. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
​មើល​ទូរទស្សន៍ក្នុង​រយៈពេល ១ ម៉ោង ថយ​អាយុ ២២នាទី​
March 02, 2014 (10:48:13) [ 1156 ]
 
 
អ្នកណាក៏​ដឹង​ដែរ​ថា ការ​អង្គុយ​ច្រើន ឬ​យូរពេក គឺ​មិនល្អ​ទេ​។ តែមាន​មនុស្ស​មិន​ច្រើន​ឡើយ ដែល​មោះមុត​ក្រោក​ឡើង​ធ្វើ​ចលនា។ ការគិតគូរ​ទាំងឡាយ​ខាងក្រោម​នេះ របស់​ពួក​អ្នកវិទ្យាសាស្ត្រ ហើយ​ត្រូវបាន​គេ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Time អាចធ្វើ​ឲ្យ​អ្នក​ត្រូវ​គិត​ឡើងវិញ ។​

-​អង្គុយ​ធ្វើការ​ថយ​អាយុ​៖ ក្រោយ​អាយុ ២៥ ឆ្នាំ មនុស្ស​ម្នាក់ អង្គុយ​មើល​ទូរទស្សន៍ ក្នុ​រយៈពេល ១ ម៉ោង គឺ​ស្មើនឹង​ការថយចុះ​អាយុ ២២ នាទី ។ នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​ឆ្នាំ ២០១១ ។​

-​អង្គុយ​យូរងាយ​ពិការ​៖ ទស្សនា​វ​ដ្តី​សុខភាព និង​សកម្មភាព​រាងកាយ ទើប​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​មួយលើ​ក្រុម មនុស្ស អាយុ​លើស ៦០ ឆ្នាំ ។ តា មរយៈ​នោះ ការ​អង្គុយ​មួយកន្លែង ១ ម៉ោង រាល់ថ្ងៃ មាន​ហានិភ័យ​ត្រូវ​ពិការ កើន​ថែម​ដល់ ៤៦% ។ ក្នុងការ​ស្រាវជ្រាវ​នេះ ពិការ​ត្រូវបាន​កំណត់​ន័យ​ថា មិន​អាចធ្វើ​សកម្មភាព​ថែទាំ​ខ្លួនឯង ឧទាហរណ៍​ស្លៀកពាក់​សម្លៀកបំពាក់​ដោយ​ខ្លួនឯង ទទួលទាន​ដោយ​ខ្លួនឯង ។​

-​អង្គុយ​យូរ ធ្វើ​ឲ្យ​ធាត់​៖ អ្នកធ្វើការងារ​អង្គុយ​ច្រើន​មួយកន្លែង ងាយ​មាន​និន្នាការ ត្រូវ​ធាត់​ជាង​អ្នកដទៃ ។ ពួក​អ្នក ស្រាវជ្រាវ ចាត់ទុកថា ដោយសារ​គ្រប់គ្នា កាន់តែ​ធ្វើ​ការងារ "​គូទ​ជាប់​កៅអី​" ច្រើនជាង ។​

-​អង្គុយ​ច្រើន ងាយ​ស្លាប់​៖ ការ​ទម្លាប់​រស់នៅ របស់​មនុស្ស​ជាង ១៧.០០០​នាក់ ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ តាមដាន​ក្នុង​រយៈពេល​ជាង ១៣ ឆ្នាំ ផ្តើម​ពី​នោះ ទាញ​ចេញ​ការ​សន្និដ្ឋានថា អ្នកចំណាយ​ពេលវេលា ភាគច្រើន ក្នុង​ថ្ងៃ ដើម្បី​អង្គុយ នឹង​ស្វ័យ​បង្កើន ដោយ​ខ្លួនឯង ៥៤% ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​គាំងបេះដូង ។​

-​អង្គុយ​ច្រើន ងាយ​កើតរោគ​ផ្លូវចិត្ត ៖ ការស្រាវជ្រាវ​មួយ នៅ​ឆ្នាំ​២០១២ បាន​បង្ហាញថា ស្ត្រី​ក្រោយពេល​ចាកចេញ ពី​ក្រសួង មន្ទីរ នៅតែ​អង្គុយ​ច្រើន ជាង​អ្នកមាន​សុខភាព​ផ្លូវចិត្ត​ខ្សោយ ។​

-​អង្គុយ​ច្រើន ងាយ​កើត​ជំងឺ​រ៉ាំរ៉ៃ​៖ ការស្រាវជ្រាវ លើ​បុរស ៦៣.០៤៨ នាក់ នៅ​អូស្ត្រាលី ផ្តល់​លទ្ធផល​ថា អ្នក​អង្គុយ​លើស ៤ ម៉ោង ក្នុង ១ ថ្ងៃ ងាយ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជាង ប្រៀប​នឹង​អ្នក​ចូលចិត្ត​ក្រោកឈរ ដូចជា ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម ។​

-​អង្គុយ​យូរ គ្រោះថ្នាក់​តម្រងនោម​៖ អ្នក​ដែល​កាន់តែ​សកម្ម ក្រោក​ចេញពី​កៅអី​នោះ កាន់តែ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នៅ​តម្រងនោម ។ និន្នាការ​នេះ កាន់តែ​ស្តែងចេញ​ច្បាស់​នៅ​ស្ត្រី ជាក់ស្តែង​ស្ត្រី អង្គុយ​មធ្យម​តែ ៣ ម៉ោង ក្នុង ១ ថ្ងៃ នៅ​កន្លែងធ្វើការ បាន​ស្វ័យ​បន្ថយ​ឲ្យ​ខ្លួនឯង ៣០% ការ​ប្រឈម​កើត​ជំងឺ​រ៉ាំរ៉ៃ​នៅ​តម្រងនោម ។​

-​អង្គុយ​យូរ បង្កើន​ការស្លាប់ ដោយ​ជំងឺមហារីក​៖ ការស្រាវជ្រាវ​មួយ នៅ​ឆ្នាំ​២០១៣ បង្ហាញថា អ្នកជំងឺ​មហារីក​ពោះ វៀន មាន​និន្នាការ​អង្គុយ​យូរ​ជាង ក្នុងពេល​ទំនេរ ក៏​ជា​អ្នក​មានការ​ប្រឈម ការបាត់​បង់ជីវិត​ខ្ពស់ ដោយសារ​ជំងឺ​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter