. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
៦ វិធី ជួយឲ្យ​អ្នកគេង​បាន​ លក់ស្រួល
March 29, 2014 (09:25:35) [ 1269 ]
 
 
មនុស្សច្រើនតែងតែ ព្យាយាមគេងឲ្យ បានលក់ស្កប់ស្កល់។ ប៉ុន្តែមានមនុស្ស មួយចំនួន តែងតែមានអាការៈ មិនសូវស្រូល នៅពេលដែលគេ ក្រោកពីគេង ទោះបីជា គេគេងបានលក់ស្កប់ស្កល់ ហើយក៏ដោយ។ អ្នកសិក្សាមួយចំនួន តែងតែត្អូញត្អែរថា បន្ទាប់ពីក្រោកពី គេងគេមិនបានចាំមេរៀនដែលបាន​​​ទន្ទេញពីយប់សោះ។ ដូច្នេះតើអ្នកគួរមាន វិធានការ​​​បែបណាចំពោះ​​បញ្ហាទាំង​អស់នេះ?

ខាងក្រោមនេះ គឺជាវិធីសាស្រ្ត​មួយចំនួន​ដើម្បីជួយលោកអ្នក ក្នុងការទទួលទាន ដំណេកបាន​លក់ស្កប់ស្កល់ៈ

១- ទាក់ទងទៅនឹងខ្នើយ របស់លោកអ្នក។ ខ្នើយដែលចាស់ ហើយមានកម្ពស់ មិនត្រូវនឹងកម្ពស់ របស់លោកអ្នក ហើយជាខ្នើយ ដែលរឹងអាចធ្វើឲ្យ លោកអ្នកឈឺខ្នង ឬ កញ្ជឹងក ជាមូលហេតុ ដែលធ្វើឲ្យលោកអ្នកគេង មិនបាន ស្រួល។

២- ទាក់ទងទៅនឹងលោកអ្នក ដែលឧស្សាទទួលទាន កាហ្វេ ឬ អ្នកពិសាបារី។ ជាតិនៃកាហ្វេ ឬ ថ្នាំជក់ នឹងធ្វើឲ្យ ខួរក្បាលលោកអ្នក នៅតែបន្តគិត ឬ នៅតែបន្តធ្វើការ បើទោះបីជាលោកអ្នកបាន គេងលក់ហើយក៏ដោយ។

៣- ទាក់ទងទៅនឹង ខ្យល់អាកាសក្នុងបន្ទប់ ដែលលោកអ្នកគេង។ លោកអ្នកគួរតែបើកបង្អួច ឬរៀបចំបន្ទប់ឲ្យបាន ត្រឹមត្រូវដើម្បីទទួល បានខ្យល់បរិសុទ្ធ ពិសេស គឺអុកស៊ីសែន ដែលនឹងជួយឲ្យ លោកអ្នក មានកម្លាំងបន្ទាប់ពី លោកអ្នកក្រោកពីគេង។

៤- ញ៉ាំអាហារដែល សម្បូរជាតិវីតាមីន D ដូចជា ត្រី ស៊ុត សណ្តែក ផ្សិតជាដើម។

៥- ការហាត់កីឡា គឺជាកត្តាដែលសំខាន់ណាស់ សម្រាប់លោកអ្នក ដែលធ្វើការនៅ ការិយាល័យជាប្រចាំ។

៦- ហាមខាត់ដាច់ខាត មិនឲ្យលោកអ្នកមើល ទូរទស្សន៏ដល់យប់ជ្រៅពេល ។ នេះជាកត្តាដែលធ្វើឲ្យខួរក្បាល លោកអ្នកងាយនឹងបាត់បង់ ការចងចាំ ព្រោះពេញមួយយប់ នោះខួរក្បាលលោកអ្នក នៅតែបន្តធ្វើការ មិនបានសម្រាក៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter