. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
គេងយល់សប្តិ បណ្តាល​មកពីអ្វី?
March 07, 2014 (08:29:57) [ 1278 ]
 
 
ការយល់សប្តិ របស់យើងមានអ្វីមួយ ដែលទាក់ទងនឹង អារម្មណ៍របស់យើង ដូចជាអារម្មណ៍ភ័យខ្លាច ការចងចាំបាន ការប្រាថ្នា សេចក្តីត្រូវការ និងសតិអារម្មណ៍។ ក៏ប៉ុន្តែនៅខណៈនោះផងដែរ មានអ្វីមួយនៅខាងក្រៅ អាចជះឥទ្ធិពលដល់អ្វី ដែលធ្វើឲ្យយើងយល់សប្តិ។

ដោយឡែក ប្រសិនបើមនុស្សម្នាក់ ហេវហត់អស់កម្លាំង ឬត្រជាក់ ការយល់សប្តិ របស់គេប្រហែលជា បូករួមជាមួយ នឹងអារម្មណ៍ទាំងនេះ។ ប្រសិនបើកម្រាលពូក ឬភួយរបូតចេញ ពីខ្លួនប្រាណរបស់អ្នក អ្នកប្រហែលជា យល់សប្តិឃើញថា អ្នកកំពុងតែនៅលើផ្ទាំង ទឹកកកអណ្តែត។

ជាមួយគ្នានេះ មនុស្សមួយចំនួន ដែលត្រូវបានហៅថា អ្នកជំនាញខាងមនោវិភាគ ដែលធ្វើការស្រាវជ្រាវ ជាពិសេសអំពីមូលហេតុ ធ្វើឲ្យមនុស្សយើងយល់សប្តិ បានមានការជឿជាក់ថា ការយល់សប្តិ គឺជាការសម្តែងឡើង អំពីបំណងប្រាថ្នា ដែលមិនមែនជាការពិត។ ម្យ៉ាងវិញទៀត ការយល់សប្តិ គឺជាវិធីដែលបំពេញ សេចក្តីប្រាថ្នារបស់អ្នក។

គួរបញ្ជាក់ដែរថា គំនិតរវើរវាយ ក៏ជារូបភាពមួយ នៃការយល់សប្តិ តែវាកើតឡើង ខណៈពេលដែលយើងភ្ញាក់។ ការយល់សប្តិនៅពេលយប់ កើតឡើងនៅពេលយើងគេងលក់។ ហើយនេះគឺជាការខុសគ្នា តែមួយគត់ រវាងគំនិតរវើរវាយ និងការយល់សប្តិ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 47 នាក់
  Flag Counter
Flag Counter