. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
ទទួលទាន​កាហ្វេ​អាចជួយ​បង្ការ​ប្រឆាំង Alzheimer
January 22, 2014 (09:13:05) [ 1220 ]
 
 
នោះ​ជា​របកគំហើញ​ថ្មី​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Johns Hopkins (​អាមេរិក​) ប្រកាស​លើ​ទស្សនា​វ​ដ្តី Nature Neuroscience នៅ​ដើម​សប្តាហ៍​នេះ ។ តាមរយៈ​នោះ​ការ​ទទួលទាន​កាហ្វេ​នឹង​ជួយ​មនុស្ស​រក្សា​ការចងចាំ​យូរ​ជាង​ក្នុង​រយៈពេល​ខ្លី​មួយ ។​

​ដើម្បី​ដំណើរការ​ពិសោធន៍ ក្នុង​ថ្ងៃ​ដំបូង​ក្រុង​ស្រាវជ្រាវ​សំណូមពរ​អ្នកស្ម័គ្រចិត្ត​៧៣​នាក់ មើលរូប​ភាព​អំពី​របស់​ឬ​សត្វ​អ្វី​ជា​កំណត់​ក្រោយពេល​មើល​រួច អ្នកស្ម័គ្រចិត្ត​ទាំងនេះ​នឹងត្រូវ​បាន​ចែក​ថ្នាំ​មួយ​គ្រាប់​មាន​សណ្ឋាន​ដូចៗ​គ្នា ។ ប៉ុន្តែ​មានតែ​ថ្នាំ​ចំនួន​ពាក់កណ្តាល​ផ្ទុក​កាហ្វេ 200g ប្រហាក់ប្រហែល​កាហ្វេ​២​ពែង ។ បន្ទាប់ពីនោះ ពួក​អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​ឲ្យ​មើល​បន្ត​រូបភាព​កំណត់​ផ្សេងៗ ។ ក្នុងចំណោម​នោះ​មាន​លាយ​បន្ថែម​រូបភាព​ថ្មីៗ​និង​រូបភាព​ដូចគ្នា​មួយចំនួន ។​
​លទ្ធផល​បង្ហាញថា ភាគច្រើន​នៃ​អ្នកស្ម័គ្រចិត្ត​សុទ្ធតែ​មើល​ដឹង​រូបភាព​ថ្មី ។ ប៉ុន្តែ អ្នក​បាន​ប្រើប្រាស់​កាហ្វេ​អ៊ី​ន បែរជា​បែងចែក​បាន​យ៉ាងច្បាស់​លាស់​នូវ​រូបភាព "​ជិត​ដូចគ្នា​" ។​ "​ការប្រើប្រាស់​រូប​ភាពស្រដៀងគ្នា​ធ្វើ​ឲ្យ​ខួរក្បាល​ត្រូវ​ប្រមូល​ជាង ។ ការស្រាវជ្រាវ​ទាំងឡាយ​បង្ហាញថា អ្នកប្រើប្រាស់​កាហ្វេ​អ៊ី​ន​មានលទ្ធភាព​បែងចែក​ល្អ​ជាង ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ កាហ្វេ​អ៊ី​ន​នៅមាន​ប្រសិទ្ធភាព​រក្សា​សុខភាព ទន្ទឹម​នោះ​បង្កើន​លទ្ធភាព​បង្ករ​ប្រឆាំង​ជំងឺ​ថមថយ​ការយល់ដឹង​ដូចជា Alzheimer ឬ​ជំងឺសរសៃប្រសាទ​ផ្សេងៗ​មួយចំនួន​" Yassa ប្រធាន​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter