. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ការព្រួយបារម្ភ​ពី​ជំងឺ​ ធ្វើ​ឲ្យ​មនុស្សកាន់តែ​ឈឺ ព្រោះ​ការឈឺចាប់​ភាគច្រើន ​គឺ ​ស្ថិតក្នុង​ចិត្ត​
March 07, 2014 (09:03:05) [ 1203 ]
 
 
អ្នកវិទ្យាសាស្ត្រ​អះអាងថា ការព្រួយបារម្ភ​ពី​ជំងឺ​ រលាក​សន្លាក់​ដៃជើង និងជំងឺ​រ៉ាំរ៉ៃ​ដទៃទៀត ​នឹងធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ឈឺ​ខ្លាំង​ថែមទៀត ព្រោះ​ការឈឺចាប់​ភាគច្រើន​ គឺ​សិ្ថ​ត​នៅក្នុង​ចិត្ត​, នេះ​បើ​យោងតាម​ប្រភព​វេ​ប​សាយ Daily Mail​។​

​ការសិក្សា​ថ្មី​មួយ​បាន​អះអាងថា​ការគិត​វិជ្ជមាន ដូចជា​បច្ចេកទេស​សមា​ធិ​របស់​ព្រះពុទ្ធសាសនា នឹង​ក្លាយជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅមុខ​ក្នុង​ការជួយ​អ្នកជំងឺ​។

នកវិទ្យាសាស្ត្រ​និយាយថា ការ​ជម្រុញ​ទឹកចិត្ត​អ្នកជំងឺ​កុំ​ឲ្យ​បារម្ភ​ខ្លាំងពេក​ពី​អកា​រៈ​ជំងឺ​នឹងមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការទប់ស្កាត់​រោគសញ្ញា​ជាមួយនឹង​ថ្នាំ​បំបាត់​ការឈឺចាប់ ដែលមាន​តម្លៃ​ថ្លៃ និង​អាច​បង្ក​គ្រោះថ្នាក់​ច្រើនជាង​ផ្តល់​ផល​ល្អ​នោះ​។

​ការសិក្សា​មុនគេ​បង្អស់​មួយ​អំពី "​សារធាតុ​បង្ក​ការឈឺចាប់​" បាន​បង្ហាញថា អ្នក​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ប៉ះ​នឹង​កម្តៅ​ចេញពី​ឡាស៊ែរ មាន​អារម្មណ៍​ថា​រលាក​ខ្លាំង ប្រសិនបើ​ពួកគេ​រំពឹងថា​នឹង​រលាក​ខ្លាំង​។

​លទ្ធផល​រកឃើញ​រប​ស់​សាកលវិទ្យាល័យ​ម៉ាន់​ឆេ​ស្ទើ (University of Manchester) ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​អង្គការ​ស្រាវជ្រាវ​ជំងឺ​រលាក​សន្លាក់ឆ្អឹងរ​បស់​អង់គ្លេស (Arthritis Research UK) បានបង្ហាញ​ជា​លើកដំបូង​ថា ភាព មិនប្រក្រតី​ក្នុង​របៀប​ដែល​ខួរក្បាល​ទទួលរង​ភាពឈឺចាប់ អាច​ត្រូវ​ស្តីបន្ទោស​ចំពោះ​ទុក្ខវេទនា​រយៈពេល​យូរ ដែល​អ្នកជំងឺ​រលាក​ស​ន្លា​ក់​ឆ្អឹង​ទទួលរង​។

​ហើយ​ការសិក្សា​នេះ​បង្ហាញថា ការផ្តល់​ប្រឹក្សា​អាចមាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​ការជួយ​អ្នកជំងឺ​រស់នៅ​ជាមួយ​ជំងឺ​នេះ ជាពិសេស​ដោយសារតែ​ពួកគេ​តែង​ពឹង​ទៅលើ​ការឈឺចាប់​ប្រាប់​ពួកគេ នៅពេលដែល​ពួកគេ​ដាក់​ភាព​ធុញថប់ ឬ​សម្ពាធ​ខ្លាំងពេក​ទៅលើ​សន្លាក់​របស់​ពួកគេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter