. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
គេង​ថ្ងៃត្រង់​លើសពី​មួយ​ម៉ោង ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម
December 08, 2013 (04:25:23) [ 1136 ]
 
 
តាមការស្រាវជ្រាវ​ថ្មី​មួយ បាន​ឲ្យ​ដឹងថា អ្នក​គេង​ថ្ងៃត្រង់​យូរ ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ និយាយ​ម្យ៉ាងទៀត ពេលវេលា​គេង​ថ្ងៃត្រង់​ខុសគ្នា មាន​ឥទ្ធិពល​ផ្សេងគ្នា ទៅដល់​សុខភាព ។​

ដំណេក​ថ្ងៃត្រង់ នៅតែ​ជា​ប្រធានបទ​ជជែក​គ្នា​នៅក្នុង​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ ក្នុងពេល​ពួក​អ្នកស្រាវជ្រាវ​មួយចំនួន បាន​ចាត់ទុកថា ដំណេក​ខ្លី​មួយ​នៅ​ថ្ងៃត្រង់ អាច​នាំមក​ផលប្រយោជន៍​សុខភាព​សកម្ម​តែមួយ​ចំនួន​ផ្សេងទៀត និយាយថា ដំ​ណែ​ក​ថ្ងៃត្រង់​មិនល្អ​ទៅដល់​សុខភាព ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​ថយ​អាយុ​ផងដែរ ។​
.​គេង​ថ្ងៃត្រង់​យូរពេក មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​
ក្នុងការ​ស្រាវជ្រាវ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​លើ​ជន​ជាតិចិន​ជាង ២៧.០០០ នាក់​ដែល​បាន​ចូលនិវត្តន៍ ក្នុងនោះ មាន​ទាំង​បុរស និង​ស្ត្រី ។ អ្នក​ទាំងនេះ ត្រូវបាន​ចែកជា​ក្រុម​ផ្សេងៗ​គ្នា ផ្អែកលើ​ពេលវេលា​គេង​ថ្ងៃត្រង់​របស់គេ​។ ពី​ការមិន​គេង​សោះ​ទៅដល់​គេង​ជាង ៦០ នាទី ។​ ​ចំនួន​ជាង​២​ភាគ​៣​ពោលគឺ​ប្រមាណ​១៨.៥០០​នាក់​នៃ​អ្នកចូលរួម​ឲ្យ​ដឹងថា​ពួកគេ​គេង​ថ្ងៃត្រង​ជាប្រចាំ​។​ក្រោយពេល​សម្រួល​ទាំង កក្តា​ផ្សេងៗ​ដូចជាៈ ជក់បារី​, បរិមាណ​ពេលវេលា​សម្រាប់​ដំណេក​ពេលយប់ និង​សកម្មភាព​រាងកាយ​នោះ លទ្ធផល​បង្ហាញថា អ្នក​គេង​ថ្ងៃត្រង់​ច្រើនជាង​មួយ​ម៉ោង មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ទឹកនោមផ្អែម បើ​ប្រៀប​នឹង​អ្នក​មិន​គេង​ថ្ងៃត្រង់ ។​

​អ្នកស្រី Elian Lucassen អ្នកស្រាវជ្រាវ​មួយរូប នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ Leiden នៅ​ហុ​ល្លង់ ឲ្យ​ដឹងថាៈ “​គំហើញ​នេះ មាន​អត្ថន័យ​សំខាន់​ចំពោះ​អ្នក​ទទួលទានដំណេក​ថ្ងៃត្រង់​ជាប្រចាំ ។ ដំណេក​ខ្លី​អាចមាន​ប្រយោជន៍​ចំពោះ​មនុស្ស​១​ចំនួន ហើយក៏​មិនគួរ​គេង​យូរពេក​នោះដែរ​” ។​ ការស្រាវជ្រាវ​មុនៗ​នេះ បានបង្ហាញ​ពី​ទំនាក់ទំនង រវាង​ជំងឺ​ទឹកនោមផ្អែម និង​ការ​គេង​តិចពេក ឬ ច្រើនពេក នៅពេល​យប់ ។ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ការ​គេង​ថ្ងៃ​ច្រើនពេក ក៏បង្ក​ជា​ភាពច្របូកច្របល់​នាឡិកា​ជីវសាស្ត្រ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter