. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ស្បែកភ្លឺ​ម៉ដ្ឋ អាស្រ័យ​ដោយ​កាហ្វេ
February 17, 2014 (13:16:43) [ 1191 ]
 
 
កាហ្វេមាន​សារជាតិ​កាហ្វេ​អ៊ី​ន មាន​ប្រសិទ្ធភាពកម្ចាត់​បរិមាណ​ឈាម​សល់​ក្រោម​ភ្នែក និង​ប្រឆាំង​ភាពចំណាស់ហេតុ នេះ​ត្រូវបាន​ប្រើ​ក្នុង​ការរក្សា​សម្ផស្ស។ ប្រើ​កាហ្វេ​ធ្វើជា​ម៉ាស់​បិទមុខ នឹង​បង្កើន​លក្ខណៈ​យឺត​យារ និង​នាំមក​នូវ​ភាព​ភ្លឺ​ម៉ដ្ឋ សម្រាប់​ស្បែក។ ម៉ាស់​មុខ និង​កាក​កាហ្វេនៅមាន​ប្រសិទ្ធភាព​កម្ចាត់​ស្បែក​ងាប់ធ្វើជា​ក្រែ​ម​ថែទាំ​ស្បែក និង​ប្រ ឆាំង​ជ្រួញយ៉ាងមាន​ប្រសិទ្ធភាព។ ក្រៅពីនេះវា​អាចជួយ​សក់​របស់​អ្នកឲ្យ​ខ្មៅ​រលោង។​
ខាងក្រោម​នេះ គឺជា​វិធី ៧ យ៉ាង ដែល​ជួយ​ថែ​សម្រស់​របស់​អ្នកដោយ​ការប្រើប្រាស់​កាហ្វេ​៖

១.​កម្ចាត់​ស្បែក​ងាប់ៈ​
​កាក​កាហ្វេជួយ​ធ្វើ​ឲ្យ​ស្បែក​ណែន និង​ភ្លឺ​បង្រួម​តួច​រន្ធ​ញើស និង​ជួយ​កម្ចាត់​កោសិកា​ងាប់​លើ​ស្បែក និង​បង្កើត​កោ សិកា​ថ្មី ។​ កាក​កាហ្វេ​មាន​ប្រសិទ្ធភាព​ដូចជា​សូលុយស្យុង​កម្ចាត់​ស្បែក​ងាប់​ដ៏​ល្អ​។

២.​ព្យាបាល​ភ្នែក​ជាំខ្មៅ និង​ប៉ោងៈ​
​ចង់​រក្សា​សម្រស់​ភ្នែក ចូរ​ប្រើ​សំឡី ជ្រលក់​ទឹក​កាហ្វេ​ខ្មៅ លាប​លើ​ភ្នែក គេង​សម្រាក​ប្រមាណ ១០ នាទី ។ មិនត្រូវ​ រោយ ​ម្សៅ​កាហ្វេ​លើ​ភ្នែក ព្រោះ​នឹង​គ្រោះថ្នាក់​បំផុត ។​

៣.​ក្រែ​ម​ថែទាំ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ត្រជាក់ៈ​
​ដំបូងបង្អស់ អ្នក​ត្រូវ​លាយ​កាហ្វេ​យ៉ាង​ខាប់ រួច​ចាក់​ចូល​ប្រដាប់​ធ្វើ​ទឹកកក ដាក់ចូល​ក្នុង​ទូរ​ទឹកកក ។ បន្ទាប់មក អ្នក​អាច​ប្រើ​ដុំ​ទឹកកក​កាហ្វេ​នេះ ត្រដុស​លើ​មុខ ប្រភេទ​ក្រែ​ម​ថែទាំ​ពី​កាហ្វេ​នេះនឹង​ជួយ​បង្កើន​កម្រិត​សំណើម និង​ធ្វើ​ឲ្យ​ត្រជាក់​ស្បែក​យ៉ាង​ប្រសិទ្ធភាព ។​ ម៉ាស់​មុខ​កាហ្វេ ជួយ​ឲ្យ​អ្នកមាន​ស្បែក​ភ្លឺ​ម៉ដ្ឋ​។

៤.​ក្រែ​ម​ចិញ្ចឹម​ធ្វើ​ឲ្យ​ស្បែក​ស្រស់បំព្រង និង​ទន់​ល្មៃៈ​
​ពេលព្រឹក អ្នក​គួរប្រើ​ស្បៃ cotton ជ្រលក់​ក្នុង​ទឹក​កាហ្វេក្តៅ​ឧ​ណ្ឌៗ ដើម្បី​ជូត​មុខ បន្ទាប់មក លាង​សំអាត​ដោយ​ទឹក ស្អាត ។ វិធី​នេះនឹង​ជួយ​ឲ្យ​ស្បែក​អ្នកស្រស់បំព្រង និង​ទន់​ល្មៃ។

៥.​ម៉ាស់​មុខ​ប្រឆាំង​ស្នាម​ជ្រួញៈ​
​អ្នក​គ្រាន់តែ​លាយ​រាវៗ សូលុយស្យុង រួមមានម្សៅ​ស្រូវ​សាឡី​ខ្មៅ ១ ស្លាបព្រា ទឹក​កាហ្វេ​ត្រជាក់​បន្តិចកូរ​ឲ្យ​សព្វបន្ទាប់ មក បន្ថែម​ផ្នែក​ក្រហម​នៃ​ស៊ុត ១ គ្រាប់។ បំពោក​សូលុយស្យុង​នេះ លើ​មុខក្នុង​រយៈពេល​ប្រមាណ ១៥នាទីរួចហើយ​ លាង​ចេញ​ដោយ​ទឹកស្អាត។ វិធី​នេះ ជួយ​ប្រឆាំង​ស្នាម​ជ្រួញ លេច​ឡើងលើ​ស្បែក​របស់​អ្នក។​ ប្រសិន​ចង់​ឲ្យ​ស្បែក​ពុំ​សូវ​ជ្រីវជ្រួញ ចូរ​ទ្រាំ​ពិបាក​បិទ​ម៉ាស់​មុខ​កាហ្វេ​១​សប្តាហ៍ ២ ដង​។

៦.​ប្រឆាំង​តប​បាតុភូត Cellulite (​បាតុភូត​ស្នាម​ជ្រួញ​នៅ​ភ្លៅ និង​ពោះ​)
​មូលហេតុ​មួយ​នាំ​ដល់​ការ "​ធ្លាក់​សម្រស់​" និង "​ធ្លាក់​កម្លាំង​" របស់​មនុស្ស គឺ​ការ "​វាយប្រហារ​" របស់​បណ្តា​តំបន់​ខ្លាញ់​ផ្តុំ​លើ​ស្បែក។ នោះ​គឺ​ពេល​សរីរាង្គ​របស់​អ្នក មាន​សញ្ញា cellulite ។ ដើម្បី​អាច​ជំនះ​បាតុភូត​នេះ អ្នក​អាច​ប្រើ​កាហ្វេ​កិន​ម៉ដ្ឋ (​រាង​ក្តៅ​បន្តិច​) រោយ​ស្មើ​លើ​កន្លែង​ស្បែ​កមាន "​បញ្ហា​" រួច​ប្រើ​ថង់​នីឡុង គ្រប​ប្រមាណ ១៥-២០ នាទី បន្ទាប់មក លាង​ដោយ​ទឹកស្អាត។ អ្នក​គួរ​ធ្វើ​ដូចនេះឲ្យ​បាន ២ ដង ក្នុង​១​សប្តាហ៍។​

៧.​សូលុយស្យុង​ធ្វើ​ឲ្យ​សក់​ស្អា​តៈ​
​អ្នក​អាច​លាយ​កាហ្វេ​កិន​ម៉ដ្ឋ ជាមួយ​សាប៊ូកក់សក់ និង​ម៉ាស្សា​សក់​ស្រាលៗ ។ វិធី​នេះ ជួយ​ឲ្យ​សរសៃសក់​របស់​អ្នក ប្រែជា​រលោង​ខ្មៅ​ជាង៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter