. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ហេតុផល​ដែលបុរសៗច្រើន សាហាយស្មន់​ជាងនារីៗ
February 06, 2014 (11:20:29) [ 1249 ]
 
 
តាម​ការសិក្សា​ថ្មី​មួយ របស់​សាកលវិទ្យាល័យ Texas A & M អាមេរិក ​តម្រេក​តណ្ហា​ធំធេង​ពេក គឺជា​មូលហេតុ​នាំ​ឲ្យ​បុរសៗ​ច្រើនសា​ហាយ​ស្មន់ ជាង​នារីៗ គឺ​ពុំមែន​ពួកគេ​មានការ​អត់ធ្មត់​អន់​ជាង​នារី​ទេ ។​

តាមសារព័ត៌មាន Huffingtonpost បានឲ្យ​ដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើ​ការសិក្សា២ មុនពេល​ប្រកាស​ពី​លទ្ធផល ដូច​ពោល​ខាងលើ ។ ការសិក្សា​ទី​១ គឺ​សាកសួរ​ទៅកាន់​បុរស ៧០ នាក់ និង​នារី ១៤៩ នាក់ អំពី​របៀប​ដែល​គេ​ធ្លាប់បាន​ប្រតិកម្ម ចំពោះ​ការ​ចែចង់​ឲ្យ “​សៅ​គ្រី​” ក្នុង​អតីតកាល ។​ Natesha Tidwell អ្នកចូលរួម ធ្វើការ​សិក្សា​ស្រាវជ្រាវ​ម្នាក់ បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ថាៈ នៅពេលដែល​រម្លឹក​ពី​កាយវិការ​ផ្លូវភេទ​របស់ខ្លួន​មុននេះ ពួកគេ​ឲ្យ​ដឹងថា គេ​បាន​ឆ្លងកាត់​សភាព​ត្រេកត្រអាល​ផ្លូវភេទ​ខ្លាំងក្លា ហើយ​ក៏មាន​កាយវិការ​បែប​សភាវគតិច្រើនជាង​នារីៗ ។​

អំពី​សមត្ថភាព​គ្រប់គ្រង​ចំណង់ផ្ទាល់ខ្លួនវិញ គឺ​ពុំមាន​ដែន​កំណត់​ច្បាស់លាស់ទេ រវាង​បុរស និង​នារី​ ។ Paul Eastwick ដែល​រួម​សិក្សា​ស្រាវជ្រាវ​ដែរនោះ បាន​ឲ្យ​ដឹងថា ភាព​សា​ហាយ​ស្មន់ កើតឡើង​ពេលដែល​បុរសៗ​បាត់បង់​ការគ្រប់គ្រង​ខ្លួន ហើយ​គេ​បាន​ប្រព្រឹត្ត​តាមបែប​សភាវៈ រុញច្រាន​ជំនួស​វិញ ។​ លោក​សង្កត់ធ្ងន់ថា បុរសៗ​មាន​សមត្ថភាព​ម្ចាស់កា​រ​ខ្ពស់​ដូចជា​នារីៗ​ដែរ ។ ប៉ុន្តែ ដោយ​តម្រេក​តណ្ហា​ធំ​ជាង​ពេក ភាគច្រើន​ពួកគេ​រង​បរាជ័យ ក្នុង​ការប្រើ​សមត្ថភាព​នេះ ។ ដូច្នោះ ទំនាក់ទំនង​ក្រៅ​អាពាហ៍ពិពាហ៍ ក៏​ចាប់ផ្តើម ។​ ការសិក្សា​ទី​២ អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​ឧបករណ៍​សាកល្បង​ប្រតិកម្ម​រហ័ស ចំពោះ​បុរស ៣២៦ នាក់ និងនារី ២៤៧ នាក់ ។ គេ​បាន​ឲ្យ​អ្នក​ទាំងនោះ​មើល “​ដៃគូ​ដទៃ​” ព្រមទាំង​សួរ​ភ្លាមៗ​ថា តើ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​នោះទេ ? ។​

​ប្រការ​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​បុរសៗឲ្យតែ​សម្លឹង​មើល​​រូបភាព​ទាក់ទាញ គឺ “​ងក់ក្បាល​” ភ្លាម ដោយ​ពុំ​ចាប់អារម្មណ៍​មើល​ពី​អត្តសញ្ញាណ​របស់​អ្នក​នោះឡើយ ។ ក្នុងពេលដែល​នារី​ភាគច្រើន គឺ​ផ្ទុយ​មកវិញ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 220 នាក់
  Flag Counter
Flag Counter