. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
តិចនិក ធ្វើឲ្យបុរស ធ្លាក់ក្នុងអន្លង់ស្នេហ៍
February 16, 2014 (08:27:42) [ 1320 ]
 
 
តិចនិកងាយៗ ៩ចំណុចខាងក្រោម នឹងជួយធ្វើឲ្យបុរស ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកដោយងាយ

១-បង្កើតការទាក់ទាញដោយមន្ត ស្នេហ៍មិនមែនប្រើសម្រាប់តែម្យ៉ាង

ស្រ្តីស្អាតតែម្យ៉ាងមិនអាចស្រូបទាញចិត្តបុរសបានឡើយ ប៉ុន្តែភាពមានមន្តស្នេហ៍ដែលមិនដូចអ្នកដទៃ អាចធ្វើឲ្យ ពួកបុរស អន្ទះអន្ទែង ចិត្តចង់ មកសុំលេខទូរស័ព្ទ អ្នកភ្លាមៗ។ ដូច្នេះអ្នកត្រូវ ចេះវិធីពង្រាយមន្តស្នេហ៍ដែលសំដៅ ដល់ការប្រើអត្តចរិត ឲ្យត្រូវកាលៈទេសៈ នោះឯង ។

២-ញញឹមស្រស់

ស្នាមញញឹមផ្អែមល្ហែម ដ៏គួរឲ្យស្រឡាញ់ ប្រៀបដូចជាកូនសោចាក់បើកបេះដូងរបស់បុរសប៉ុន្តែ កុំញញឹមខ្លាំងពេក រហូតបុរសដឹងពី គោដៅលាក់ បំពួនធ្វើឲ្យ គេគេចបាត់ដូច្នេះ ចូរញញឹមដាក់គេ ដោយស្មោះស្រង់បំផុត ពេលនោះ ការញញឹមលើកទី២ នឹងបង្កើតភាពជឿជាក់ ដល់បុរសឲ្យហ៊ាន ដើរមករកអ្នកភ្លាម។

៣-ស្គាល់ពីវិធីស្រូបទាញចំណាប់អារម្មណ៍យ៉ាងទន់ភ្លន់

គួរលួចសម្លឹងគេ ដោយគេដឹងថា អ្នកលួចមើលគេ ប៉ុន្តែនៅពេលគេងាកមក មើលអ្នកចូរគេចខ្សែ ភ្នែកចេញ រួចធ្វើ ជាអៀនបន្តិចបន្ទួច ។ បើមាន ឱកាស ជជែកគ្នាលេង ចូរព្យាយាមប្រមូលព័ត៌មាន លម្អិតពីគេ ដោយសង្កេតពីការ សន្ទនាថា គេចូលចិត្ត ឬមិនចូលចិត្តអ្វី ហើយត្រូវជជែក បែប រួសរាយ ស្ថិតក្នុងចំណុចដែលគេចាប់អារម្មណ៍។

៤-ធ្វើខ្លួនលាក់កំបាំងខ្លះ

បុរសតែងចូលចិត្តការស្វែងរកអ្វីដែលឲ្យចង់ដឹង គេកាន់តែចង់ស្វែងរកហើយ សាកល្បងបង្ហើបរឿង សម្ងាត់ឲ្យគេ ស្តាប់ តែម្នាក់ឯង ។ ប៉ុន្តែពេល ខ្លះការ បង្កើតធាតុពិត របស់ខ្លួនទាំងអស់ ឲ្យគេស្តាប់អាចធ្វើឲ្យគេវាយតម្លៃអ្នកបាន យ៉ាងងាយដូចគ្នា ។

៥-ជាអ្នកស្គាល់ និងលួងលោមដ៏ល្អ

សម្តែងគេមានអារម្មណ៍ថា អ្នកជាមិត្តល្អបំផុត ម្នាក់ដែលចាំធ្វើជាអ្នករំសាយការអផ្សុក ចាំលួងលោម ពេលគេមាន បញ្ហា ឬអស់សង្ឃឹម ។ វាជាវិធី យកចិត្តឈ្នះចិត្តគេ ដោយមានផលល្អ ដោយអ្នកមិន ចាំបាច់ និយាយអ្វីច្រើនគ្រាន់ តែដើរចូលទៅក្រោមដៃគេ នៅក្បែរកាយគេ ក៏ធ្វើឲ្យគេមាន អារម្មណ៍ កក់ក្តៅ គ្រប់ពេលវេលា។

៦-នៅពេលណាត់ជួបគ្នាដំបូង

អ្នកគួរតុបតែងខ្លួនឲ្យស្អាតជាងរាល់ថ្ងៃ ប៉ុន្តែកុំឲ្យជ្រុលពេកបង្ហាញនូវអាកប្បកិរិយា ដូចធម្មតារាល់ថ្ងៃ មើលថែយក ចិត្តទុកដាក់ និងស្វែងយល់ ពីគេឲ្យ កាត់តែច្រើនក្នុង ចំណុចផ្សេងៗ សំខាន់ត្រូវធ្វើខ្លួន ឲ្យត្រូវចិត្តគេ ។

៧-ប្រមូលសេចក្តីលម្អិតតូចតាច

ការយកចិត្តទុកដាក់ចំពោះចំណុចតូចៗ ចាត់ទុកជាមន្តស្នេហ៍ម្យ៉ាងបស់ស្ត្រីដូចជា ការចងចាំនូវរឿងរ៉ាវល្អៗ ទាក់ទង នឹងគ្នាជាពិសេស ត្រូវមើល ថែគេ ដូចមើលថែខ្លួនឯងដែរ។

៨-រក្សាភាពផ្ទាល់ខ្លួន

អ្នកធា្លប់ប្រើជីវិត ដូចម្តេច គួរធ្វើដូចដើម រក្សានូវទីតាំងរបស់អ្នក កុំឲ្យគេចូលមកបាន ចំណុចនេះធ្វើឲ្យ គេចាប់ អារម្មណ៍ និងចង់រាប់អានអ្នកបន្តទៀត។

៩-យល់ច្បាស់ពីតម្លៃរបស់ខ្លួនឯង

បុរសនឹងមានអារម្មណ៍ជាមួយនារី ដែលចេះស្រឡាញ់និងមើលថែខ្លួនឯង បានយ៉ាងល្អ ព្រោះបើអ្នក មិនស្រឡាញ់ ខ្លួនឯង នឹងមិនអាច ស្រឡាញ់ អ្នកដទៃបានល្អ ឡើយ។ រីឯស្ត្រីណាដែលលះបង់ទាំងសងខាងអ្វីដែលបានមកងាយ វាក៏មិនសូវមានតម្លៃនិងឆាប់អស់ន័យដូចគ្នាដែរ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter