. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ភ្ញាក់​ពី​ដំណេក​ព្រលឹម​ពេក មិនល្អ​សម្រាប់​បេះដូង​
March 22, 2014 (06:33:29) [ 1283 ]
 
 
អ្នក​គិតថា ភ្ញាក់​ពី​ដំណេក​ឆាប់​នៅពេល​ព្រឹក​ពេលណា​ក៏​ល្អ​បំផុត​ដែរ ទោះបី​កាលពី​យប់​ចូល​គេង​យឺតដើម្បី​បញ្ចប់​ការ ងារ ឬ​មើល​ភាពយន្ត , លេង​ហ្គេម​? ​ចូរ​បោះបង់​គំនិត​នោះ​ភ្លាម ព្រោះ​រឿងនេះ​មានលទ្ធភាព​ធ្វើ​ឲ្យ​អ្នក​ងាយ​ត្រូវ​លើសឈាម, ស្ត្រូ​ក ។​

​នោះ​ជាការ​សន្និដ្ឋាន​របស់​ពួក​វេជ្ជបណ្ឌិត​ជប៉ុន ក្រោយពេល​ដំណើរការ​ស្រាវជ្រាវ​មួយ​នៅតាម​សកលវិទ្យា​ល័យ និង​មន្ទីរពេទ្យ​នៅ​ទីក្រុង​តូ​ក្យូ។ ពួកគេ​បានកំណត់​ទំនាក់ទំនង​រវាង​ពេលវេលា​ភ្ញាក់​ពី​ដំណេក និង​ស្ថានភាព​របស់​ប្រព័ន្ធ​សរសៃឈាម​បេះដូង។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​លើ​អ្នកស្ម័គ្រចិត្ត​ជិត ៤០០០ នាក់ អាយុ​ពី ២៩-៩០ ឆ្នាំ ។ ពួកគេ​ជា​ពួក​អ្នក​ភ្ញាក់​ពី​ដំណេក​យ៉ាង​ឆាប់ ដើម្បី​ទៅធ្វើ​ការ ឬ​ហ្វឹកហាត់​កីឡា ។ ពួកគេ​ច្រើន​ត្រូវ​ប្រឈមមុខ​ជាមួយ​ហានិភ័យ​ជំងឺ​សរ សៃឈាម​បេះដូង។​

​ផ្អែកលើ​លទ្ធផល​ស្រាវជ្រាវ , ពួក​អ្នកវិទ្យាសាស្ត្រ​បានលើកឡើង​ការសន្និដ្ឋាន​ថា អ្នក​ភ្ញាក់​ពី​ដំណេក​ព្រលឹម​ពេក​ងាយ​ជួប​ហានិភ័យ​លើសឈាម និង​ស្ត្រូ​ក។ ពួកគេ​ទូន្មាន​អ្នក​ឆាប់​ភ្ញាក់​ពី​ព្រលឹម​គួរ​បន្ធូរ​អារម្មណ៍ និង​ឆាប់​ចូល​គេង​ជាង ទន្ទឹម​នោះ​អាច​សម្រួល​ស្មារតី​ដោយ​វិធី​ដាំ​ដើមឈើ និង​ដាក់​ផើងផ្កា​ក្នុងផ្ទះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter