. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ទទួលទាន​ទឹកក្រូច ២ កែវ ក្នុង​១​ថ្ងៃ អាចធ្វើ​ឲ្យ​ខ្សោយតម្រងនោម
December 27, 2013 (03:12:34) [ 1315 ]
 
 
បរិមាណ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម អាចជា​សញ្ញា​ឆាប់​របស់​ជំងឺ​ផ្សេងៗ ដូចជាៈ ឈឺបេះដូង​, ខ្សោយបេះដូង និង​ស្ត្រូ​ក ។​ ​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ដូចនេះ​, សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ OSAKA (​ជប៉ុន​) និង​សាកលវិទ្យាល័យ Case Western Reserve (Cleveland, អាមេរិក​) បាន​ស្រាវជ្រាវ​លើ​បុគ្គលិក និង​និស្សិត​សកលវិទ្យា​ល័យ ១២,០០០ នាក់ ដែលជា​ពួក​អ្នក​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​ទៀងទាត់​រាល់​ឆ្នាំ ។​​ជិត ១១% នៃ​អ្នកចូលរួម​ស្រាវជ្រាវ ឲ្យ​ដឹងថា ទទួលទាន​ទឹកក្រូច ២ កំប៉ុង ឬ ច្រើនជាង​ក្នុង​១​ថ្ងៃ ។ ពួក​វេជ្ជបណ្ឌិត​រកឃើញ​បរិមាណ​ប្រូតេអ៊ីន លេចឡើង​ក្នុង​ទឹកនោម​របស់​ពួកគេ កើន​ក្នុង ៣ ឆ្នាំ បន្ទាប់មក ។ ជាង ៨% នៃ​អ្នក​មិន​ផឹក​សូ​ដា និង​ប្រមាណ ៩% នៃ​អ្នក​ផឹក ១ កំប៉ុង ក្នុង​១​ថ្ងៃ មាន​លទ្ធផល​វិជ្ជមាន ជាមួយ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម ។

​ពួក​អ្នកស្រាវជ្រាវ​វិភាគ​ថាៈ “​ក្នុង​ទឹកក្រូច​កំប៉ុង​, អ្នក​ផលិត​ប្រើ​ស្ករ Fructose ឬ​ហៅថា ស្ករ​ផ្លែឈើ ដើម្បី​បង្កើត​រសជាតិ​ផ្អែម ។ ប៉ុន្តែ Fructose ធ្វើ​ឲ្យ​កើន​ភាព​រំញោច​របស់​ត​ម្រ​ង​នោម ចំពោះ Angiotensin II, ប្រូតេអ៊ីន​១ សម្រួល​តុល្យភាព​អំបិល​” ។ រឿងនេះ មានន័យថា អំបិល​ត្រូវបាន​ស្រូបយក​ជាថ្មី​ចូល
​តម្រងនោម នាំ​ដល់​ជំងឺ​ទឹកនោមផ្អែម​, ធាត់ និង​លើសឈាម ។​ ​

ប្រូតេអ៊ីន​ក្នុង​ទឹកនោម នៅ​អាចជា​សញ្ញា​ឆាប់​របស់​ជំងឺ​ផ្សេងៗ​ជាច្រើន ដូចជាៈ ជំងឺ​បេះដូង​, ខ្សោយបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​, បណ្ឌិត Orlando Gutierrez នៅ​សកល​វិទ្យាល័យ Alabama ឲ្យ​ដឹង ។​

​សមាគម​សរសៃឈាម​បេះដូង​អាមេរិក បាន​ទូន្មាន ចំពោះ​បុរស​ពេញវ័យ​, បរិមាណ​ស្ករ​ក្នុង​អាហារ​ប្រើ​រាល់ថ្ងៃ មិនត្រូវ​លើស ៩ ស្លាបព្រា​កាហ្វេ​, នៅ​ស្ត្រី​ពេញវ័យ គឺ ៥ ស្លាបព្រា ។ ចំណែក​កុមារ គឺ ៣ ស្លាបព្រា ។ ធម្មតា ទឹកក្រូច​១​កំប៉ុង ចំណុះ ៣៥០ មី​លី​លីត្រ ផ្ទុក​ស្ករ​ប្រមាណ ៧ ស្លាបព្រា​កាហ្វេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter