. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
អាហារដែលគួរទទួលទាន ដើម្បីបង្កើនបរិមាណមេជីវិត ឈ្មោល
March 17, 2014 (09:17:56) [ 1159 ]
 
 
ចំនួនមេជីវិតឈ្មោលតិច អាចមកពីរបបអាហារមិនគ្រប់គ្រាន់ កង្វះជីវជាតិ និងប៉ះពាល់នឹងជាតិពុល ក្នុងបរិដ្ឋានជា ដើម។ ការញៀនអាហារ ការជក់បារី ការផឹកស្រា ការអាឡែហ្ស៊ីនឹងអាហារ ការបង្ករោគ នៅផ្លូវតម្រងនោម បូករួមនឹង ស្ត្រេសទៀតនោះ សុទ្ធតែអាចប៉ះពាល់ដល់ លទ្ធភាពនៃការមាន កូនបានទាំងអស់។ ខាងក្រោមនេះគឺជាអាហារ មួយចំនួន ដែលជួយឲ្យលោកអ្នកទទួល ហើយបង្កើននូវចំនួន មេជីវិតឈ្មោះ ឆាប់មានបុត្រ។

អាហារគួរទទួលទាន

1-ប្រូតេអ៊ីន មានសារៈសំខាន់ណាស់ សម្រាប់សុខភាពអ័រម៉ូន និងការបង្កើនមេជីវិតឈ្មោល។ ចូរញ៉ាំអាហារសម្បូរ ប្រូតេអ៊ីនដូចជា សណ្តែក, ស៊ុត, ត្រី និងបន្លែ។

2-ជាតិសរសៃដែល មានក្នុងអង្ករសម្រូត ជួយបន្ថយចំនួន ដ៏ច្រើនរបស់អ័រម៉ូន Oestrogen និងសម្អាតអ័រម៉ូនចាស់ៗ ចោល។ ចូរធ្វើឲ្យមេជីវិតឈ្មោល មានកម្លាំងរឹងម៉ាំតាមរយៈការញ៉ាំអង្ករ សម្រូត និងសណ្តែកឲ្យបានច្រើន ព្រោះវា ជួយ បង្កើន ឥទ្ធិពលរបស់ជាតិស័ង្កសី នៅក្នុងខ្លួន។ ជាតិស័ង្កសីក៏មាន នាទីដ៏សំខាន់សម្រាប់ការធ្វើឲ្យមានកូន ចំពោះស្ត្រីដែរ ។

3-ចូរញ៉ាំត្រីសម្បូរខ្លាញ់ ដូចជាត្រីសាលម៉ុង ឬត្រីសាឌីន ឲ្យបានយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ព្រោះវា សម្បូរជាតិខ្លាញ់ អូមេហ្គាបីសម្រាប់ ទ្រទ្រង់សុខភាពអ័រម៉ូន។

4-ចូរញ៉ាំឲ្យបាន ច្រើននូវគ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅព្រោះវាមានជាតិស្ករទាប តែសម្បូរជាតិរ៉ែ និងខ្លាញ់សំខាន់ៗ ។ ប្រើប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្តែកមកធ្វើម្ហូប។

5-ការកង្វះជាតិសេឡេញ៉ូម ក្នុងរបបអាហារអាច បន្ថយការផលិតមេជីវិតញីបាន បន្ថយការលូតលាស់ពងស្វាស និងមានបញ្ហាដល់ការលូតលាស់ របស់មេជីវិតឈ្មោល។ ចូរញ៉ាំអង្ករសម្រូត អាហារសមុទ្រ និងខ្ទឹមសឲ្យបានច្រើន។

6- ផ្លែឈើ និងបន្លែស្រស់ៗសម្បូរវីតាមីន C ដែលអាចជួយឲ្យមេជីវិត ឈ្មោលមានចលនាបានល្អ។ ចូរជ្រើសរើស យកផ្លែគីវី, ស្ត័របឺរី, ផ្កាខាត់ណាពណ៌បៃតង, ស្ពៃក្តោប, ម្រេចក្រហម, ម្រេចលឿង និងក្រូច។ ចូរឧស្សាហ៍ញ៉ាំគ្រាប់ ផ្លែឈើធ្វើជាអាហារសម្រន ព្រោះសម្បូរជាតិរ៉ែស័ង្កសី, ម៉ាញ៉េស្យូម, ក្រូមីញ៉ូម និងខ្លាញ់សំខាន់ៗ។

7 -ប្រសិនបើអ្នកមាន បញ្ហាកង្វះជាតិដែក ចូរញ៉ាំសាច់ឲ្យបានច្រើន ជាពិសេសថ្លើមសត្វ និងសាច់មាន់ បូករួមទាំ ងស៊ុតផង។

8-បន្លែពណ៌បៃតង សណ្តែក ទឹកឃ្មុំសុទ្ធតែសម្បូរជាតិម៉ាញ៉េស្យូម ដែលអ្នកអាចនឹងខ្វះសារធាតុនេះ។

9 -ព្យាយាមញ៉ាំអាហារដែលគ្មានជាតិកាហ្វេអ៊ីន។

អាហារដែលត្រូវចៀសវាង

1- កាហ្វេ, សូកូឡា, និងទឹកក្រូចកូកាកូឡា សុទ្ធតែសម្បូរជាតិកាហ្វេអ៊ីន ដែលអាចឲ្យងាប់លិង្គ និងបន្ថយលទ្ធភាព នៃការមានកូនទៀតផង។
2-ជាតិស្រាតែមួយមុខអាច បន្ថយលទ្ធភាពនៃ ការមានកូនបានហើយ ព្រោះវាមានឥទ្ធិពលទៅលើជាតិស័ង្កសីបន្ថយ ចំនួនមេជីវិតឈ្មោល ខូចរូបរាងមេជីវិតឈ្មោល និងធ្វើចលនាមិនបានល្អ។ ចំណែកឯស្ត្រីវិញពេលមេជីវិតទាំងពីរ រលាយ ចូលគ្នាហើយមិនអាចកាច់សម្បុកបាន។ កាលណាបន្ថែមជាតិ កាហ្វេអ៊ីនទៀតរឹតតែឲ្យអាការៈកាន់តែធ្ងន់ ធ្ងរ។

3- ចូរចៀសវាងអាហារសម្បូរជាតិខ្លាញ់ Saturated Fat, ជាតិស្ករ និងប្រៃព្រោះវាទៅបន្ថយបន្ថយជីវជាតិដែលរាង កាយ ត្រូវការសម្រាប់ ការបង្កកំណើត។
4-ចូរចៀសវាងអាហារ ធ្វើពីទឹកដោះគោ ព្រោះវានឹងមិនអាចបឺត ស្រូបាននូវជីវជាតិសំខាន់ៗបានទេ។
5-ចៀសវាងអាហារញៀន និងមានជាតិស្ករសិប្បនិមិត្ត៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter