. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ប្រើប្រាស់​ថ្នាំ​ព្យាបាល លើសឈាម​យូរថ្ងៃ ងាយ​កើត​មហារីក​សុដន់
February 06, 2014 (07:29:05) [ 1161 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក Fred Hut Chinson (​អាមេរិក​) បានប្រកាស ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​មួយ​ថា ចំពោះ​ស្ត្រី​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម ក្នុងអំឡុង​ពី ១០ ឆ្នាំ ឡើងទៅ មានលទ្ធភាព​កើន​ទ្វេដង នូវ​ហានិភ័យ​មហារីក​សុដន់ ។​

ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ដំណើរការ​ស្រាវជ្រាវ លើ​ស្ត្រី​ជិត ១៩៦០ នាក់ មាន​អាយុ​ពី ៥៥-៧៤ ឆ្នាំ តាមរយៈ​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម ឬ​ពពួក​រារាំង​កាល់ស្យូម សំដៅ​ទប់ស្កាត់​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ក្នុង​រង្វង់ ១០ ឆ្នាំ​ឡើង មុន​និង​ក្រោយពេល​កើត​ជំងឺមហារីក​សុដន់ ដំណាក់​កាលពី​ឆ្នាំ ២០០០-២០០៨ ។​
​លទ្ធផល​នៃ​ការស្រាវជ្រាវ បាន​បង្ហាញថា ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម និង​រារាំង​កាល់ស្យូម បានធ្វើ​ឲ្យ​កើន​ហានិភ័យ កើត​ជំងឺ​របស់​ស្ត្រី​ទាំងនេះ ស្មើ ២,៦ ដង​ប្រៀប​នឹង​អ្នកដទៃ​។​

អ្នកស្រី Kathleen Malone សហ​អ្នកដឹកនាំ ការស្រាវជ្រាវ បាន​បកស្រាយ​ថា ថ្នាំ​រារាំង​កាល់ស្យូម ជា​ថ្នាំ​ថ្មី ហើយ​ស្ត្រី​មិនគួរ​ប្រើប្រាស់​វា ក្នុងអំឡុង​ពី ១០ ឆ្នាំ​ឡើង ព្រោះ​វា​បង្កើន​ហានិភ័យ មហារីក​សុដន់ យ៉ាងខ្ពស់​។​ ​អ្នកស្រី បាន​ព្រមាន​ថា​បច្ចុប្បន្ន ថ្នាំ​ប្រភេទ​នេះ នៅតែ​ត្រូវបាន​ប្រើប្រាស់​ទូទៅ ដើម្បី​ព្យាបាល​ឲ្យ​អ្នកជំងឺ​លើសឈាម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter