. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
មន្ទីរពេទ្យ​ល្បី​នៅ​ម៉ាឡេស៊ី​ ចេញ​កម្មវិធី​ពិនិត្យ​សុខភាព ​ពិសេស​នៅ​ចុងឆ្នាំ​២០១៣
December 27, 2013 (03:17:29) [ 1254 ]
 
 
​មន្ទីរពេទ្យ Ramsay Sime Darby Health Care (RSDH) ចេញ​កញ្ចប់​ពិនិត្យ​សុខភាព​ពិសេស​សុខភាព​ទាក់ទាញ ពិសេស​ចំនួន​បី ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​កម្ពុជា​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុងឆ្នាំ​២០១៣​នេះ​។​

​លោក ងួន សេ​រ័ត្ន តំណាង​មន្ទីរពេទ្យ Ramsay Sime Darby Health Care ប្រចាំ​នៅ​កម្ពុជា​បាន​និយាយថា យើង​ព្យាយាម បង្កើត​កម្មវិធី​ទេសចរណ៍​សុខភាព​ដើម្បី​តម្រូវ​ទៅតាម​ល​ទ្ឋ​ភាព​របស់​ប្រជាជន​កម្ពុជា​។ លោក និយាយថា​នៅ​ចុងឆ្នាំ​នេះ យើង​បង្កើត​កម្មវិធី​ពិនិត្យ​សុខភាព​ចំនួន​បី​ដោយ​ទីមួយ​មានតម្លៃ ៦៥៩ ដុល្លារ ជា​កម្មវិធី​ពិសេស​ស្នាក់នៅ សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ការ​ពិ​និ​ត្ស​សុខភាព​លម្អិត​​។ ចំ​ណែ​កម្មវិធី​ពិនិត្យ​សុខភាព​ពីរ​ទៀត​នោះ​គឺមាន​ត​ម្លែ​ចំនួន​៣៦៩​ដុល្លារ ដោយមាន​ការពិនិត្យសុខភាព​លម្អិត​ និង​ការ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​បី​ឬ​បួន ​និង​កម្មវិធី​ទី​បី​តម្លៃ​២៧៩​ដុល្លារ ដោយ​រួមមាន​ការពិនិត្យ​សុខភាព និង​ការ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​បី​ឬ​បួន​។

​កម្មវិធី​ពិនិត្យ​

Ramsay Sime Darby Health Care (RSDH) ដែលមាន​ឈ្មោះ​ពីមុន​ថា Sime Darby Health Care ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​ជា​ការច្របាច់បញ្ចូលគ្នារ​វាង Sime Darby Berhad និង Ramsay Health Care ។ Ramsay Health Care គឺជា​ក្រុម​មន្ទីរពេទ្យ​សាកលលោក​មួយ​ដែលមាន​ដំណើរការ​មន្ទី​រ​ពេទ្យ​ចំនួន ១២០​កន្លែង និង​មាន​ការចួលរួម​វះកាត់​ដល់​ប្រទេស​អូស្ត្រាលី​, សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, បារាំង​, ឥណ្ឌូនេស៊ី និង​ម៉ា​ឡេ​ហ្ស៊ី​។​

​ការច្របាច់បញ្ចូលគ្នា​នេះ​ធ្វើអោយ​មន្ទីរពេទ្យ Ramsay Sime Darby Health Care ក្លាយជា​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ​ និង​កាន់តែ​មាន​ភាព​ល្បី​នៅ​អាស៊ី​ដោយមាន​ទីតាំងនៅ​ប្រទេស​ម៉ាឡេស៊ី​។​

​លោកវេជ្ជបណ្ឌិត ងួន សេ​រ័ត្ន​ បាន​និយាយថា​ប្រជាជន​កម្ពុជា​ដែល​មានបំណង​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​មន្ទីរ​ពេ​ត្យ Ramsay Sime Darby Health Care អាច​ទំនាក់ទំនង​លោក​តាម​ទូរ​ស៍ព្ទ​លេខ ០១២២៦៧២៧៧៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter