. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
វីធី ៤យ៉ាងសម្រាប់ព្យាបាល ជំងឺឈឺក្បាលដោយពុំបាច់ប្រើថ្នាំ
February 21, 2014 (11:53:48) [ 1106 ]
 
 
សព្វថ្ងៃនេះដោយសារតែបរិយាកាសជុំវិញខ្លួនយើង ប្រកបដោយដោយភាពអាប់អ៊ួ និងជីវភាពនៃការរស់នៅមានការ តានតឹងខ្លាំង ម្ល៉ោះហើយ ក៏បណ្តាលឲ្យ មានមនុស្សកើតជំងឺឈឺក្បាល កាន់តែច្រើនឡើងៗ ប៉ុន្តែជំងឺឈឺក្បាល គឺ ពិបាកព្យាបាល ដោយប្រើប្រាស់ឱសថណាស់។ ដូច្នេះអ្នកគួរអនុវត្តន៍វិធី ៤ យ៉ាងដែលមិនចាំបាច់ ប្រើប្រាស់ថ្នាំសង្កូវ និងអាចកាត់បន្ថយ នូវជំងឺឈឺក្បាលបានខ្លះ ដូចខាងក្រោមនេះ:

១. វិធីបន្ធូរសាច់ដុំ
សាច់ដុំថ្ងាស ស្មា និងដៃ និងងាយនឹងទទួលនូវឥទ្ធិពល នៃសម្ពាធអារម្មណ៍តានតឹង ពីព្រោះកាលបើឈឺក្បាលម្តងៗ គឺត្រូវហាត់ធ្វើមេរៀននៃការបន្ធូរសាច់ដុំ ដោយក្នុងមួយថ្ងៃៗ ធ្វើជាច្រើនសា គឺអាចជួយសម្រាល ជំងឺឈឺក្បាលបានខ្លះ។

ការបន្ធូរសាចដុំនេះ អ្នកត្រូវជ្រួញសាច់ដុំថ្ងាស និងស្មារួចហើយក្តាប់ដៃ ទាំងសងខាងឲ្យណែន ក្នុងរយៈពេលពី ៥ទៅ ៧វិនាទី។ ម្យ៉ាងទៀតឆ្លៀតពេលបង្រួញសាច់ដុំនេះ ត្រូវដកដង្ហើមមួយៗ បន្ទាប់មកសាច់ដុំ ត្រូវបានបន្ធូរអស់។ វីធីជ្រួញនេះត្រូវបានរក្សាឲ្យបាន ៣០វិនាទី ហើយចលនាដដែលៗ ត្រូវធ្វើសាចុះសាឡើង ឲ្យបាន៣ដង។

២. វីធីប្រើម្រាមដៃចុច
ចង្អុលដៃនិងម្រាមកណ្តាល (ដៃទាំង២) ចុចនៅត្រង់កញ្ចឹងកទាំងសងខាង ការចុចនេះបើកាន់តែយូរ កាន់តែប្រសើរ។

៣. វិធីបន្ធូរក្បាល
នេះជាវិធីម្យ៉ាងដែលមានចលនា ឱនឈ្ងោកទៅមុខ។ អ្នកត្រូវអង្គុយនៅលើកៅអី ហើយដកខ្លួនឱន ឈ្ងោកមុខដោយ កែងដៃទាំង២ ច្រត់នៅលើជង្គង់ ហើយបាតដៃទាំង២ សំយ៉ុងចុះរួចហើយ ត្រូវនិយាយខ្លាំងៗ ថា “ចិត្តគំនិតរបស់ខ្ញុំ គឺច្បាស់លាស់ និងភ្លឺថ្លាណាស់” បន្តរហូតដល់ ៥នាទី ហើយក៏ត្រូវនិយាយពាក្យ ប៉ុន្មានម៉ាត់នេះ តទៅទៀតជា ច្រើនលើកច្រើនសា។

៤. វិធីជ្រួញសាច់ដុំក និងស្មា
រាងកាយមានការតានតឹងម្តងៗ គឺជាការធម្មតាតែងតែប្រមូលផ្តុំនៅត្រង់សាច់ដុំក។ ដូច្នេះការបន្ធូរសាច់ដុំក គឺអាចបំបាត់ភាពតានតឹងបាន។ អ្នកត្រូវឪនក្បាលទៅខាងស្តាំ រួចហើយងាកទៅខាងឆ្វេង។ អនុវត្តន៍របៀបស្តាំ និងឆ្វេង បែបនេះឲ្យបាន១០ដង ហើយក្បាលត្រូវឪនចុះជាប់ជានិច្ច និងត្រូវដកកទៅមុខ។ ចុងក្រោយបង្អស់ត្រូវបង្វិលស្មា ទាំងសងខាងឲ្យបាន៥ដង៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter