. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
វិធីតុបតែង​មុខ ឲ្យ​មើល​ទៅ​ស្រស់ស្អាត ​តាម​បែប​ធម្មជាតិ
March 22, 2014 (06:37:37) [ 1212 ]
 
 
ស្រ្តីជាច្រើននាក់ មកហើយ ដែលបានព្យាយាមប្តូរម៉ូដសក់ដោយការញ៉ែកសក់ ឬវែកសក់ម៉ូដថ្មីៗ ប៉ុន្តែទោះជាសិត យ៉ាងណាក្តី ក៏ទម្រង់សក់នោះ មិនជាប់បាន យូរដែរ ព្រោះវានឹងត្រឡប់មក ជាទម្រង់ដដែលវិញ។

ខាងក្រោមនេះជាវិធីដើម្បីប្តូរទម្រង់សក់បែបងាយៗ:

- មុនពេលចូលគេង អ្នកគួរដាក់ទឹកសក់ឲ្យសើម រួចលាបចេល នៅនឹងគល់សក់។ បន្ទាប់មកសិតឬវែកសក់ តាម ទម្រង់ដែលចង់បាន និងចងកន្ទុយសេះ ជាការស្រេច។ ធ្វើបែបនេះឲ្យបាន ២ទៅ ៣ថ្ងៃ នោះវានឹងក្លាយជាផ្នត់សក់ថ្មី តាមចំនូលចិត្ត។

ចំនុចគួរដឹងក្នុងការតែមុខ

ទោះបីតុបតែងមុខជាប្រចាំ ប៉ុន្តែសុភាពនារីទាំងឡាយ ជួនកាលនៅតែ ធ្វើភ្លាត់ស្នៀត ធ្វើឲ្យតែងមុខមិនស្អាតដូច ចិត្ត។ ដើម្បីចៀសវាង កំហុសក្នុងការតែងមុខ អ្នកគួរតែយល់ដឹង អំពីចំនុចមួយចំនួន ដូចខាងក្រោមៈ

១- លាបម៉ាស្ការ៉ាមិនលើសពី ២ដងៈ
ការលាបម៉ាស្ការ៉ាច្រើនដង អាចជួយឲ្យរោមភ្នែក កោងពិតមែន ប៉ុន្តែបើលាបលាបច្រើនជាន់ពេកសរសៃរោមភ្នែក នឹងជាប់ជាដុំៗ រហូតមើលទៅដូចជា មនុស្សមិនស្រួលខ្លួន។ បើអ្នកចូលចិត្តលាបម៉ាស្ការ៉ា គួរលាបតែ២ជាន់ គឺគ្រប់ គ្រាន់ហើយ អ្នកនឹងទទួលបានរោមភ្នែកដែលងដូចធម្មជាតិ។

២- ប្រើប្រាស់ក្រដាស់ផ្តិតជាតិខ្លាញ់ៈ
គ្រប់ដំណាក់កាល នៃការតុបតែមុខ គួរប្រើប្រាស់ក្រដាស់ផ្តិតជាតិខ្លាញ់ ដើម្បីផ្តិតជាតិខ្លាញ់ពីគ្រឿងសំអាងចេញជា មុនសិន បើមិនដូច្នោះទេផ្ទៃមុខនឹង ប្រមូលផ្តុំជាតិខ្លាញ់ ច្រើនឡើងជារឿយៗ ទាំងពីសមាសធាតុ ផ្តល់សំនើម និង ម្ស៉ៅទ្រនាប់។

៣ -លាបពណ៌ភ្នែកស្តើងៗ:
ប្រសិនបើអ្នកមិនទៅពិធី ជប់លៀងនៅពេលយប់ នោះទេ ការលាបពណ៌ភ្នែកក្រាស់ៗ អាចធ្វើឲ្យកកជាដុំៗ នៅពេល បែកញើស។

៤- មិនប្រើម្ស៉ៅបិទបាំងស្នាម ឬ មុនៈ
ម្ស៉ៅបិទបាំងស្នាម ប្រើដើម្បីបិទបាំងស្នាំ ក្រម៉ៅក្រោមភ្នែក និងស្នាំអុជខ្មៅៗតូចតាច៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter