. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
១ នាទី​ដឹង​ភ្លាម​ថា​សរីរាង្គ អ្នក​ខ្វះ​សារជាតិ​អ្វី​
March 29, 2014 (09:14:42) [ 1297 ]
 
 
១.​ប្រេះ​មាត់ , រលាកមាត់ - ខ្វះ​វីតាមីន B2 បរិមាណ ​វីតាមីន B2 ចាំបាច់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ​របស់​បុរស និង​ស្ត្រី​គឺ ១,៣ mg និង ១,១ mg។ តំបន់​ជុំវិញ​មាត់​លេចចេញ​ស្នាម​ប្រេះ ឬ​រលាក​បញ្ជាក់ថា សរីរាង្គ​កំពុង​ត្រូវការ​បំពេញ​ថែម​វីតាមីន B2 ។ អាហារ​សម្បូរ​វីតាមីន B2 : ទឹកដោះគោ , ផ្សិត , សណ្តែកដី , ខ្ញី , អាល់​ម៉ុ​ន​... ។​

​២.​ធុញ​ទទួលទាន , មិន​ឆ្ងាញ់​មាត់-ខ្វះ​ស័ង្កសី​ធម្មតា​បុរស​ត្រូវ​ការប្រមាណ ៥,៥ - ៩,៥ mg ស័ង្កសី , ស្ត្រី​ត្រូវការ ៤-៧ mg ដើម្បី​រក្សា​សកម្មភាព​សរីរាង្គ​សម្រាប់ ១ ថ្ងៃ ។ ពេល​ខ្វះ​ស័ង្កសី សរីរាង្គ​នឹង​លេចចេញ​រោគសញ្ញា​ដូចជា សមត្ថភាព​ទប់ទល់​ថ​យ​ចុះ , ទទួលទាន​មិន​ឆ្ងាញ់ , ជ្រុះ​សក់ , ធំ​យឺត , មុខងារ​ជី​វ្ហា​វិញ្ញាណ​ថយចុះ-អាហារ​សម្បូរ​ស័ង្កសី ៖ គ្រឿង​សមុទ្រ , សាច់គោ , សាច់ជ្រូក , មាន់ , គ្រាប់​ល្ពៅ​... ។​

​៣.​ភ្នែក​ស្ងួត ឬ​ចុក​រួយ , ក្រពះ​ពិបាក​ទ្រាំ - ខ្វះ​វីតាមីន A ​បរិមាណ​វីតាមីន A ចាំបាច់​សម្រាប់​បុរស​គឺ ០,៧ mg និង​ស្ត្រី​គឺ ០,៦ mg ។ នេះ​ជា​ប្រភេទ​វីតាមីន​សំខាន់បំផុត​ចំពោះ​ភ្នែក​របស់​យើង។ ទន្ទឹម​នោះ​វា​ក៏​ដើរតួនាទី​បង្កើត​ស្រទាប់​ការពារ​សម្រាប់​ប្រព័ន្ធ​ដំណក​ដង្ហើម និង​ផ្លូវ​ពោះវៀន , បង្ការ​បញ្ចៀស​បាក់តេរី​លុកលុយ​ចូល​សរីរាង្គ។​ ​អាហារ​សម្បូរ​វីតាមីន A ៖ ការ៉ុត , ថ្លើម​សត្វ , ដំឡូងជ្វា , ប៉េងប៉ោះ , ស៊ុត ... ។​

​៤.​មួម៉ៅ , ងាយ​ច្រឡោត - ខ្វះ​ជាតិ​ដែក​ ​ខ្វះ​ជាតិ​ដែក​ពុំ​ត្រឹមតែ​បង្ក​ខ្វះ​ឈាម​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ស្មារតី​ត្រូវ​ទ្រុឌ ទ្រោម , ងាយ​ខឹងច្រឡោត និង​មួម៉ៅ ។ បរិមាណ​ដែក​ចាំបាច់​សម្រាប់​សរីរាង្គ​បុរស និង​ស្ត្រី​ប្រចាំថ្ងៃ​គឺ ៨,៧ mg និង ១៤,៨ mg . អាហារ​សម្បូរ​ដែលមាន ៖ សាច់​ក្រហម , ស៊ុតមាន់ , បន្លែ​បៃតង , ផ្លែឈើ​... ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter