. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
អ្នកវិទ្យាសាស្ត្រ​ចិនព្រមាន ​នៅពេល​វីរុស្ស​ ផ្តាសាយ​ប្រភេទ​ថ្មី​ សម្លាប់​មនុស្ស​ម្នាក់
February 06, 2014 (08:40:53) [ 1113 ]
 
 
អ្នកវិទ្យាសាស្ត្រ​ចិន​បាន​ចេញ​ការព្រមាន​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​វីរុស្ស​ផ្តាសាយ​ថ្មី​ H10N8 បាន​សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កាលពី​ខែ​​ធ្នូ និង​ចម្លង​មនុស្ស​ម្នាក់​ទៀត​កាលពី​ខែ​មុន​។

​វីរុស្ស​ផ្តាសាយ​ប្រភេទ​ទី​៥​នេះ​បាន​លេចមុខ​តាំងពី​១៧​ឆ្នាំមុន ជា​វីរុស្ស​មាន​ទំរង់​ជា​ហ្សែ​ន​ និង​គួរ​តែ​តាមដាន​ដិតដល់ នេះ​បើ​តាម​​ព្រឹត្តិបត្រ​វេជ្ជ​សា​ស្រ​ The Lancet​។​ ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​យេ​ឡុង ស៊ូ មក​ពី​មជ្ឈមណ្ឌល​សំរាប់​ការគ្រប់គ្រង ​និង​បង្ការ​ជម្ងឺ​ចិន​នៅ​ក្រុង​ប៉េកាំង បាន​និយាយថា​"​សក្កា​នុព​ល​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស្ស​នេះ​មិន​គួរ​ត្រូវ​បាន​មើលស្រាល​ទេ​"​។​

​ការព្រមាន​នេះ​កើតចេញ​ពី​ការវិភាគ​គំរូ​វីរុស្ស​មួយ​ដែល​យក​មក​ពី​ស្ត្រី​វ័យ​៧៣​ឆ្នាំ​ដែល​បាន​ស្លាប់​នៅ​ក្រុង​ណាន​ចាង​នៅ​ខេត្ត​ជាំ​ង​ស៊ី​កាលពី​ថ្ងៃ​៦​ធ្នូ​បន្ទាប់ពី​មាន​រោគសញ្ញា​រលាក​សួត ​និង​បញ្ហា​ដង្ហើម​ធ្ងន់ធ្ងរ​។​ អាជ្ញាធរ​ចិន បាន​ប្រកាស​អំពី​ការស្លាប់​របស់​គាត់​កាលពី​ថ្ងៃ​១៨​ធ្នូ​។​

​ការសិក្សា​របស់ ​The Lancet ​បានបង្ហាញ​ករណី​ឆ្លង​វីរុស្ស ​H10N8 ទី​២​នៅ​ណាន​ចាង កាលពី​ថ្ងៃ​២៦​មករា​។​ ​វា​ជា​ករណី​ឆ្លង​វីរុស្ស ​H10N8 ​ដែល​គេ​ដឹង​លើកដំបូង​នៅ​ចិន បន្ទាប់ពី​គេ​ធ្លាប់​រក​ឃើញ​វា​តែ​២​ដង​នៅ​ចិន​ចាប់តាំងពី​ពេល​មុន​មក​​ដោយ​ម្តង​នៅ​ឆ្នាំ​២០០៧ និង​ម្តងទៀត​នៅ​ឆ្នាំ​២០១២​។​ តែ​ប្រភេទ​ចុងក្រោយ​នេះ​ខុស​គ្នា​នឹង​ប្រភេទ ​H10N8​ដែល​គេ​បានឃើញ​​ពីមុន​។​

​ការសិក្សា​បាន​និយាយថា វីរុស្ស​ចុងក្រោយ​នេះ ជា​វីរុស្ស​ផ្តាសាយ​បក្សី​ដែល​បាន​ផ្ទុះឡើង​នៅ​ហុងកុង​នៅ​ឆ្នាំ​១៩៩៩ និង​ក៏​ពាក់​​ព័ន្ធ​នឹង​វីរុស្ស ​H5N1 និង H7N9 ។​

​វីរុស្ស​ផ្តាសាយ​បក្សី ចម្លង​ពី​សត្វ​ស្លាប​ដែល​ឈឺ​មកកាន់​មនុស្ស​ដែល​ប៉ះពាល់​វា តែ​មិន​ចម្លង​រវាង​មនុស្ស​ដោយ​ងាយៗ​ទេ​។​ ការ​ព្រួយ​​បារម្ភ​របស់​ក្រុម​ឃ្លាំមើល​វេជ្ជសាស្ត្រ​គឺ​សក្តានុពល​របស់​វា​ក្នុង​ការចម្លង​រវាង​មនុស្ស​។​ វីរុស្ស​ផ្តាសាយ​បក្សី​ប្រភេទ​ H7N9 ​ដែល​បាន​លេចមុខ​កាលពី​ឆ្នាំមុន បាន​ចម្លង​មនុស្ស​១៥៩​នាក់​នៅ​ចិន រួមមាន​៧១​នាក់​ស្លាប់​។​

H5N1 ​ដែល​បាន​លេខ​មុខ​ដំបូង​នៅ​ហុងកុង​នៅ​ឆ្នាំ​១៩៩៧ បាន​ចម្លង​មនុស្ស​៦៤៨​នាក់ ក្នុងនេះ ៣៨៤​នាក់​បាន​ស្លាប់​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter