. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ឧបករណ៍​ រក្សា ជីវិត​ គ្រឿង​ក្នុង ពេល​នៅ ក្រៅ​សរីរាង្គ​
February 13, 2014 (09:12:27) [ 1177 ]
 
 
សួត​កំពុង​ត្រូវបាន​ប្រព័ន្ធ OCS រក្សា "​ជីវិត​" ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សុខាភិបាល​អាមេរិក ទើប​ទទួលបាន​ជោគជ័យក្នុង​ការផលិត​ឧបករណ៍​រក្សា "​ជីវិត​" ដល់​គ្រឿងក្នុងដែល​នៅក្រៅ​សរីរាង្គ​របស់​មនុស្ស បង្កលក្ខណៈ​ងាយស្រួលដល់​ការ ដឹកជញ្ជូន​គ្រឿងក្នុង​ទាំងនោះបម្រើ​ដល់​ការ​ក្លូន​ភ្ជាប់​វេជ្ជសាស្ត្រ។​

ឧបករណ៍​នេះ ត្រូវបាន​ហៅថា ប្រព័ន្ធ​ថែទាំ Organ (OCS) ។ វេជ្ជបណ្ឌិត​វះកាត់ នៅ​មន្ទីរពេទ្យ Pheonix បាន​ប្រើ ប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​រក្សា "​ជីវិត​" របស់​សួត ក្នុងការ​ដឹកជញ្ជូន​វា ទៅកាន់​កន្លែង​សម្រាប់​ផ្លាស់ប្តូរ​ឲ្យ​អ្នកជំងឺ ។​
តាម​របាយការណ៍ ក្នុង​សន្និសីទ Al Jazzera អាមេរិក បាន​ឲ្យ​ដឹងថា ឧបករណ៍​នេះ នៅមាន​សមត្ថភាព​រក្សា​ជីវិតដល់​បេះដូង ក្រលៀន និង​ថ្លើម​ផងដែរ ។​


OCS ជា​ប្រព័ន្ធ​មួយ ស្រដៀង​នឹង​សរីរាង្គ​របស់​មនុស្ស ។ វា​អាច​រក្សា​ឲ្យ​សួត ដកដង្ហើម បេះដូង​លោត ក្រលៀន​ផលិត​ទឹក​ម៉ូត ហើយ​ថ្លើម​ផលិត​ទឹកប្រមាត់ ។ OCS ក៏​រក្សា​សំណើម រក្សា​មិន​ឲ្យ​មាន​ការឆ្លង​មេរោគ ព្រមទាំង​ផ្គង់​ផ្គង់ "​វត្ថុធាតុដើម​" ពេល​វា​អស់។​​ បើតាម​របៀប​ចាស់ គឺ​គេ​បង្កក ហើយ​សួត​អាច​រក្សា​ជីវិត​បាន ត្រឹមតែ ពី ៥​ម៉ោង ទៅ ៩​ម៉ោង​។ រីឯ​បេះដូង បាន​ពុំ​លើសពី ៨​ម៉ោង ។ វា​ពិតជា​ឧបសគ្គ​យ៉ាង​ធំ​មួយ ក្នុងការ​ក្លូន​ភ្ជាប់​គ្រឿងក្នុង សម្រាប់​វិស័យ​វេជ្ជសាស្ត្រ។ ​បច្ចុប្បន្ន OSC ត្រូវបាន​ដាក់​ឲ្យ​ប្រើនៅ​មន្ទីរពេទ្យ​មួយចំនួននា​ប្រទេស​អង់គ្លេស និង​រដ្ឋ​ខ្លះ​នៅ​អាមេរិក។​
​ប្រព័ន្ធ​នេះនឹង​ត្រូវបាន​បែងចែក​គ្រប់​ទីកន្លែង លើ​ទីផ្សារ​បណ្តា​ប្រទេសលើ​ពិភពលោកក្នុងអំឡុង​ចុងឆ្នាំ២០១៤នេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter