. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
អ្នក​ភ្នំពេញ​កាន់តែច្រើន​យល់ ថា​ការហាត់​ប្រាណ​ល្អ​សម្រាប់ ​សុខភាព
December 27, 2013 (03:19:43) [ 1241 ]
 
 
ដោយ​ធ្វើដំណើរ​ពេល​ល្ងាច​កាត់​តាមផ្លូវ​សួនច្បារ​វិមានឯករាជ្យ​នោះ គេ​នឹង​ឃើញ​អ្នកខ្លះ​វ៉ៃ​សី អ្នកខ្លះ​ដើរ អ្នកខ្លះ​រត់​។ ពួកគេ​កំពុងតែ​នាំគ្នា​ឆ្លៀត​ចំណាយ​ពេលវេលា​ដើម្បី​ធ្វើការ​ហាត់ប្រាណ​ដែល​គេ​ដឹងថា​នឹង​ជួយ​ធ្វើអោយ​សុខភាព​រឹងមាំ​។​

​លោក ស្រី រី ជា​មនុស្ស​ម្នាក់​ដែល​តែងតែមាន​ទីលំនៅ​នៅ​ច្បារអំពៅ តែងតែ​ធ្វើដំណើរ​រាល់​ល្ងាច ទៅកាន់​សួនច្បារ​សម្តេច​ហ៊ុនសែន ដើម្បី​ហាត់ប្រាណ​ជាមួយ​មនុស្ស​រាប់រយ​នាក់​នៅ​ទីនោះ​។ លោក ស្រី​បាន​និយាយថា ចាប់តាំងពី​លោកស្រីបាន​ចំណាយ ពេល​ល្ងាច​ដើម្បី​ដើរ​ហាត់ប្រាណ​ជាមួយ​មិត្តភក្តិ លោកស្រី​ទទួល​អារម្មណ៍​ថា “​ខ្ញុំ​ដូចជា​គេង​លក់​ស្រួល​ជាមុន​ហើយ​មិនសូវ​ជា​មា​ជំងឺ​ផ្តាសាយ​ឡើយ​។ ខ្ញុំ​គិតថា​សុខភាព​របស់ខ្ញុំ​ល្អ​ជាង​ពេលដែល​ខ្ញុំ​មិន​ហាត់ប្រាណ​។​”

​លោក ស្រី រី ស្ថិតនៅ​ក្នុងចំណោម​អ្នកទីក្រុង​ភ្នំពេញ​ជាច្រើន​នាក់​ដែល​បាននាំគ្នា​ទៅធ្វើ​លំ​ហាត់ប្រាណ​នៅ​សួនច្បារ សម្តេច​ហ៊ុនសែន​។​

​ជាមួយនឹង​កំណើត​មនុស្ស​យល់ដឹង​អំពី​សារសំខាន់​នៃ​ការហាត់​ប្រាណ​សម្រាប់​សុខភាព​នោះ កន្លែង​ហាត់ប្រាណ​ជាច្រើន​ក៏បាន​រីក​ស្គុះស្គាយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​ខណ​:​អ្នកខ្លះ​ហាត់ប្រាណ​តាម​ក្លឹប​ផ្សេងៗ​នោះ​ជាមួយនឹង​ការបង់ប្រាក់​ប្រចាំថ្ងៃ​ឬ​ប្រចាំខែ​នោះ ​ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​ការហាត់​ប្រាណ ជា​ក្រុម​នៅតាម​សួនច្បារ សាធារណៈ​ និង​នៅ​កំពុង​តែមាន​ច្រើ​នៅ​ក្រុង​ភ្នំ​ពេញ ដូចជា​នៅ ពហុ​កីឡាដ្ឋា​ន​ជាតិ​អូឡាំពិក សួនច្បារ​មុខក្រសួង​ការពារជាតិ និង​សួន​ខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី វិមាន សន្តិភាព សួនច្បារ​នៅតាម​បណ្តោយ​មាត់ទន្លេ មុខ​វត្ត​ឧណ្ណាលោម និង​មុខ​វាំង សួន​វិមានឯករាជ្យ​ជាដើម​។​

​ការចំណាយ​ពេលវេលា​មួយចំនួន​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​របស់​ប្រជាពលរដ្ឋ​មួយចំនួន នាំ​គ្នាំ​ទៅ​ហាត់ប្រាណ គឺ​បង្ហាញ​ពី​កក្តា​ជីវភាព របស់​ពួកគាត់​មាន​ជីវភាព​ធូរធារ ជាង​មុន ដូច្នេះ​ត្រូវតែ គិតគូ​ពី​សុខភាព​ជាក​ក្កតា​សំខាន់​សម្រាប់​បុគ្គល​ម្នាក់​។​

​លោក វេជ្ជ បណ្ឌិត ងួន សេ​រ័ត្ន​តំណាង​មន្ទីរពេទ្យ រ៉ាំ សៃ សាំ​ដា​ប៊ី (Ramsay Sime Darby Health Care) ដ៏​ល្បីល្បាញ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​និយាយថា​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ហើយ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ លោក និយាយថា ការចំណាយ​ពេលវេលា​មួយថ្ងៃ​យ៉ាងតិច​៣០​នាទី​ដើម្បី​ហាត់ប្រាណ​នឹងធ្វើ​អោយ​សុខភាព​មនុស្ស​រឹង​ពឹង​។

​លោក​បន្ថែម​ទៀ​ថា ក្រៅពី​ការហាត់​ប្រាណ​ទៀងទាត់ ប្រជាជន​ក៏​គួរ​គិត​ផងដែរ​អំពី​ការ​បរិ​ភគ​អាហារ​ដើម្បី​សុខភាព​ដោយ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ហើយ​បង្កើន​ការបរិភោគ​ផ្លែឈើ​និង​បន្លែ​។ ម្យ៉ាងទៀត​នោះ លោក វេជ្ជបណ្ឌិត​និយាយថា ការពិនិត្យ​សុខភាព​ទៀងទាត់​ក៏មាន​សារសំខាន់​ផងដែរ​សម្រាប់​ការបង្ការ​ជំងឺ​។

​ប្រជាជន​កម្ពុជា​គួរតែ​ចាប់ផ្តើម​គិត​អំពី​ការពិនិត្យ​សុខភាព​ទៀងទាត់​ពីព្រោះថា​នៅពេល​ជំងឺ​មួយ​រកឃើញ​នៅក្នុង​ដំណាក់កាល​ដំបូង​នោះ​វា​មាន​ល​ទ្ឋ​ភាព​កាន់តែច្រើន​នៅក្នុង​ការព្យាបាល​ជាសះស្បើយ​និង​ចំណាយ​ថវិការ​តិច​។​

​លោក បាន​និយាយថា “​ហាត់ប្រាណ​ទៀងទាត់ បរិភោគ​ត្រឹមត្រូវ ការរស់នៅ​ប្រក​ដោយ​អនាម័យ​និង ការពិនិត្យ​សុខភាព​ទៀងទាត់​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​”៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 32 នាក់
  Flag Counter
Flag Counter