. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
រោគសញ្ញា​ ចំនួន ៩ យ៉ាង ដែល ​ព្រមាន ​កើត​ជំងឺ មហារីក ​ថ្លើម
February 13, 2014 (09:10:54) [ 1190 ]
 
 
ថ្លើមជា​ផ្នែក​មួយដើរតួនាទី​សំខាន់ ក្នុងការ​ច្រោះ​ជាតិពុលក្នុង​សរីរាង្គ​។ ដូច្នេះហើយពេល​មុខងារ​ថ្លើម ត្រូវ​ទ្រុឌទ្រោម អាច​បង្កើតជា​ហានិភ័យ ចំពោះ​សុខភាព ពិសេស​គឺ​មហារីក។​​ តាម​ការវាយតម្លៃ មហារីក​ថ្លើម គឺជា​ជំងឺ​គ្រោះថ្នាក់​មួយ បង្ក​ការបាត់​បង់ជីវិត​ជួរមុខ ក្នុងចំណោម​ជំងឺមហារីក ។ ដើម្បី​រកឃើញ​ឆាប់ និង​ព្យាបាល​ទាន់ពេល អ្នក​ត្រូវ​យកចិត្តទុកដាក់ ដល់​រោគសញ្ញា​ដំបូងៗ ដែល​ព្រមាន​ឆាប់​ នូវ​ហានិភ័យ​មហារីក​ថ្លើម ដូចខាងក្រោម​នេះ ៖

១.​ទឹកនោម​ពណ៌​ក្រ​ម៉ៅៈ​
​ពេល​មុខងារ​ថ្លើម ត្រូវ​ទ្រុឌទ្រោម អាចធ្វើ​ឲ្យ​កម្រិត bilirubin ក្នុង​ឈាម​កើន បណ្តាល​ឲ្យ​ទឹកនោម មាន​ពណ៌​ក្រ​ម៉ៅ ពណ៌​លឿង​ដិត ឬ​ត្នោត ។ ក្នុងករណីនេះ អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យ ពិនិត្យ​សុខភាព​បន្ទាន់ ព្រោះនេះអាចជា​ រោគសញ្ញា​ដំបូង របស់​មហារីក​ថ្លើម ។​

២.​ទឹក​ក្នុង​ប្រហោង​ពោះ​
​ស្ថានភាព​ទឹក ផ្តុំ​ក្នុង​ប្រហោង​ពោះ ជា​រោគសញ្ញា​មួយ ក្នុងចំណោម​រោគសញ្ញា​ទូទៅ របស់​មហារីក​ថ្លើមដំណាក់កាល​ដំបូង ។ ពិសេស​ក្នុងករណី អ្នកមាន​អារម្មណ៍​ហើមពោះ ទល់ខ្យល់រួមជាមួយ​ថ្លើមធំ​ នេះអាច​ត្រូវបាន​ចាត់ទុកជា សញ្ញា​ឆាប់​របស់​មហារីក​ថ្លើម ។​

៣.​ឈឺពោះ​
​ពេល​ថ្លើម​ត្រូវ​ធំ និង​ថមថយ​មុខងារ អាច​នាំ​ដល់​ស្ថានភាព​ឈឺពោះ ។ ក្នុងករណីអ្នក​ត្រូវ​ឈឺពោះ រួម​ជាមួយនឹង​ថ្លើមធំ អ្នកមាន​លទ្ធភាព​ច្រើន កើត​ជំងឺ​អំពី​ថ្លើម ក្នុងនោះ​មាន​មហារីក ។​

៤.​រមាស់ៈ​
​រមាស់ អាច​ត្រូវបាន​ចាត់ទុកដូចជា រោគសញ្ញា​ដ៏​ឆាប់​មួយ របស់​មហារីក​ថ្លើម។ រឿងនេះកើតឡើង​សំខាន់ដោយសារ ​មុខងារ​ថ្លើម ត្រូវ​ទ្រុឌទ្រោម នាំ​ដល់​ការ​កើន​បរិមាណ bilirubin ក្នុង​ឈាម ដែលជា​ភ្នាក់ងារ​បង្ក​រមាស់​លើ​ស្បែក។​

៥.​ថ្លើមធំៈ​
​ថ្លើម​ស្ថិតនៅ​ប៉ែក​ខាងក្រោម​ឆ្អឹងជំនីរ​ឆ្វេង អូសបន្លាយ​ដល់​កណ្តាល​ពោះ ។ ពេល​អ្នក​យកដៃ​ស្ទាប​ អាចឃើញ​ដោយសារ​ថ្លើមត្រូវ​ធំ ។ ក្នុងករណីនេះ អ្នក​ត្រូវ​ត្រួតពិនិត្យ​សុខភាព​ភ្លាម ព្រោះ​នោះអាចជា​សញ្ញា​ដំបូង​មួយ ដែល​នាំ​ឲ្យ​កើត​ជំងឺមហារីក​ថ្លើម ។​

៦.​អស់កម្លាំងៈ​
​ប្រសិន​អ្នក មាន​អារម្មណ៍​អស់កម្លាំង ត្រាំត្រែង​មិន​ដាច់ អម​ជាមួយ​រោគសញ្ញា​ផ្សេងៗ ពាក់ព័ន្ធ​ដល់​ភាព​ទ្រុឌទ្រោម​មុខងារ​ថ្លើម អ្នក​អាចមាន​ហានិភ័យ ​កើត​មហារីក​ថ្លើម ។ ព្រោះ​ស្ថានភាព​អស់កម្លាំង អូសបន្លាយ ជា​រោគសញ្ញា​ទូទៅ​មួយ ចំពោះ​អ្នកជំងឺ​មហារីក​ថ្លើម ។​

៧.​ចង់​ក្អួត និង​ក្អួ​តៈ​
​ប្រសិន​អ្នក តែងមាន​អារម្មណ៍​ចង់​ក្អួត ឬ​ក្អួត​ដោយ​មិន​ច្បាស់​មូលហេតុ ចូរ​ពិនិត្យ​សុខភាព ដើម្បី​កំណត់​មើលថាតើ​អ្នកមាន​ថមថយ​មុខងារ​ថ្លើម ឬ​អត់ ។ ព្រោះ​ស្ថានភាព​ចង់​ក្អួត និង​ក្អួតដោយសារ​ ទ្រុឌទ្រោម​មុខងារ​ថ្លើម​ច្រើនត្រូវបាន​ចាត់ទុក​ជា ស​ញ្ញា​ព្រមាន​ឆាប់​កើត​ជំងឺមហារីក​ថ្លើម ។​

៨.​ស្រក​ទម្ងន់ៈ​
​ថ្លើម​ជា​ផ្នែក​មួយ ដើរតួនាទី​សំខាន់ ក្នុង​ដំណើរការ​បំប្លែង​សារជាតិ​របស់​សរីរាង្គ ។ ដូច្នេះ ពេល​មុខងារ​ថ្លើម ចុះខ្សោយ អាច​នាំ​ដល់​ស្ថានភាព​ស្រក​ទម្ងន់ ។ រឿងនេះ អាច​ត្រូវបាន​ចាត់ទុក ជា​រោគសញ្ញា​សំខាន់បំផុត​មួយ ព្រមាន​ហានិភ័យ​មហារីក​ថ្លើម ដំណាក់កាល​ដំបូង ។​

៩.​ស្បែក​លឿងៈ​
​ស្បែក​លឿង ពុំមែន​ជា​ជំងឺ​មួយ តែ​វា​ជាការ​ស្តែងចេញ​មួយ របស់​ស្ថានភាព​ទ្រុឌទ្រោម​មុខងារ​ថ្លើម ។ ពេល​មុខងារ​ថ្លើម​ថមថយ នាំ​ដល់​ហានិភ័យ ធ្វើ​ឲ្យ​កើន​បរិមាណ bilirubin ក្នុង​ឈាម បង្ក​ជា​ស្ថានភាព​មួយ ដែល​ធ្វើ​ឲ្យ​ស្បែក​លឿង ។ អាស្រ័យហេតុនេះ ស្បែក​លឿង​ច្រើន ត្រូវបាន​ចាត់ទុក ដូចជា​សញ្ញា​ដំបូង​មួយ ព្រមាន​កើត​ជំងឺមហារីក​ថ្លើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 131 នាក់
  Flag Counter
Flag Counter