. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ប្រើ​រថយន្តមិន​ត្រឹមត្រូវ ក៏​កើត​មហារីក​
March 10, 2014 (10:37:18) [ 1237 ]
 
 
ប្រសិន​អ្នកជិះរថយន្ត​ជាប្រចាំ​, ចូរ​អាន​ពត៌មាន​នេះ ដើម្បី​បញ្ចៀស​មហារីក​។​

១.​អង្គុយ​បើករថយន្ត​យូរ កើត​មហារីក​ស្បែកៈ​
​មូលហេតុ​គឺ ដោយសារ​ប្រាស្រ័យ ជាមួយ​កម្តៅថ្ងៃ​យូរពេក​, ហើយ​អ្នកបើករថយន្ត ឧស្សាហ៍​ចុច​កញ្ចក់​ចុះ មាន​ហានិ ភ័យ​កើត​ជំងឺ​ខ្ពស់ជាង​។ សឹងតែ​ទាំងអស់ នៃ​កញ្ចក់ទ្វារ​រថយន្ត អាច​ទប់ស្កាត់បាន​កាំរស្មី UVB តែ​មិន​រារាំង​បាន UVA ។

ក្រុម​អ្នកស្រាវជ្រាវ​របស់​សក​ល​វិទ្យាល័យ The Saint Louis បានបង្ហាញ​របាយការណ៍​មួយ​របស់គេដែល​បាន​ផ្ញើ​ទៅ កាន់​វិទ្យាស្ថាន​សើ​ស្បែក​អាមេរិក​ថា ពួកគេ​បាន​ស្រាវជ្រាវ លើ​អ្នកជំងឺ ៨៩៨ នាក់ រួមមានបុរស ៥៥៩ នាក់ , និង​ស្ត្រី ៣៣៩ នាក់​។ នោះ​ជា​ពួក​អ្នក​កើត​មហារីក​ស្បែក​ទូទាំង​ខ្លួនប្រាណ​។ ចំពោះ​បុរស , អត្រា​មហារីក ប្រហាក់ប្រហែល ជាមួយ​ផ្ទៃ​ស្បែក ប្រាស្រ័យ​ជាមួយ​កាំរស្មី UV ច្រើន​បំផុត​ពេល​បើករថយន្ត ។ នៅ​អាមេរិកនោះ​ជា​ផ្នែក​ខាងឆ្វេង​របស់​សរីរាង្គ​។ ដុំ​គីស​មហារីក​ទាំងនោះ រីកចម្រើន​តាម​ពេលវេលា និង​ច្រើន តែដោយសារ​ការប្រាស្រ័យ ជាមួយ​កម្តៅថ្ងៃ​ជាប្រចាំ ក្នុង​រយៈពេល​វែង ។​

​ពួក​អ្នកជំនាញការ បាន​ទូន្មាន​ថា ចំពោះ​ទ្វារ​ខាង​របស់​រថយន្ត , បន្ថយ​ទំហំ​របស់​ផ្ទាំង​កញ្ចក់ ឬ​ប្រើ​ប្រភេទ​កញ្ចក់មាន លទ្ធភាព​ច្រោះ កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ នឹង​ជួយ​បន្ថយ​ហានិភ័យ​មហារីក​ស្បែក​។​

២.​ទទួលទាន​ទឹក ទុក​យូរ​លើរ​ថយ​ន្តៈ​
​ទឹកស្អាត​ច្រក​ដប​ជ័រ ជា​ភេសជ្ជៈ​ងាយស្រួល​ប្រើប្រាស់ តែ​ទុក​វា​ក្នុង​រថយន្ត​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព , មិនតែ ប៉ុណ្ណោះ នាំ​ដល់​ជំងឺមហារីក ។​

​ព័ត៌មាន​ខាងលើ ត្រូវបាន​លើកឡើង ក្រោយពេល​មាន​មួយ​ករណី នៅ​អាមេរិក ត្រូវបាន​កំណត់ កើត​មហារីក​សុដន់ ដោយសារ​ទទួលទាន​ទឹក ទុក​ក្នុង​រថយន្ត យូរពេក​។ លទ្ធផល​ត្រួតពិនិត្យ បានកំណត់​បាន​ថា មាន​កម្រិត​ខ្ពស់​របស់​សារជាតិ dioxin (C4H4O2) ក្នុង​ជាលិកា​មហារីក​សុដន់ ។​

​បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន មាន​ទម្លាប់​ប្រើប្រាស់​ឡើងវិញ នូវ​ដប​ទឹក​សុទ្ធ ប្រើ​រួច​ម្តង តែ​មិនដឹងថា ត្រូវ​ពុល​។ ស្តង់ ដារ​គុណភាព របស់​ដប​ទាំងនេះ ធានា​សុវត្ថិភាព សម្រាប់​ប្រើប្រាស់​តែម្តង​ប៉ុណ្ណោះ​។ ប្រសិន​ត្រូវ​ការរក្សា​វា​យូរ​ជាង​នោះ ក៏​មិនត្រូវ​ហួស ១ សប្តាហ៍ និង​ត្រូវ​ចៀស​ឲ្យ​បាន​ឆ្ងាយ ពី​ប្រភព​សីតុណ្ហភាព គឺ​ល្អ​បំផុត។​

​តាម​វេជ្ជបណ្ឌិត​ជំនាញ បានផ្តល់​ដំបូន្មាន​ថា ស្ត្រី​មិនគួរ​ទទួលទាន​ទឹក​ច្រក​ដប​ជ័រ ទុក​យូរ ក្នុង​រថយន្ត​នោះទេ។​

៣.​បើក​ម៉ាស៊ីនត្រជាក់​មិន​ត្រឹមត្រូវៈ​
​ក្នុង​សៀវភៅ "​ណែនាំ​ប្រើប្រាស់​រថយន្ត​" តែង​ឲ្យ​ដឹងថា ត្រូវ​បើក​បង្អួច ដើម្បី​រុញ​បរិយាកាស​ក្តៅ​ទាំងអស់​ចេញមុន ពេល​បើក​ម៉ាស៊ីនត្រជាក់​។​

​តាម​ការស្រាវជ្រាវ​រប​ស់​អ្នកវិទ្យាសាស្ត្រ បាន​បង្ហាញថា តា​ប្លូ​ដាក់​នាឡិកា​វាស់​ល្បឿន , កម្រិត​ប្រេង​... នៅ​ប៉ែក​ខាងមុខ​រថយន្ត , កន្លែង​អង្គុយ , បំពង់​នាំ​ឧស្ម័ន​ត្រជាក់ , ពោលគឺ​របស់​ទាំងអស់ ធ្វើ​ពី​ជ័រ នៅក្នុង​រថយន្ត​របស់​អ្នកនឹង​បញ្ចេញ Benzen , សារជាតិ​មួយ ដែល​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ខ្លាំង​បំផុត ។ ពុំ​ត្រឹមតែ​បង្ក​មហារីក , Benzen ក៏បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ឆ្អឹង , បង្ក​ឲ្យ​ខ្វះ​ឈាម និង​ធ្វើ​ឲ្យ​ថយចុះ កោសិកា​ឈាមស ។ ប្រាស្រ័យ​យូរអង្វែង អាច​បង្ក​ជា​ជំងឺមហារីក​ឈាម ។ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក នៅក្នុង​គភ៌ រួមទាំង​សុខភាព​ស្ត្រី​ដែល​កំពុងតែ​មានគភ៌​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ បានដឹង​ទៀតថា កម្រិត Benzen ក្នុងផ្ទះ "​ត្រូវបាន​អនុញ្ញាត​" គឺ ៥០ មី​លី​ក្រាម ក្នុង 1sq.ft (​ប្រហាក់ប្រហែល 4,65m2) ។ ប៉ុន្តែ​រថយន្ត​១​គ្រឿង ចត​ក្នុងផ្ទះ ជាមួយនឹង​កញ្ចក់​បិទ​ជិត នឹង​ផ្ទុក ៤០០-៨០០ មី​លី​ក្រាម Benzen , ខ្ពស់ជាង ៨ ដង កម្រិត​អនុញ្ញាត ។ ប្រសិន​ចត​ក្រោម​ពន្លឺ​ថ្ងៃ , នៅ​សីតុណ្ហភាព​លើ ៦០ ដឺ​ក្រេ F , កម្រិត Benzen នឹង​ឡើងដល់ ២០០០-៤.០០០ មី​លី​ក្រាម , ស្មើ ៤០ ដង ប្រៀប​នឹង​កម្រិត​សុវត្ថិភាព​។ ដូច្នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​មហារីក ពី​រថយន្ត​ជាទី​ស្រឡាញ់ , ចូរ​បើក​កញ្ចក់ ដើម្បី​ឲ្យ​ខ្យល់​ចេញចូល បណ្តេញ​ឧស្ម័ន​ពុល​ប៉ុន្មាន​នាទី មុនពេល​បើក​ម៉ាស៊ីនត្រជាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter