. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ដុះ​ក្បាលពោះ​ បង្កើន​គ្រោះថ្នាក់​ ពុក​ឆ្អឹង​សម្រាប់​បុរស
January 03, 2014 (04:01:43) [ 1389 ]
 
 
ការ​ដុះ​ក្បាលពោះ ពុំ​ត្រឹមតែ​បង្កើន​ការ​ប្រឈម​រីក​ ចម្រើន​ជំងឺ​សរសៃឈាម​បេះដូង​ប៉ុណ្ណោះ​ទេ តែ​នៅ​គំរាមកំហែង​ទៅដល់​ប្រព័ន្ធ​ឆ្អឹង​របស់​បុរស​។​

​សាស្ត្រាចារ្យ Miriam Bredella នៅ​សាលា​ពេទ្យ​ហា​វ៉ាដ បានឱ្យដឹងថា«​បុរស​ត្រូវ​ដឹង​ថាខ្លាញ់សល់​នៅ​ពោះ ជា​គ្រោះថ្នាក់​បង្ក​ជំងឺ​សរសៃឈាម​បេះដូង ទឹកនោម​ផ្អែម ហើយក៏​ជា​កត្តា​បង្ក​ឥទ្ធិពល​ដល់​ជាលិកា​ឆ្អឹង​»។​

​​តាម​តួលេខ​របស់​មជ្ឈមណ្ឌល​ស្ថិតិ និង​ថែទាំ​សុខភាព​ជាតិ បានបង្ហាញ​របាយការណ៍​មួយ​ថា បុរស​អាមេរិក​ជាង​៣៧​លាន​នាក់ ស្ថិតក្នុង វ័យ​លើស​២០​ឆ្នាំ មាន​ដុះ​ក្បាលពោះ ធាត់​បង្ក​ជា​ជំងឺ​ហឺត លើសឈាម កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ និង​ស្ត្រូក​។​

​​អ្នកស្រី Bredella បាន​មានប្រសាសន៍ថា «មួយ​ផ្នែក​ធំ​នៃ​ការស្រាវជ្រាវ​អំពី​ជំងឺ​ពុក​ឆ្អឹង សុទ្ធតែ​ប្រមូលផ្តុំ​ទៅលើ​ស្ត្រី​។ គ្រប់​គ្នា​ចាត់ទុកថា បុរស​តែង​មិន​កើត​ជំងឺ​នេះ​»។​

​ពុំមែន​ខ្លាញ់​នៅ​បណ្តា​ផ្នែក​ទាំងអស់​នៃ​សរីរាង្គ សុទ្ធតែ​មាន​រចនាសម្ព័ន្ធ​ដូចគ្នា​នោះ​ទេ​។ ខ្លាញ់​នៅក្រោម​ស្បែក ច្រើន​តែ​ស្ថិតនៅ​ជ្រៅ​ក្រោម​ជាលិកា​សាច់ដុំ​របស់​ពោះ​។ បរិមាណ​ខ្លាញ់ ត្រូវ​រង​ឥទ្ធិពល​ដោយ​លក្ខណៈ​តំណពូជ ជីវជាតិ និង​កម្រិត​សកម្មភាព​រាងកាយ​។ ខ្លាញ់​សល់​ជុំវិញ​គ្រឿងក្នុង ងាយ​បណ្តាលឱ្យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​។​

​តាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកឯកទេស បានឲ្យដឹងថា បុរស​ដែល​មាន​បរិមាណ​ខ្លាញ់​ខាងក្នុង និង​ខ្លាញ់​ពោះ​ច្រើន​នោះ ឆ្អឹង​ច្រើនតែ​ងាយ បាក់​ជាង​ប្រៀប​ជាមួយ​អ្នកមាន​ខ្លាញ់​តិច​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 316 នាក់
  Flag Counter
Flag Counter