. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ស្បែកស្អាត ដោយសារ ទទួលទានទឹក
February 24, 2014 (04:31:36) [ 1337 ]
 
 
អ្នកអាចបន្ថែមសំណើមដល់ស្បែកធ្វើឲ្យស្បែកមុខនិងស្បែកសព្វរាងកាយទន់រលោងស្អាត ដោយការទំលាប់ ទទួល ទាន ទឹកឲ្យច្រើនៗ ក្នុងមួយថ្ងៃៗ។ បរិមាណទឹកដែល អ្នកត្រូវទទួលទានគឺឲ្យបាន ៨ ទៅ១០កែវ ប៉ុន្តែដើម្បីទទួល ទាន ឲ្យបាន នៅក្នុងបរិមាណនេះអ្នកត្រូវដឹងថា ត្រូវទទួលទានបែបណា? មិនមែនឲ្យអ្នកទទួលទានតែ ១ដងឲ្យគ្រប់ បរិមាណខាងលើ នេះទេ គឺអ្នកត្រូវបែងចែកការ ទទួលទានឲ្យបានខ្ជាប់ខ្ជួន ពេញមួយថ្ងៃ ឬអាចទទួលទានតាមការ ណែនាំដូចខាងក្រោមៈ

- ពេលភ្ញាក់ពីគេងទទួលទានទឹក ១ ឬ ២កែវ។
- មុនពេលអាហារព្រឹកទទួលទានទឹក ១ កែវកន្លះ។
- ពេលអាហារព្រឹក ដល់ថ្ងៃត្រង់ ទទួលទានទឹក១កែវ។
- ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក ១កែវកន្លះ។
- ពេលរសៀល ដល់ល្ងាច ទទួលទានទឹក ១កែវ។
- ក្រោយពេលអាហារល្ងាច ទទួលទានទឹក ១ កែវកន្លះ។
- មុនពេលចូលគេង ទទួលទានទឹក ១កែវ។

ប្រសិនបើអ្នកបែងចែកការទទួលទានទឹក ដូចខាងលើនេះខ្ជាប់ខ្ជួន នឹងធ្វើឲ្យរាងកាយ របស់អ្នកបានទទួល បរិមាណទឹកគ្រប់គ្រាន់ ហើយក្រៅពីនេះ អ្នកអាចបន្ថែមការទទួលទាន ទឹកផ្លែឈើផ្សេងៗ តាមចំណង់ចំនូលចិត្តរបស់អ្នក។ បរិមាណទឹកស្អាត ដែលអ្នកទទួលទានបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់រាងកាយ និងជួយសំអាតរាងកាយ ផ្តល់សំណើមដល់ស្បែក ឲ្យរលោងភ្លឺថ្លា។ ប្រសិនបើអាកាសធាតុក្តៅ គួរប្រើវិធីទទួលទានទឹកម្តងបន្តិចៗ តែញឹកញយដងក៏បាន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 49 នាក់
  Flag Counter
Flag Counter