. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
បង្ការ​រលាក​ផ្លូវដង្ហើម ​នា​រដូវ​ត្រជាក់​ ដោយ​ទឹកដោះគោ​ជូរ
February 02, 2014 (06:47:03) [ 1197 ]
 
 
តាម​អ្នកជំនាញ​បាន​រំលឹកថា​សីតុណ្ហភាព​ចុះ​ទាប​ជា​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ពពួក​បាក់តេរី​មាន​គ្រោះថ្នាក់​វា​កកើត​ដុះដាល​ខ្លាំងក្លា និង​ឆ្លង​រាលដាល​លឿន​ក្នុង​បរិយាកាស ។ ក្នុងពេលនោះ កុមារ​គឺជា​មុខសញ្ញា​ងាយ​ត្រូវ​បាក់តេរី​វាយប្រហារ​បំផុត ដោយសារ​សមត្ថភាព​អង្គ​បដិបក្ខ​ របស់​កុមារ​ពុំទាន់​ពេញលេញ​ដូច​មនុស្ស​ធំ ។​

​ការបង្ការ​ជំងឺ​ដោយ​វិធានការ​ខាងក្រៅ​ដូចជា​ឲ្យ​កូន​ស្លៀកពាក់​ជិតៗ ឬ​កំហិត​មិន​ឲ្យ​កុមារ​ចេញ​ក្រៅ​ផ្ទះ​គឺ​ពុំទាន់​គ្រប់គ្រាន់​ទេ ។ វិធានការ​ការពារ​មិនត្រូវ​ចាប់បង្ខំ​ឲ្យ​កុមារ​នៅ​ស្ងៀម​ក្នុងផ្ទះ តែ​គួរ​បង្កើន​ថែម​សមត្ថភាព​ការពារ​ពី​ខាងក្នុង ដោយ​របប​ជីវជាតិ ។ កុមារ​នៅ​រដូវ​នេះ​គួរ​ទទួលទាន​គ្រប់​អាហារ ៤ ក្រុម ពពួក​វីតាមីន A , C , D , E និង​សារជាតិ​រ៉ែ ដើម្បី​ស្តុក​ថាមពល​រក្សា​កម្តៅ​សរីរាង្គ ។ បន្ថែម​លើ​នោះ​អាហារ​ដែល​កុមារ​ទទួលទាន​ចូល​ត្រូវតែ​ជា​អាហារ​រលាយ​ល្អ ដើម្បី​បំប្លែង​ទៅជា​ជីវជាតិ​ចិញ្ចឹម ការពារ​កោសិកា បង្កើត​ថាមពល និង​សីតុណ្ហភាព​សរីរាង្គ ជួយ​កុមារ​មាន​អារម្មណ៍​កក់ក្តៅ​ជាង ។ ទឹកដោះគោ​ជូរ និង​បណ្តា​ផលិតផល​របស់​ទឹកដោះ​ជា​អាហារ​ចាំបាច់​មួយ​សម្រាប់​កុមារ​ក្នុង​រដូវ​នេះ ។​

​អង្គការ​សុខភាព​ពិភពលោក និង​ជំនាញ​ការបរទេស​ជាច្រើន​បាន​អះអាង​ប្រសិទ្ធភាព​របស់​ទឹកដោះគោ​ជូរ ក្នុង​ការជួយ​មនុ​ស្សប​ង្កើ​ន​សមត្ថភាព​អង្គ​បដិបក្ខ ។ ពួកគេ​សុទ្ធតែ​ឲ្យ​ដឹងថា អ្នក​ទទួលទាន​ទឹកដោះគោ​ជូរ​មាន​អង់​ហ្ស៊ី​មរ​ស់ Probiotics ជាប្រចាំ​នឹង​បន្ថយ​ហានិភ័យ​ត្រូវ​គ្រុនផ្តាសាយ​ជាង​អ្នក​មិន​ទទួលទាន ។​


ទឹកដោះគោ​ជូរ​ពុំ​ត្រឹមតែ​មិន​បង្ក​ការ​រលាក​បំពង់ក ឬ​ត្រជាក់​ពោះ​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចជួយ​កុមារ​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រសិន​អាណាព្យាបាល​ឲ្យ​កុមារ​ទទួលទាន​ត្រឹមត្រូវ ។ នោះ​គឺ​យក​ទឹកដោះគោ​ជូរ​ចេញពី​ទូរ​ទឹកកក​ក្នុង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​វា​ត្រឡប់​ទៅ​សីតុណ្ហភាព​ធម្មតា​មុនពេល​ឲ្យ​កុមារ​ទទួលទាន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter