. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ទឹកទទឹមកាត់បន្ថយ ខ្លាញ់ក្បាលពោះ
February 13, 2014 (09:24:58) [ 1219 ]
 
 
ទឹកទទឹមអាចជួយ ទប់ស្កាត់មហារីក និងមានអត្ថប្រយោជន៍ល្អ សម្រាប់សុខភាពបេះដូងទៀតផង។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយ ជាតិខ្លាញ់ក្បាលពោះ ផងដែរ។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ប្រភេទផ្លែឈើនេះ មានឥទ្ធិពលក្នុងការ កាត់បន្ថយជាតិខ្លាញ់ ដែលនៅម្តុំនៅ ត្រង់ក្បាលពោះ។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏ បានធ្វើការពិសោធន៍ទៅ លើក្រុមអ្នកស្ម័គ្រចិត្ត ដែល ត្រូវបានឲ្យទទួលទាន ទឹកទទឹមមួយដប ជារៀងរាល់ថ្ងៃ។

លុះក្រោយមកលទ្ធផល បានបង្ហាញឲ្យឃើញថា ក្រុមអ្នកស្ម័គ្រចិត្តមាន អាត្រាតិចបំផុតនៅក្នុងការកកើត កោសិកា ជាតិខ្លាញ់នៅត្រង់ម្តុំក្បាលពោះ។ ម្យ៉ាងវិញទៀត អ្នកទាំងនោះត្រូវបានគេរកឃើញថា ពួកគេមាន សំពាធឈាម ទាបជាងមុនដែលជា លទ្ធផលអាចកាត់ បន្ថយគ្រោះថ្នាក់នៃការកើតជំងឺ គាំងបេះដូង ជំងឺស្ត្រេស និងជំងឺ ក្រលៀន។

ក្រុមអ្នកស្រាវជ្រាវ បានជឿជាក់ថា ទឹកផ្លែទទឹមអាចនឹង កាត់បន្ថយចំនួនអាស៊ីដ ខ្លាញ់នៅក្នុងឈាម ដែលត្រូវបាន ស្គាល់ថា NEFA ។ ការសិក្សាស្រាវជ្រាវកាល ពីលើកមុនៗដែលត្រូវ បានធ្វើតេសត្តទៅលើខ្លួនមនុស្ស និងសត្វ បានបង្ហាញឲ្យឃើញថា កម្រិតនៃជាតិអាស៊ីដ NEFA មានទំនាក់ទំនងធ្វើឲ្យមាន ការប្រមូលផ្តុំខ្លាញ់ នៅជុំវិញ ក្បាលពោះ ព្រមទាំងបង្កើនគ្រោះថ្នាក់នៃការកើតរោគបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។

នៅក្នុងការធ្វើតេស បុរស និង ស្រ្តីចំនួន ២៤នាក់ត្រូវបានឲ្យ ទទួលទានទឹកទទឹម ជារៀងរាល់ថ្ងៃ ដោយមានចំណុះ ៥០០ មីលីលីត្រ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ស្ទើរតែពាក់កណ្តាល នៃអ្នកស្មគ្រចិត្តមាន កំរិតនៃជាតិ អាស៊ីដ តិចជាមុន នៅពេលបញ្ចប់នៃការធ្វើតេស្ត។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការទទួលទានទឹកទទឹម នេះបានធ្វើឲ្យពួកគេមាន អត្រាតិច បំផុតនៅក្នុង ការមានខ្លាញ់នៅក្បាលពោះ ព្រមទាំងអាចធ្វើឲ្តសំពាធឈាម របស់ពួកគេធ្លាក់ចុះផងដែរ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 56 នាក់
  Flag Counter
Flag Counter