. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
១៥ វិធីជួយ​កម្ចាត់​អាការ តប់ប្រមល់​ក្នុងចិត្ត
March 07, 2014 (08:56:13) [ 1115 ]
 
 
តើអ្នកកំពុងតែមានការមួរម៉ៅ ហើយអារម្មណ៍របស់អ្នក កំពុងតែគិតថា ពិភពលោកទាំងមួលនេះ ពោរពេញទៅដោយ សត្រូវរបស់អ្នកមែនទេ? តើអ្នកកំពុងតែស្ថិត នៅក្រោមសំពាធ ដ៏ធ្ងន់ធ្ងរមួយដែលពិបាក និងអត់ធន់ណាស់មែនទេ? តើអ្នកកំពុងតែត្រូវ ចៅហ្វាយនាយ ឬគ្រួសារស្តីឲ្យមែនទេ?

ឥឡូវគឺជាពេលវេលា ដើម្បីបន្ធូរអារម្មណ៍ របស់អ្នក។ តែត្រូវធ្វើយ៉ាងដូចម្តេចទៅ?

1.រៀននិយាយថាទេៈ នៅពេលខ្លះយើងមានអារម្មណ៍អន់ចិត្តឬក៏ស្មុគស្មាញដោយសារយើងទទួលយកនៅវអ្វីដែល អ្នកដទៃបាននិយាយចំពោះយើង។ចូរជ្រើសរើស និងពិចារណាឡើងវិញថា អ្វីជាអ្វីដែលអ្នក អាចទទួលយកបាន។

2. សំដែងចេញនូវតំរូវការរបស់អ្នកៈ ការខឹងសម្បាររបស់អ្នក តែងតែកើតឡើង ជាញឹកញាប់នៅពេលដែលអ្នកមិន បាន ទទួលនូវអ្វីដែលអ្នកចង់បាន។ដូច្នេះហើយ កុំខ្មាស់អៀន! ត្រូវប្រាប់អ្នកដទៃនៅវអ្វីដែលអ្នកត្រូវការ និងអ្វីដែល អ្នកចង់បាន។

3. ការលំហែៈ ត្រូវស្វែងរកវីធីអ្វីក៏ដោយ ដែលអាចជួយឲ្យអ្នកអាចលំហែអារម្មណ៍របស់អ្នកបាន។ វាអាចជាការតាំង សមាធិ ឬ ការភាវនា ការដកដង្ហើមឲ្យវែងៗ ឬការម៉ាស្សាសំរាប់អ្នកជាដើម។ មនុស្សម្នាក់ៗតែងតែមានវិធីផ្សេងៗគ្នា ក្នុងការលំហែ អារម្មណ៍នេះ។

4. ការសំរាកៈ ដោយវិធីណាទៅ? ចេញទៅដំនើរកំសាន្ត នៅទីដែលមានភាពល្អប្រសើរ ការហែលទឹកការទៅមើល កុន ឬ ការញុំាអាហារពេលល្ងាច ក្រោមពន្លឹភ្លើងទៀន ជាដើម។ ម្យ៉ាងទៀត អ្នកក៏អាចរៀបចំផ្ទះ របស់អ្នកជាមួយ នឹងផ្កាដ៏ស្រស់ស្អាតឬ ការអានសៀវភៅ នៅសួនច្បារ ។

5. បង្កើតការកំសាន្តសំរាប់អ្នកៈ នៅពេលខ្លះការផ្តោត អារម្មណ៍ទៅលើ បញ្ហាតែមួយក៏អាចធ្វើឲ្យអ្នកមានភាពស្មុគ ស្មាញដែរ។ ត្រូវបង្កើតការកំសាន្ត សំរាប់អ្នកផ្ទាល់ ដើម្បីបន្ធូរអារម្មណ៍ របស់អ្នក។

6. និយាយទៅកាន់អ្នកដទៃៈ ធ្វើការទំនាក់ទំនង ជាមួយអ្នកដែល មានអារម្មណ៍ល្អ និយាយទៅកាន់ អ្នកទាំងនោះ ឬក៏ស្តាប់ពួកគេនិយាយ។ ពួកគេអាចជួយឲ្យ យើងមានអារម្មណ៍ល្អ ដូចពួកគេដែរ។

7. បញ្ចេញនូវអារម្មណ៍ពិតរបស់អ្នកៈ ស្វែងរកវិធីដើម្បី សំដែងចេញនូវអារម្មណ៍ របស់អ្នក។ អ្នកអាចប្រាប់អ្នកដែល ជុំវិញខ្លួនអ្នក ឬក៏សរសេរវា នៅក្នុងកំណត់ហេតុ។

8.ការធ្វើអាទិភាពៈ នៅពេលដែលអ្នកត្រូវធ្វើឲ្យ ស្មុគស្មាញដោយសារ មានកិច្ចការជាច្រើននូវក្នុងបញ្ជីរបស់អ្នកចូរ ជ្រើសរើសអ្វីដែល សំខាន់ជាងគេ និងជាកិច្ចការ បន្ទាន់ ហើយអ្នកត្រូវតែ ធ្វើវាមុនគេ។

9.បង្កើតកាលវិភាគសំរាប់ខ្លួនងងៈ ទំលាប់អាចជួយឲ្យ អ្នកកាត់បន្ថយភាពស្មុគស្មាញ របស់អ្នកបាន។

10. និយាយនូវអ្វីដែលមានប្រយោជន៏ ទៅលើរូបអ្នកផ្ទាល់ៈ កុំនិយាយពីចំនុចអវិជ្ជមានចំពោះខ្លួនអ្នក និងឈប់មាន ជំនឿ អវិជ្ជមានដូចជា "ខ្ញុំគ្មានតំលៃអ្វីទាំងអស់" សូម្បីតែសំរាប់ការងារមួយនេះ ក៏ខ្ញុំត្រូវគេបដិសេដ "ជាដើម។

11. លេងកីឡាៈ ការលេងកីឡាគឺជាវិធីដ៏ល្អ ដើម្បីបន្ធូរអារម្មណ៍ របស់អ្នក។ អ្នកអាចបញ្ចេញកំហឹង របស់អ្នកនៅ ទីនេះ។មិនតែប៉ុណ្ណោះ វាក៏អាចជួយឲ្យអ្នក មានសុខភាព មានសុខភាពល្អផងដែរ។

12. បរិភោគអាហារដែលមាន អត្ថប្រយោជន៏សំរាប់សុខភាពៈ ជឿជាក់ថារាងកាយរបស់អ្នក និងខួរក្បាលរបស់អ្នក ទទួលបាននូវអ្វី ដែលវាគួរតែទទួលយក ដូចជាសារជាតិ បំរុងរាងកាយជាដើម។

13. សួរខ្លួនរបស់អ្នក: តើវាជាតំលៃពិតប្រាកដមែនទេ? តើភាពស្មុគស្មាញ អាចជួយអ្នកបានទេ? ប្រហែលជាមិន អាចទេ! តើហេតុអ្វីអ្នកធ្វើវា?

14. ប្រឹក្សាជាមួយអ្នកជំនាញៈ ព្រឹក្សាជាមួយអ្នកជំនាញ ដើម្បីជួយអ្នកបំបាត់ចោលនូវ អារម្មណ៍អវិជ្ជមានរបស់អ្នក។

15. សរសេរនូវអ្វីដែលជាចំនុចវិជ្ជមានៈ ទោះបីជាអ្នកមានអារម្មណ៍ មិនល្អនៅថ្ងៃនេះក៏ដោយ អ្នកក៏អាចធ្វើឲ្យអា រម្មណ៍ របស់អ្នកមានភាព ស្រស់ស្រាយ បានដែរ។ ដោយស្វែងរកនូវអ្វីដែល អាចកាត់បន្ថយភាពស្មុគស្មាញរបស់ អ្នកបាន និងសរសេរនូវចំនុចវិជ្ជមាន ទាំងនោះ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 48 នាក់
  Flag Counter
Flag Counter