. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ចំណុចដែលអ្នក គួរពិចារណាមុនពេល សម្រេចចិត្តយកកូន
March 04, 2014 (08:43:18) [ 1160 ]
 
 
មុនពេលដែលអស់លោកអ្នក សម្រេចចិត្តថាចង់បានកូន តើអស់លោកអ្នក ត្រូវគិតគូរដល់បញ្ហាអ្វីខ្លះ ? ខាងក្រោមនេះជាចំណុច គួរពិចារណាមួយចំនួន ដែលលោកអនគួចាប់អារម្មណ៏ ៖

១. បញ្ហាថវិកា
ការថែរក្សាទារក ឲ្យរីកធំធាត់នៅក្នុងមជ្ឈដ្ឋានមួយ ដែលមានអនាម័យល្អ និង ផ្តល់ផលល្អចំពោះ សុខភាព អាចនឹង ត្រូវឲ្យអ្នកចំណាយថវិកាដ៏ចាំបាច់មួយចំនួន។ វាចាប់គិត តាំងពីខោទឹកនោមរបស់ ពួកគេ រហូតដល់អាហារ និងម្ស៉ៅ ទឹកដោះគោ សម្រាប់ពួកគេជាដើម។ រាល់អ្វីៗទាំងអស់ អាចនឹងមាន តម្លៃថ្លៃ ហើយវាថែមទាំងអាចចាយលើសដែន កំណត់នូវ ថវិកាដែលអ្នកមាន ដែលនឹងអាចចំណាយនូវ ប្រាក់ជាច្រើន រាប់រយដុល្លារ។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នក អាចរៀបចំខ្លួនឯង ក្នុងការប្រឈមនឹង ការចាយវាយផ្សេងៗ ចំពោះពួកគេ ។

២. ការផ្លាស់ប្តូរ
ការមានទារកម្នាក់ នៅក្នុងផ្ទះនឹងផ្លាស់ប្តូរនូវ ជីវភាពរស់នៅជាប្រចាំថ្ងៃរបស់អ្នក តែយ៉ាងណាក៏ដោយ បំលាស់ប្តូរ នេះ នឹងឆ្ពោះទៅរកភាពល្អប្រសើរ។ វាចាប់ផ្តើមតាំងពីពេលវេលាសម្រាករបស់អ្នក រហូតដល់ ការបរិភោគអាហារ គឺគ្មានអ្វី ដែលអាចនឹងនៅដូចដើមទៀតបាននោះទេ នៅក្នុងជីវិតរបស់អ្នក។ អ្នកក៏ប្រហែលជាមិនអាចនឹង មាន ឱកាសតាមដានខ្សែភាពយន្តនៅក្នុងពេលយប់ជ្រៅ ឬ មានដំណើរកំសាន្ត ផ្សងព្រេងទៅកាន់ទីឆ្ងាយណាទៀតបាន នោះដែរ។

៣. អនាគតរបស់កូន
អ្នកត្រូវតែមានគម្រោងក្នុងការសន្សំលុយ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេនឹងមានសុវត្ថិភាពផ្នែក ហិរញ្ញវត្ថុនៅក្នុងថ្ងៃអ នាគត។ ការចំណាយទៅលើការសិក្សានៅ សាលារៀន និង មហាវិទ្យាល័យ គឺនឹង ត្រូវការចំណាយ នូវថវិកាជា ច្រើន។ ដូច្នេះ អ្នកនឹងត្រូវធ្វើការចាប់ផ្តើម សន្សំលុយក្នុងពេលឥលូវនេះ ប្រសិនបើអ្នក ចង់ឲ្យកូនៗរបស់អ្នកទទួល បាននូវការអប់រំដ៏ល្អប្រសើរមួយ ។

៤. ថាមពល

ការចិញ្ចឹមបីបាច់ទារកម្នាក់ អាចនឹងត្រូវការទាំងកម្លាំងចិត្ត និង កម្លាំងកាយរបស់អ្នកជាច្រើន។ ទារក ម្នាក់ដែលទើប នឹងកើត គឺហាក់ប្រឈមនឹងពិភពថ្មីខាងក្រៅមួយ ដែលនឹងតម្រូវឲ្យអ្នកជា ឳពុកម្តាយ ចាំបាច់ត្រូវតែ ចំណាយ ពេលថែរក្សា និង យកចិត្តទុកដាក់ចំពោះពួកគេ ជាប្រចាំ យ៉ាងហោចណាស់ ក៏អ្នកត្រូវធ្វើវា នៅក្នុង រយៈពេលនៃ ដំណាក់កាលដំបូងរបស់ពួកគេផងដែរ។ ទំនាក់ទំនងរវាងអ្នក និង ដៃគូ អាចនឹងហាក់ ជាមិនសូវ សំខាន់ ដូចមុន នៅក្នុងរយៈពេល ពីរបីខែដំបូង ឬ រហូតដល់ប៉ុន្មានឆ្នាំ ក្រោយមក ។ អ្នកនឹងត្រូវ តែផ្តល់សិទ្ធិជា អាទិភាព ចំពោះ រាល់តម្រូវការរបស់កូនតូចអ្នក ។

៦. ការផ្សារភ្ជាប់ទំនាក់ទំនង
អ្នកត្រូវតែសម្រេចចិត្តឲ្យបានច្បាស់លាស់ មុនពេលដែលអ្នកត្រូវយកកូនជាមួយនឹងមនុស្ស ណា ម្នាក់ ចូរប្រាកដ ថាគេ ជាមនុស្សដែលអ្នកស្រលាញ់។ ដូច្នេះ អ្នកត្រូវច្បាស់ក្នុងចិត្តថា អ្នក និងដៃគូ គឺបាន ត្រៀមខ្លួនរួចរាល់ចំពោះ ការទំនុកបម្រុងកូនតូច ហើយទំនាក់ទំនងរបស់អ្នកទាំងពីរ គឺនឹងមានស្ថេរភាព។ ការមានកូន គឺនឹងមានន័យ ថា អ្នកទាំងពីរនឹងត្រូវតែ មានភាពចាស់ទុំ និង ចេះមានទំនួលខុសត្រូវចំពោះ គ្នា និង គ្នា។ អ្នកមិនត្រូវផ្តេកផ្តួលទៅតាម ការតបត ឬ ឈ្លោះប្រកែកគ្នាដោយមិន ចេះគិតពិចារណានោះ ទេ។ អ្នកទាំងពីរ នឹងត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងនិង ស្រលាញ់គ្នាឲ្យបានកាន់តែរឹងមាំថែមទៀត តាមដែលវានឹង ធ្វើឲ្យទារកអ្នកធំធាត់ និង រីកលូតលាស់នៅក្នុងមជ្ឈដ្ឋាន មួយដែល ប្រកបដោយ ក្តីស្រលាញ់ និង អាចមានសុភមង្គលជានិរន្តរ៍បាន។

៥. ការគាំទ្រផ្នែកផ្លូវចិត្ត
អ្នកនឹងទទួលបាននូវ អារម្មណ៍ផ្សារភ្ជាប់ទៅនឹងទារកអ្នក បើទោះជាអ្នកចូលចិត្ត ឬ មិនសូវចូលចិត្តវា ក៏ដោយ។ ទារកអ្នកនឹងជឿជាក់លើអ្នកដោយស្មោះស្ម័គ្រ ហើយអ្នកនឹងមានអារម្មណ៍ថា នឹងទទួលខុស ត្រូវគ្រប់បែបយ៉ាង ចំពោះការ ការពារពួកគេ។ អ្នកត្រូវតែអាច ចេះទប់អារម្មណ៍ និង អត់ធ្មត់ ដោយការ គោរពចំពោះទារកតូចរបស់អ្នក ។ អ្នកត្រូវតែចងចាំថា ការ ការពារពួកគេខ្លាំងពេក ឬ ធ្វេសប្រហែស ដោយមិនយកចិត្តទុក ចំពោះពួកគេទាល់តែ សោះ គឺសុទ្ធតែអាចបំផ្លាញអនាគតរបស់ពួកគេបានដូចគ្នា៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter