. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ជីវិត​សម័យ​ទំនើបធ្វើ​ឲ្យ ​មនុស្ស​ធុញទ្រាន់​នឹង​ការ ​រួមភេទ
December 03, 2013 (11:03:13) [ 1161 ]
 
 
ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ការបារម្ភ​អំពី​លុយកាក់ និងការរំខាន​របស់​បណ្តា​ញ​សង្គម​មានន័យថា មនុស្ស​ពុំ​សូវ​ប្រព្រឹត្ត​សិច​ញឹកញាប់​នោះទេ​។ ការស្ទង់មតិ​ប្រជាជន​អង់គ្លេស​ចំនួន ១៥.០០០ នាក់​ដែល​ធ្វើឡើង​មួយ​ទសវត្សរ៍​ម្តង បាន​រកឃើញថា អ្នក​ដែលមាន​អាយុ ១៦ ទៅ ៤៤ ឆ្នាំ បាន​កំពុង​ប្រព្រឹត្ត​សិច​តិចជាង ៥ ដង​ក្នុង​មួយខែ​។

ទិន្នន័យ​នេះ​បាន​ប្រៀប​ជាមួយ​ការរួម​ភេទ​ច្រើនជាង ៦ ដង​ក្នុង​មួយខែ លើ​ការស្ទង់មតិ​ពីរលើក​ចុងក្រោយ នៅពេល​ការ​ស្ទាបស្ទង់​ឥរិយាបទ​ផ្លូវភេទ និង​បែបផែន​រស់នៅ​ថ្នាក់ជាតិ​ផ្លូវការ ត្រូវបាន​ធ្វើឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩០-១៩៩១ និង ១៩៩៩-២០០១​។

​ក្រុម​អ្នកនិពន្ធ​ការសិក្សា​នេះ​និយាយថា ជីវិត​សម័យ​ទំនើប​អាច​នឹងមាន​ផលប៉ះពាល់​លើ​ចំណង់​រួមភេទ​។ លោកស្រី​វេជ្ជបណ្ឌិត ខាត់ មឺ​ស័​រ (Cath Mercer) មកពី​សាកលវិទ្យាល័យ University College London បាន​និយាយថា "​មនុស្ស​ព្រួយបារម្ភ​អំពី​ការងារ​របស់​ពួកគេ​, បារម្ភ​អំពី​លុយកាក់​។ ពួកគេ​មិន​ចាប់អារម្មណ៍​រឿង​រួមភេទ​អ្វី​នោះទេ​"​។

"​ប៉ុន្តែ​យើង​គិតថា បច្ចេកវិទ្យា​ទំនើប​ក៏​ស្ថិតនៅ​ពីក្រោយ​និន្នាការ​នេះដែរ​។ មនុស្ស​មាន​ថេ​ប្លេ​ត និង ស្មា​ត​ហ្វូ​ន ហើយ​ពួកគេ​បាន​យក​វា​ចូលទៅ​បន្ទប់ដេក ប្រើប្រាស់ Twitter និង Facebook និង ឆ្លើយតប​អ៊ីមែល​"​។​

លោកស្រី​ក៏បាន​និយាយ​ដែរ​ថា ការ​ស្ទាបស្ទង់​នេះ​បាន​លើកឡើងថា គូស្នេហ៍​អាយុ ១៦ ទៅ ៤៤ ឆ្នាំ​ប្រហែល​ប្រើប្រាស់​វេ​ប​សាយ​អាសអាភាស​តាម​អន​ឡាញ​ដើម្បី​ជំនួស​ការរួម​ភេទ​ជាមួយ​ដៃគូ​។​

​ក្នុង​ការស្ទង់មតិ​ក្នុង​ឆ្នាំ ២០១០ ដល់ ២០១២ បុរសៗ​បាន​រាយការណ៍​ថា​បាន​ប្រព្រឹត្ត​សិច ៤,៩ ដង​ក្នុង​មួយខែ និង ស្ត្រី ៤,៨​។ ក្នុង​ការស្ទង់មតិ​គ្រា​មុន​ទាំង​ពីរលើក ការរួម​ភេទ​ជា​មធ្យម​គឺ ជាង ៦ ដង​ក្នុង​មួយខែ​សម្រាប់​ទាំង​បុរស និង​ស្ត្រី​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 233 នាក់
  Flag Counter
Flag Counter