. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
មនុស្ស​ប្រមាណ ៧៥% ឆ្លង​ ផ្តាសាយ​ដោយគ្មាន​បញ្ចេញ​ រោគសញ្ញា​
March 25, 2014 (11:47:37) [ 1213 ]
 
 
បើតាម​ការស្រាវជ្រាវ​មួយ របស់​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​ត្រូវ​បង្ហាញថា មាន​មនុស្ស​ប្រមាណ ៣/៤ តែង​រង​ជំងឺ​ផ្តាសាយ​រដូវ​កាល ហើយ​ពុំ​បញ្ចេញ​រោគសញ្ញា​ទេ​។​

តាម​ការសិក្សា​របស់ អ្នកវិទ្យាសាស្ត្រ​អង់គ្លេស នៅ​សកល​វិទ្យាល័យ London ថ្មីៗ​នេះ ហើយក៏​ត្រូវ​បានប្រកាស​លើ​ទស្សនា​វ​ដ្តី The Lancet Respiatory Medicine បង្ហាញថា មាន​មនុស្ស​ប្រមាណ ៣/៤ បាន​រង​ផ្តាសាយ​តាម​រដូវ ដោយ​ពុំមាន​រោគសញ្ញា បង្ហាញថា ផ្តាសាយ​ទេ ។​

​ក្រុម​ស្រាវជ្រាវ បាន​អង្កេត​លើ​តួលេខ នៃ​ការឆ្លង​រោគ​ផ្តាសាយ តាមរយៈ​ការពិសោធន៍​ឈាម នៅ​នឹង​ផ្ទះ​របស់​អ្នកស្ម័គ្រ ចិត្ត មុន​និង​ក្រោយ​វេលា ងាយ​កើតរោគ​ផ្តាសាយ (​ក្នុង​រដូវរងា​) ៦ ឆ្នាំ​ជាប់ៗ​គ្នាក្នុងនោះ រួមទាំង​ឆ្នាំមាន​រោគ​ផ្តាសាយ​ ជ្រូក H1N1 (2009) ។ លទ្ធផល​បង្ហាញថា មាន​មនុស្ស​ប្រមាណ ១៨% ពុំបាន​ចាក់​វ៉ាក់សាំង មាន​ឆ្លង​រោគ​ផ្តាសាយ ។​ ក្នុងចំណោម​នោះ មាន​ត្រឹមតែ ២៣% ដែល​ចេញ​ជា​អាកា​រៈ​ផ្តាសាយ ហើយ ១៧% ប៉ុណ្ណោះ ដែល​ទៅ​ជួប​ពេទ្យ ពេល​ ផ្តាសាយ ។​

​តាម​អ្នកវិទ្យាសាស្ត្រ​នោះ ស្ថានភាព​នៃ​រោគ​ផ្តាសាយ បាន​ត្រូវ​វាយតម្លៃ​ទាប ដែល​តាមពិតទៅ វា​ខ្ពស់ជាង ២២ ដង ប្រៀប​ទៅនឹង​ស្ថិតិ​បច្ចុប្បន្ន ដែល​ធ្វើ​បែប​បូកសរុប​ពី​មូលដ្ឋាន​ឡើងមក ។ ហេតុនេះ ចាំបាច់​ត្រូវមាន​របៀប​គ្រប់គ្រង​ថ្មី ដើម្បី​បង្ការ​រោគ​នេះ ឲ្យ​បាន​ប្រសើរ ទៅ​ថ្ងៃ​អនាគត៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter