. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ថ្នាំ​ពន្យារកំណើត​គ្មាន​ ប្រសិទ្ធិភាព​ចំពោះ​ស្ត្រី​ធាត់
December 03, 2013 (11:04:39) [ 1202 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថាថ្នាំ​ពន្យារកំណើត នឹង​អន់​ប្រសិទ្ធិភាព​​សម្រាប់​ស្ត្រី​មាន​ទម្ងន់​ខ្លួន​ធ្ងន់ ពិសេស​គឺ​គ្មាន​ប្រសិទ្ធិភាព​ចំពោះ​ស្ត្រី​មាន​ទម្ងន់​លើស ៨០ គីឡូក្រាម ។​

​ថ្នាំ​ពន្យារកំណើត​មួយចំនួន មាន​កំហិត​ទម្ងន់​អ្នកប្រើប្រាស់ ។ ដូចជា​ក្រុមហ៊ុន​ឱសថ KRA ដែលជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពន្យារកំណើត​បន្ទាន់​១​ប្រភេទ មាន​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក បាន​ទូន្មាន​ថា​ផលិតផល​របស់គេ អាច​នឹង​គ្មាន​ប្រសិទ្ធិភាព ចំពោះ​ស្ត្រី​មាន​ទម្ងន់​លើស ៨០ គីឡូក្រាម ។​ KRA ក៏បាន​ឲ្យ​ដឹងថា ចំពោះ​ស្ត្រី​មាន​ទម្ងន់​លើស ៧៥ គីឡូក្រាម ពេល​ប្រើ​ថ្នាំ​ពន្យារកំណើត​ឈ្មោះ Norlevo របស់​ក្រុមហ៊ុន គេ​អាច​នឹង​ឃើញថា​វា​អន់​ប្រសិទ្ធិភាព​ជាង​ធម្មតា ។ ក្រុមហ៊ុន​ឱសថ​នេះ គ្រោង​នឹង​ឲ្យ​បោះពុម្ព​បន្ថែម​ពាក្យ​ព្រមាន ទៅក្នុង​ការណែនាំ​ប្រើប្រាស់​ផលិតផល​របស់គេ ចាប់ពី​ឆ្នាំក្រោយ​ទៅ ។​

ថ្នាំ​ពន្យារកំណើត Norlevo ផ្ទុក​សារជាតិ Levonorgestrel ដែលជា​អ័រម៉ូន​ចម្រុះ​មួយ ប្រើ​ដើម្បី​ទប់ស្កាត់​ការបង្ក​កំណើតរ​បស់ពង​, ប្រសិនបើ​គេ​លេប​វា​ក្នុង​រង្វង់ ៧២ ម៉ោង ក្រោយ​រួមភេទ​មិន​សុវត្ថិភាព ។​ ​ការស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា ថ្នាំ​ពន្យារកំណើត​បន្ទាន់ កាន់តែ​ខ្សោយ​ប្រសិទ្ធិភាព ចំពោះ​ស្ត្រី​ធាត់ ហើយ​ស្ត្រី​ទាំងនេះ មានលទ្ធភាព​មានគភ៌​ខ្ពស់ជាង ៤ ដង ប្រៀប​នឹង​អ្នក​ប្រើ​មាន​ទម្ងន់​ស្រាល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter