. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
មូលហេតុ៥ មិនគួរអង្គុយយូរ លើស ៣ ម៉ោងក្នុង១ថ្ងៃ
November 22, 2013 (10:04:36) [ 1155 ]
 
 
ការស្រាវជ្រាវ​១​បង្ហាញថា ជនជាតិ​អាមេរិក​ជា​មធ្យម​ចំណាយ​ពេលវេលា​ភ្ញាក់​ពី​ដំណេក​របស់គេ ជាង​ពាក់កណ្តាល ដើម្បី​អង្គុយ ។

ការសិក្សា​ស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ BMJ ឲ្យ​ដឹងថា ជា​មធ្យម​មនុស្សពេញវ័យ​ចំណាយពេល​ជិត ៨ ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​អង្គុយ នោះ​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា តួលេខ​នេះ​ពិតជា​គួរ​ឲ្យ​ខ្លាច ។

​ក្នុងសង្គម​ទំនើប មនុស្ស​បាន​ចំណាយ​ពេលវេលា​សឹងតែ​ទាំងអស់ ដើម្បី​អង្គុយ​ពេលធ្វើការ​, មើល​ទូរទស្សន៍​, អង្គុយ​ក្នុង​រថយន្ត​, អង្គុយ​មុខ​កុំព្យូទ័រ ។ ពួក​អ្នកវិទ្យាសាស្ត្រ​អះអាងថា ការ​អង្គុយ​ច្រើន​នឹង​បំ​ព្រួញ​អាយុ​របស់​មនុស្ស ។​

១- អង្គុយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ជាង​
​រឿងនេះ ប្រហែលជា​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ចំពោះ​អ្នកៈ អង្គុយ​កាន់តែច្រើន នោះ​លទ្ធភាព​កើន​ទម្ងន់​កាន់តែ​ខ្ពស់ ។ ការស្រាវជ្រាវ​១​បង្ហាញថា អ្នក​អង្គុយ​ច្រើន​មាន​ហានិភ័យ​ខ្ពស់ ត្រូវ​ធាត់​, ស្ថានភាព​នេះ មិន​ចំណុះ​ទៅលើ​ការហាត់​ប្រាណ ។ ក្នុងនោះ ក្រុមមនុស្ស​អង្គុយ​ជាប្រចាំ ដើម្បី​មើល​ទូរទស្សន៍ មានការ​ប្រឈម​ធាត់​ខ្ពស់បំផុត ។​

២- អង្គុយ​ច្រើន ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២
​អង្គុយ​យូរ​ពុំ​ត្រឹមតែ​ឥទ្ធិពល​រូបរាង​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

៣- អង្គុយ​ច្រើន ធ្វើ​ឲ្យ​កើន​ការ​ប្រឈម​យារ​សរសៃឈាម​
​យើងទាំងអស់គ្នា សុទ្ធ​តែមាន​សរសៃឈាម​នៅ​ជើង ។ យារ​សរសៃឈាម ជា​ស្ថានភាព​កំណត់​សរសៃឈាម​យារ​ធំ​, វែង​ចេញ និង​អាច​មើលឃើញ​ក្រវិច​ក្រវៀន​លើ​ស្បែក ។ ធម្មតា​នោះ វា​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់​សម្ផស្ស​លើ​ជើង​របស់​អ្នក​, តែ​វា​ក៏បង្ក​ឲ្យ​ឈឺ និង​ពិបាក​ទ្រាំ​ណាស់ ។​

៤- អង្គុយ​ច្រើន មិនល្អ​សម្រាប់​បេះដូង​
​ទម្លាប់​អង្គុយ​តិច និង​ចលនា​ច្រើន អ្នក​នឹងមាន​បេះដូង​១​មាំមួន ។ តាម​ការស្រាវជ្រាវ​១ អ្នក​អង្គុយ​ច្រើន ពុំ​សូវ​ធ្វើ​ចលនា នឹង​កើន ៩០% ហានិភ័យ​កើត​ជំងឺ​អំពី​បេះដូង ។​

៥- អង្គុយ​ច្រើន ធ្វើ​ឲ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
​ការស្រាវជ្រាវ​ជាច្រើន បង្ហាញថា របៀបរបប​រស់នៅ​សកម្ម ធ្វើ​ឲ្យ​ថយចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL) ។ ក្នុងពេល​មនុស្ស​មាន HDL ច្រើន នោះ​នឹង​បន្ថយ​បាន​ហានិភ័យ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។​ ​ពួក​អ្នក ស្រាវជ្រាវ​ទូន្មាន​ថា គ្រប់គ្នា​គួរ​អង្គុយ​តិចជាង ៣ ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​មាន​សុខភាព​ល្អ និង​បង្កើន​បន្ថែម​អាយុ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter