. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
អាថ៌កំបាំងទាំង១០បញ្ជាក់ថា ដៃគូរបស់អ្នកកំពុងមានអា រម្មណ៍ចំណង់ផ្លូវភេទជាមួយអ្នក
March 04, 2014 (08:34:40) [ 1161 ]
 
 
ព្រោះរឿងលើគ្រែ យើងខ្ញុំជឿជាក់ថា លោកអ្នកពិតជា មានបទពិសោធ ជាក់ជាមិនខាន ប៉ុន្តែអ្វីដែលសំខាន់ គឺតើត្រូវ ធ្វើយ៉ាងដូចម្តេច ដើម្បីដឹងអំពីអារម្មណ៍ ចំណង់ផ្លូវភេទ របស់ដៃគូខ្លួន ហើយនៅពេលដែលយើង ហាមាត់បបួលគេ ឡើងឋានសួគ៌ តើគេយល់ព្រម ឬមិនយល់ព្រម?

បើយោងទៅតាមការសិក្សា ស្រាវជ្រាវរបស់អ្នកជំនាញ ខាងផ្នែកចិត្តសាស្ត្រ ជាច្រើន បានប្រាប់ឲ្យដឹងថា មានសញ្ញា ជាច្រើន ដែលបញ្ជាក់ពីអារម្មណ៍ Sex របស់ដៃគូអ្នក ដែលចង់ឡើង ឋានសួគ៍ជាមួយអ្នក។ ប៉ុន្តែដើម្បីមានភាពងាយ ស្រួល ក្នុងការសង្កេត និងសំគាល់នោះ យើងខ្ញុំសូមលើក យកចំណុចសំខាន់ៗ ចំនួន១០ ដែលលោកអ្នកសង្កេត មើល ពីអារម្មណ៍ចំណង់ ផ្លូវភេទរបស់ប្តីប្រពន្ធ គូសង្សា មិត្តស្រី មិត្តប្រុស ឬ មនុស្សទើបនិងស្គាល់គ្នា។

1.ការខ្នាញ់នឹងអ្នក
នៅពេលដែលមនុស្សម្នាក់ បង្ហាញសញ្ញា ខ្នក់ខ្នាញ់ចង់ខាំបន្តិច បង់វៃបន្តិច បញ្ចាក់ថាម្នាក់នោះមានអារម្មណ៍ចំពោះ អ្នកហើយ ជាពិសេស ការខាំញិញស្លិកត្រចៀកថើបករជាដើម។

2.សញ្ញាសម្ងាត់ពេលជួបគ្នាដោយចៃដន្យ
ប្រសិនបើអ្នកចូលរួម នៅក្នុងកម្មវិធីជប់លៀង ញ៉ាំអាហារពេលល្ងាចមួយ ការលួចក្តិច លួចចាប់ដៃ ឬយកជើងឆ្កិះ ឬ ប៉ះនៅក្រោមតុ ក៏បញ្ជាក់ថា ម្នាក់នោះកំពុងមាន អារម្មណ៍ជាមួយអ្នកដែរ។


3.ការឲ្យភ្នែក
នៅក្នុងកន្លែងមួយ ដែលមនុស្សច្រើន ប៉ុន្តែ ប្តី ឬ ប្រពន្ធ មិត្តប្រុស ឬ មិត្តស្រី ឬមនុស្សទើបស្គាល់គ្នា ឲ្យភ្នែក ឬដៀង ភ្នែកមករកតែអ្នកនោះ វាជាភ្លើងខៀវ មួយដែលអាចធ្វើឲ្យអ្នក អាចបបួលម្នាក់នោះ ចេញក្រៅក្រេចច័ន្ទទឹកឃ្មុំបាន។

4.ការបបួលរាំ
មានមនុស្សខ្លះបង្ហាញ នូវអារម្មណ៍របស់ខ្លួន តាមការរាំ ហើយ គេចូលចិត្តបង្វិលក្រឡឹងជុំវិញអ្នក ហើយអ្នកខ្លះចូល ចិត្ត រាំមកពិតគ្នា ជាមួយអ្នក ហើយចំពោះដៃគូស្និទ្ធស្នាល ចូលចិត្តយកថ្ពាល់ប៉ះ ជាមួយថ្ពាល់របស់អ្នក។

5.ការស្លៀកសម្លៀកបំពាក់ងូតទឹក ឬ រំកន្សែង
មានប្តីប្រពន្ធ និង គូសង្សារមួយចំនួនមានភាពអៀនខ្មាស មិនហ៊ាននិយាយត្រង់ទេ ប៉ុន្តែ ពាក់អាវងូតទឹកហើយ ចេះតែដើរចុះឡើងៗ ញញឹមរកដៃគូរបស់ខ្លួន ។

6.សញ្ញាបង្កប់ជាមួយការថើបនៅមាត់ទ្វារបន្ទប់
ដៃគូសង្សារបានដឹកដៃគ្នា ចូលមកដល់មាត់ទ្វារបន្ទប់ ហើយដៃគូរបស់អ្នកមិនបានបង្អង់យូរក៏ចាប់ផ្ដើមឱបកថើបនៅ ត្រង់មាត់ទ្វារ ជាសញ្ញាសំខាន់បំផុត សម្រាប់បញ្ជាក់ ពីអារម្មណ៍ដ៏ជ្រាលជ្រៅ។

7.ការចូលចិត្តចាប់ដៃ
អ្នកខ្លះមិននិយាយអ្វីមួយមាត់ ចេះតែចាប់ដៃរបស់ដៃគូ ប្តី ឬ ប្រពន្ធរបស់ខ្លួន យ៉ាងណែន ហើយប្រាប់ថាងងុយដេក នេះគឺជាសញ្ញាបញ្ជាក់ ពីអារម្មណ៍ចំណង់ផ្លូវភេទ។

8.ធ្វើកិច្ចការផ្ទះដើម្បីយកចិត្ត
ចំពោះគូស្នេហ៍ ឬប្តីប្រពន្ធ នៅពេលដែលឃើញខាងស្រី ធ្វើកិច្ចការផ្ទះរួចរាល់ស្រេចបាច់លឿនខុសពីធម្មតា និងមាន អាហារពិសេសៗ សម្រាប់ប៉ូវកម្លាំងនោះ ក៏ជាសញ្ញាមួយបង្ហាញ ពីចំណងរបស់ពួកគេដែរ។

9.ការម៉ាស្សា
នៅពេលមាននរណាម្នាក់មកម៉ាស្សាឲ្យអ្នកត្រង់ក ត្រង់ដើមដៃ ជាសញ្ញាមួយសម្រាប់បញ្ជូនសារចំណង់ផ្លូវភេទ ជា ពិសេសប្តីប្រពន្ធ ឬគូស្នេហ៍តែម្តង។

10.ការតុបតែងភ្លើងនៅក្នុងបន្ទប់
មិនចាំបាញ់ឆ្ងល់ទេ នៅពេលដែលអ្នកចូលទៅក្នុងផ្ទះ ឬបន្ទប់មួយដែល បំភ្លឺដោយភ្លើងទៀន ឬ ភ្លើងស្រទុំៗ មាន ន័យថាដៃគូរបស់អ្នក កំពុងបង្កើនបរិយាកាស ដើម្បីឈ្ពោះទៅរក សមរភូមិប្រយុទ្ធហើយ ប្រកបដោយក្ដីសុខយ៉ាង ពិតប្រាកដ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter