. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ស្ត្រី​ មជ្ឈិមវ័យ នៅតែ មាន​ចំណង់ ​ផ្លូវភេទ​
February 17, 2014 (10:47:13) [ 1124 ]
 
 
បើតាម​ការស្រាវជ្រាវ​មួយ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​ឲ្យ​ដឹងថា ស្ត្រី​មជ្ឈិមវ័យនៅតែមាន​ចំណង់ ផ្លូវភេទ "​សិច​" សូម្បីតែ​ពេលគេ​ត្រូវបាន​វិនិច្ឆ័យ​ថា មាន​បញ្ហា​មិន​ប្រក្រតី​ មុខងារ​ផ្លូវភេទក៏ដោយចុះ។ ​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​មជ្ឈមណ្ឌល​ វេជ្ជសាស្ត្រសកលវិទ្យា​ល័យ Pittsburgh បាន​ស្រាវជ្រាវ លើ​ស្ត្រី​ចំនួន ៦០២ នាក់ ដែលមាន​អាយុ​ចាប់ពី ៤០ ទៅ ៦៥ ឆ្នាំ ។​
​​ពួក​អ្នកចូលរួមត្រូវបាន ​សួរ​អំពី​ជីវភាព​ផ្លូវភេទ ក៏ដូចជាសារសំខាន់ ​របស់ "​សិច​" ចំពោះ​ជីវិត​របស់​ពួកគេ។​ ​បន្ទាប់ពីនោះ ស្ត្រី​ចំនួន ៣៥៤ នាក់ ក្នុងចំណោម ៦០២ នាក់ បាន​អះអាងថា ពួកគេ​នៅតែមាន "​សិច​" ត្រូវបាន​សំណូមពរ ចូលរួម​ឆ្លើយ​សំណួរ ​ស្រាវជ្រាវលើក​ទី ២ នៅ ៤ ឆ្នាំក្រោយ ។ លទ្ធផលបង្ហាញថា ៨៥% ក្នុងចំណោម​ស្ត្រី​ចំនួន ៣៥៤ នាក់ បាន​អះអាងថា ពួកគេ​នៅតែ​រួមភេទ ចាប់ពី​អាយុ ៤៨ ទៅ ៧៣ ឆ្នាំ ។​
បណ្ឌិត Holly Thomas ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​និយាយថាៈ " មុននេះ មនុស្ស​ភាគច្រើន ចាត់ទុកថា នៅ​អា​យុម​ជ្ឈឹ​ម​វ័យ "​សិច​" ប្រែជា​មិន​សំខាន់​ចំពោះ​ស្ត្រី​ទៀត​ទេ​។ ស្ត្រី នឹង​ផ្អាក​សកម្មភាព​ផ្លូវភេទ ពេល​គេ​ចាស់​ទៅ ។ ប៉ុន្តែ​បើតាម​ការស្រាវជ្រាវ​ រប​ស់​យើងខ្ញុំបង្ហាញថា ស្ត្រី​សឹងតែ​ទាំងអស់សុទ្ធតែ​បន្ត​ជីវភាព​ផ្លូវភេទ ពេល​ចូល​វ័យ​ម​ជ្ឈឹ​ម​វ័យ​" ។​
​បណ្ឌិត Holly Thomas បាន​និយាយថាៈ "​ការស្រាវជ្រាវ ក៏​បង្ហាញថា អាចជា​ការភាន់ច្រឡំ​ធំ​មួយ ប្រសិន​យើង​ច្រឡំ​ចំណង់ "​សិច​" នេះជា​ភាពមិនប្រក្រតី​មុខងារ​ផ្លូវភេទ​ចំពោះ​ស្ត្រី។​លោក​បាន​បន្តថាៈ​" យើង​អាច​វិនិច្ឆ័យ​ស្ត្រី​ទាំងនេះ​ថា មិន​ប្រក្រតី​មុខងារ​ផ្លូវភេទ ក្នុងពេល​ពួកគេ ពុំមាន​បញ្ហា​អ្វី​ទាំងអស់ "​។​ បណ្ឌិត Holly Thomas បាន​និយាយ​បន្ថែមថាៈ​​ "​សមត្ថភាព​រក្សា​សកម្មភាព​ផ្លូវភេទ ចំពោះ​ស្ត្រី​ម​ជ្ឈឹ​ម​វ័យ ចាត់ទុក​រឿង "​សិច​" គឺ​សំខាន់​ខ្ពស់ជាង ៣ ដង បើ​ប្រៀបធៀប​នឹង​ស្ត្រី​ដទៃ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter