. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
វិធីងាយ​ដើម្បី​ថែទាំ​សក់​ តាម​ប្រភេទ​នីមួយៗ​
March 02, 2014 (11:02:50) [ 1196 ]
 
 
សក់ចែកចេញជាបី ប្រភេទគឺ សក់ធម្មតា សក់ស្ងួត និងសក់រអិល។

១.សក់ធម្មតា : ចំពោះមនុស្សដែលមានសក់ធម្មតា ការថែទាំគ្មានអ្វីពិសេស និងលំបាកទេ គឺត្រូវកក់សក់មួយ សប្តាហ៍ម្តងដោយប្រើសាប៊ូសម្រាប់កក់សក់

២.សក់រអិល : ពេលយកដៃស្ទាប ទៅឃើញរអិលជាប់ដៃ ដូចលាបខ្លាញ់ ចាំបាច់ត្រូវកក់សក់ក្នុង២ឬ៣ថ្ងៃម្តង ព្រោះ សក់រអិលងាយជាប់ធូលី ធ្វើអោយសក់កខ្វក់ និងបិទជិតរន្ធេ ជើងសក់។

៣.សក់ស្ងួត : សក់នេះងាយបាក់ធ្វើ ការហាលថ្ងៃ មិនពាក់មួកក៏អាចធ្វើឲ្យ សក់ស្ងួតដែរ។

ដើម្បីកុំអោយសក់ស្ងួត អ្នកអាចលាយល្បាយ ដូចខាងក្រោមដើម្បីកក់សក់៖

-ស៊ុតមាន់ពីរ
-ប្រេងប៉ារ៉ាហ្វីន មួយស្លាបព្រា
-ស្រាស មួយកែវតូច

លាយទាំងបីមុខនេះ ចូលគ្នាឲ្យស្មើសាច់ រួចយកកាធុនទឹកមូយ ដាក់ទឹកត្រជាក់ចូល ហើយជ្រលក់សក់ អោយសើម ទើបយក ល្បាយខាងលើមកលាបសក់អោយសើមទាំងអស់។ ១០ ឬ ១៥នាទីក្រោយមកយកដៃ ញីសក់អោយ ទន់ ហើយកក់សក់ក្នុងកាធុន ដែលមានច្របាច់ ទឹកក្រូចឆ្មារ ឬ ទឹកខ្មេះចូល (ទឹកខ្មេះពីរស្លាបព្រាបាយ)។ ក្រោយមកអ្នក និងឃើញ សក់ទន់ ហើយភ្លឺរលោង។

ប្រការមួយដែល គួរចៀសវាងគឺ មិនត្រូវទុកសក់ឲ្យ សំពីងសំពោងកណ្តាញ់ទេ ត្រូវសិតសក់ដោយក្រាស់ទន់ជារៀង រាល់ថ្ងៃ។ ពេលយប់ មុនចូលសំរាន្ត ត្រូវយកបាតដៃញី ច្បូតឲ្យសព្វ ស្បែកក្បាល ពី១០ ទៅ ១៥ នាទី ដើម្បីឲ្យស្បែក ក្បាល ធ្វើចលនា ឈាមធ្វើចលនា បានប្រក្រតីព្រមទាំង ចិញ្ចឹម និង បំប៉នស្បែកក្បាលបានល្អ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 55 នាក់
  Flag Counter
Flag Counter