. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
កា​រយំ​ចេញ​ទឹកភ្នែក មាន​សារប្រយោជន៍ ៥ យ៉ាង​
February 24, 2014 (12:04:35) [ 1414 ]
 
 
កា​រយំ​ចេញ​ទឹកភ្នែកជា​វិធី​មួយ​ស្តែងឡើង នូវ​ការបង្ហាញ​អារម្មណ៍​របស់​មនុស្ស ។ ថ្វី​ត្បិត​ដូច្នេះក្នុង​ខឿនវប្បធម៌​មួយ ចំនួន វា​ត្រូវបាន​ចាត់ទុកជា​ភាពទន់ខ្សោយ ហើយ​មានតែ​ស្ត្រី​ទេ ដែលជា​និច្ចកាល យំ​ចេញ​ទឹកភ្នែក ។ តែ​លើស​ភាពជាក់ស្តែង កា​រយំ​ចេញ​ទឹកភ្នែក អាចជួយ​កម្ចាត់​ចោល​អារម្មណ៍ មិនអាច​និយាយ​ចេញ និង​អារម្មណ៍​ផ្តុំ​ខាងក្នុង នាំមក​នូវ​ផលប្រយោជន៍​សុខភាព​ជាច្រើន ។​
Meidic Magic បានលើកឡើង​អំពី​ផលប្រយោជន៍​មួយចំនួន របស់​ទឹកភ្នែក ដូចខាងក្រោម​នេះ ៖

១.​កម្ចាត់​ភាព​តានតឹងៈ​
​ពេល​មាន​អារម្មណ៍​តានតឹង ការ​យំ នឹង​ល្អ​ជាង​ការ​ទប់ សង្កត់​អារម្មណ៍ ។ ការ​យំ នឹង​ជួយ​អ្នក​កម្ចាត់​ចោល អារម្មណ៍​នឿយហត់ អស់សង្ឃឹម ។ នេះ​ជា​ឱសថ​បន្ថយ​ស្ត្រេ​ស ប្រកប​ប្រសិទ្ធភាព ។ ប្រសិន​មាន​អារម្មណ៍​ខ្មាស់អៀន ពេល​យំ​នៅ​កន្លែង​សាធារណៈ ចូរ​រក​កន្លែង​មួយ ដើម្បី​យំ ដើម្បី​កម្ចាត់​ចេញ​ភាព​តានតឹង ។​

២.​កែប្រែ​ប្រសើរឡើង​នូវ​សភាព​ផ្លូវចិត្តៈ​
​អ្នក​នឹងមាន​អារម្មណ៍​ផ្លូវចិត្ត ធូរស្រាល និង​ល្អ​ជាង ក្រោយពេល​យំ​។ តំណក់ទឹកភ្នែក អាចធ្វើ​ឲ្យ​ថយចុះ ការឈឺចាប់ និង​ភាព​តឹងតែង ដែល​អ្នក​ជួប ។ ដូច្នេះ​កុំ​ក្រែង​យំ ដើម្បី​កែប្រែ​សភាព​ផ្លូវចិត្ត ឲ្យ​ប្រសើរឡើង ។​

៣.​សំអាត​ភ្នែកៈ​
​មុខងារ​ពិតប្រាកដ​របស់​ទឹកភ្នែក គឺ​រក្សា​ឲ្យ​ភ្នែក​សើម ។ វា​ពុំ​ត្រឹមតែ​ជួយ​អ្នក មើល​ច្បាស់​ជាង តែ​នៅ​ជួយ​កម្ចាត់​ចោល ធូលី​កខ្វក់​ទាំងអស់ នៅក្នុង​ភ្នែក ។ ក្រៅពីនេះ ទឹកភ្នែក ក៏​ជួយ​កម្ចាត់​ចេញ​ជាតិពុល និង​កំទេច​បាក់តេរី ដែល​ទន្ទ្រាន​ចូល ។ ពេល​ទឹកភ្នែក​ហូរ​ចេញ ទោះបី​ដោយសារ​ព្រួយ ឬ សុភមង្គល វា​ក៏​ពិតជា​ធ្វើ​ឲ្យ​ភ្នែក មាន​សុខភាព​ល្អ​ជាង ។​

៤.​បន្ថយ​បរិមាណ​ម៉​ង់​ហ្គា​ណែ​សៈ​
​កា​រយំ​ចេញ​ទឹកភ្នែក នឹងធ្វើ​ឲ្យ​ថយចុះ កម្រិត​សារជាតិ រ៉ែ​ម៉​ង់​ហ្គា​ណែ​ស ក្នុង​សរីរាង្គ ។ សារជាតិ​រ៉ែ​ម៉​ង់​ហ្គា​ណែ​ស កើតមាន​ច្រើន វា​ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់​ក្នុង​អារម្មណ៍​ផងដែរ ។​
៥.​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់ៈ​
​កា​រយំ​ចេញ​ទឹកភ្នែក ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​ថយចុះ សម្ពាធ​លើ​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​ទៅ​ជួយ​កម្ចាត់​ចោល​អំបិល​លើស ។ ទាំង​ភាព​តានតឹង និង​អំបិល សុទ្ធតែ​អាច​បង្ក​ឲ្យ​លើសឈាម។ ដូច្នេះ​ប្រសិន​មាន​បញ្ហា​ជាមួយ​សម្ពាធ​ឈាម ចូរ​ឲ្យ​សរីរាង្គ​ចេញ​ដោយ​សេរី តាម​អារម្មណ៍​របស់ខ្លួន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter