. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
សារជាតិ​ចម្លែក ៦ យ៉ាង ធ្វើ​ឲ្យ​រំញោច​ចំណង់​ផ្លូវភេទ​
March 04, 2014 (10:51:02) [ 1168 ]
 
 
យើង​ជឿជាក់ថា ពីមុន​មកនេះ អស់លោកអ្នក ប្រាកដជា​បាន​ស្តាប់ បានឮ ហើយ​ក៏មាន​អ្នកខ្លះ ប្រហែល ឬក៏​អាច សាកល្បង​រួចហើយ​ផង ក៏​មិនដឹង ទាក់ទង​នឹង​ចំណង់​ផ្លូវភេទ បន្ទាប់ពី​ការទទួល​ទាន អយ​ស្ទ័​រ​យ៉ាងច្រើន ឬក៏​បាន​មើល​ភាពយន្ត​សិច ដែល​ពោរពេញ​ដោយ​ភាព​ស្រើបស្រាល​នោះ។

​វេជ្ជបណ្ឌិត Irwin Goldstein នាយក​វេជ្ជសាស្ត្រ​ផ្លូវភេទ នៅ​មន្ទីរពេទ្យ Alvarado នៅ San Diego អាមេរិក បាន​ឲ្យ​ដឹងថា តាម​ធម្មតាអ្វីដែល​ជាការ​បង្ក​ ភាព​រំញោច​ឲ្យ​អស់លោកអ្នក មាន​ចំណង់​ផ្លូវភេទ យូរ ឬ​ឆាប់ វា​នឹង​ចាប់ផ្តើម​ធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​នឿយហត់ ហើយ​វា​ក៏​អាចធ្វើ​ឲ្យ​អ្នក ពុំ​សូវ​មានលទ្ធភាព​ឆ្លើយតប សម្រាប់​រឿង​នោះ​។

​ក៏ប៉ុន្តែ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​រឿង​ខុស ​ប្រក្រតី​មួយចំនួន ដើម្បី​ដាស់​រំញោច ចំណង់​ផ្លូវភេទ​របស់​អ្នក​។​

-​ភាពភ័យខ្លាចៈ​
​អ្នក​គប្បីថ្លឹងថ្លែង ​ពី​ការចូលរួម​លំ​ហាត់​ ជិះ​ស្គី​លើទឹក​ជាមួយគ្នា ជំនួស​ឲ្យ​ការដើរ ​អណ្តែតអណ្តូង លើ​ឆ្នេរ​ខ្សាច់​មាត់ សមុទ្រ ។ ក្រោយពេល​ចូលរួម ក្នុងស្ថានភាព​មួយ ត្រូវបាន​បូម​ពេញ​អ័រម៉ូន adrenaline (​ដូចជា​ពេល​សំណេះសំ ណាល​ មើល​ភាពយន្ត​កំសត់ ឬ លេងល្បែង​យោល​ខ្សែ​មរណៈ​) បុរស និង​ស្ត្រី មាន​អារម្មណ៍​មនុស្ស​ខុស​ភេទប្រកប ដោយ​ការទាក់ទាញ​ជាង​។ នេះ​បើ​យោងតាម​ ការស្រាវជ្រាវ​មួយ របស់​ទស្សនា​វ​ដ្តី Archives of Sexual Behavior បាន​ឲ្យ​ដឹង​នោះ ។​

​អ្នកស្រាវជ្រាវ​ម្នាក់​គឺ បណ្ឌិត Cindy Meston បាន​បកស្រាយ​ថាៈ​ "​ពេល​អ្នក​កំពុង​ធ្វើ​អ្វីមួយ​នោះ គួរ​ឲ្យ​ចាប់ចិត្តបេះ ដូង​របស់​អ្នក លោត​ខ្លាំង ហើយ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក ត្រូវបាន​រំញោច​សកម្មភាពដូចជា ពេល​អ្នក​ត្រូវបាន​រំញោច​ផ្លូវភេទ​" ។​

-​ជជែក​ផុសផុល រួមជាមួយ​ស្រា​ទំពាំងបាយជូរ​ក្រហមៈ​
​តាម​ការស្រាវជ្រាវ​មួយ របស់​អ្នកវិទ្យាសាស្ត្រ ហើយ​បាន​ត្រូវគេ​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី The Journal of sexual Medicine បាន​ឲ្យ​ដឹងថា ស្ត្រី​ទទួលទាន​ស្រា​ទំពាំងបាយជូរ​ក្រហម ១ កែវ រាល់ថ្ងៃ មាន​កម្រិត​ចំណង់​ផ្លូវភេទ​ខ្ពស់ ជាង និង​ជាតិ​រំអិល​ទ្វារមាស ប្រៀប​នឹង​អ្នក​គ្រាន់តែ​ក្រេប​ម្តងម្កាល ឬ​មិនដែល​ទទួលទាន​ស្រា។​

​ពួក​អ្នកស្រាវជ្រាវ សង្ស័យថា កម្រិត​ខ្ពស់​របស់ Polyphenol សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ ក្នុង​ស្រា​ទំពាំងបាយជូរ​ក្រហម អាច​បាន​ជួយ​សរសៃឈាម បើកទូលាយ ធ្វើ​ឲ្យ​កើន​បរិមាណ ចរាចរ​ឈាម ទៅកាន់​តំបន់​រំញោច​សំខាន់ ។ ប៉ុន្តែ​ការទទួល​ទាន​ស្រា​ច្រើនពេក អាច​ពន្លត់​ចំណង់ "​សិច​" របស់​អ្នក ។​

-​សរីរាង្គ​លូតលាស់​ព្រម​គ្នាៈ​
​តាម​ការវាយតម្លៃ​មួយ ដែល​ត្រូវ​បានប្រកាស លើ​ទស្សនា​វ​ដ្តី Journal of Sex and Marital Therapy បាន​អះ អាងថា ការហាត់​ប្រាណ​តាមបែប yoga មាន​អត្ថន័យ​ច្រើនជាង​។ ក្រៅពី​ជួយ​អ្នក​ឲ្យ​ទន់ភ្លន់ វា​ក៏​អាចធ្វើ​ឲ្យ​កើន​ចំ ណង់ "​សិច​" ។ ការហ្វឹកហាត់ yoga ធ្វើ​ឲ្យ​អ្នក​ស្គាល់​ជាង ជាមួយ​សរីរាង្គ​របស់​អ្នក អាស្រ័យ​ហេតុ​នោះ អាចជួយ​អ្នកមាន​ទំនាក់ទំនង​ច្រើន ជាមួយនឹង​សកម្មភាព​ផ្លូវភេទ របស់​អ្នក​ផ្ទាល់ ។ បន្ថែម​លើ​នោះ yoga ក៏​អាច​កែប្រែ​ប្រ សើរ ឡើង "​តម្រេក​ដល់​កំពូល​" ដោយសារ​កើន​បរិមាណ ចរាចរ​ឈាម នៅ​ផ្នែក​ខាងក្រោម​សរីរាង្គ។​

-​ការប្រាស្រ័យ​ជាមួយគ្នាៈ​
​ការ​ច្របាច់​ម្រាមដៃ ជាមួយ​គូស្នេហ៍ ជា​រឿង​ផ្អែមល្ហែម តែ​វា​ក៏​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ក្តៅ​ឆួល​ឡើង​? ពិតជា​ត្រឹមត្រូវ ។

​បណ្ឌិត Goldstein បានបញ្ជាក់​ថាៈ "​សូម្បីតែ​សកម្មភាព​តូច គឺ​ប៉ះពាល់​ជាមួយ​គូស្នេហ៍​នឹង​រំដោះ​សារជាតិ Oxytocin អ័រម៉ូន​មួយ អាច​ជំរុញ​ភាពជិតស្និទ្ធ និង​រំញោច​" ។​

-​មើលឃើញ​គូស្នេហ៍ ក្នុង​សម្លៀកបំពាក់ ពណ៌​ក្រហមៈ​
​សកលវិទ្យា​ល័យ Rochester បានបង្ហាញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ ឲ្យ​ដឹងថា ការពិត​គឺ បុរស​របស់​អ្នកស្លៀក ពាក់​ពណ៌​ឆេះ អាច​នាំ​អ្នក​ទៅក្នុង​សភាព​ផ្លូវ​ចិត្តល្អ ។​

​លោក​សាស្ត្រាចារ្យ បណ្ឌិត​ចិត្តសាស្ត្រ Andrew J.Elliot ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នោះ អះអាងថាៈ "​ពណ៌​ក្រហម ជា​សញ្ញា​មួយ របស់​ថាមពល​រាងកាយ ហើយ​វា​ធ្វើ​ឲ្យ​មាន​ភាព​រំញោច​ចំពោះ​ស្ត្រីភេទ។​ ​ដូច្នេះ​ចូរ​លើកទឹកចិត្ត​គូស្នេហ៍ ពាក់អាវ​ក្រហម នៅ​យប់​ណាត់ជួប​គ្នា វា​នឹងធ្វើ​ឲ្យ​អ្នក​ចង់​ហែក​វា​ភ្លាម មុនពេល​ញ៉ាំ​ចំណី​លាង​មាត់​" ។​

-​ក្លិន​សរីរាង្គៈ​
​អាច​និយាយបានថា ក្លិន​ញើស​ពី​បន្ទប់​ហាត់ប្រាណ មិន​រំញោច​អ្វី​ទាំងអស់ ។ ប៉ុន្តែ​ក្លិន​ពី​បុរស​របស់​អ្នក ពេល​ហាត់ ប្រាណ អាចធ្វើ​ឲ្យ​ក្លាយទៅជា​រឿង​មួយ​នោះ ។ ក្លិន​ញើស អាចធ្វើ​ឲ្យ​កើន​កម្រិត របស់​អ័រម៉ូន Cortisol ហើយ​វា​ធ្វើ​ឲ្យ​កើន​ភាព​ត្រេកត្រអាល​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ ដែល​បាន​ត្រូវគេ​យកមក​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី The Journal of Neuro science ។​


​ដូច្នេះ ចូរ​អ្នក​ថ្លឹងថ្លែង​មើល​អំពី​ការហាត់​ប្រាណ​ជាមួយគ្នា (​លំ​ហាត់​ឥទ្ធិពល​ស្រាល ទៅក្នុង​សរសៃឈាម​របស់​អ្នក​) ឬ​គ្រាន់តែ​ឱបក្រសោប​គ្នា ពេល​បុរស​ចេញ​មកពី​បន្ទប់​ហាត់ប្រាណ បន្ទាប់មក​គឺ​ងូតទឹក​ជាមួយគ្នា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter