ដោយសារ បុរសម្នាក់​នេះឬ ។ យ៉ាងណា មិញ ពេលជួបបុរស​លើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិន​ប្រក្រតី ភ័យផង អរផង ដូចដែល​តែងបន្លឺពាក្យថា មានអារម្មណ៍​យ៉ាងម៉េចទេ ថាមិនត្រូវសោះ ។

ប្រសិនបើស្ដ្រីគិតថា ការរួមភេទ​នឹងធ្វើឱ្យនាងឈឺចាប់ នុះ​នាងកាន់តែមាន​អារម្មណ៍ភ័យ ខ្លាចទ្វេឡើង ។ បុរសអាច ជាអ្នកកំណត់​ ការភ័យខ្លាច ឬត្រេកត្រអាល ​តាមរយៈកាយវិការ និងសម្ដីសំដៅ​ជាមួយនាង ។ ការរួមភេទដំបូង​របស់ស្ដ្រី ជាអនុស្សាវរីយ៍​ជូរចត់ និងផ្អែមល្ហែម​សម្រាប់ មួយជីវិត​របស់នាង ។ ហើយជាគ្រា​ដែលនាងទទួល ជាលើក​ដំបូង នៃការឈឺចាប់​រូបកាយ និងរសជាតិ​សួគ៌ាផ្លូវភេទ ។

ពេលមានអារម្មណ៍​ច្របូកច្របល់ ក្នុងគ្រា​ដំបូង បើបានបុរស​ជាស្វាមី ឬជាសង្សារ មានកាយវិការ​ទន់ភ្លន់ សម្ដីសំដៅ ផ្អែមល្ហែម និងទឹកចិត្ដយល់​ចិត្ដយល់ថ្លើម នាងពិតជាមាន​អារម្មណ៍ សុខស្រួល​ក្នុងចិត្ដ ។ ផ្ទុយទៅវិញ នាងនឹងមាន អារម្មណ៍ខ្លាចរអា ពេញមួយ​ជីវិត បើជួបរឿងសោកសៅ ក្នុងគ្រា​ដំបូងនេះ។

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌​មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter