. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
វិធី៦យ៉ាងបន្ថយ​ហានិភ័យ ​មហារីកសុដន់
November 22, 2013 (10:01:24) [ 1244 ]
 
 
តាម​ព័ត៌មាន​នៅ​មន្ទីរពេទ្យ Tata Memorial លើ​ទូទាំង​ពិភពលោក នោះ​មហារីក​សុដន់ ជា​ជំងឺមហារីក​ទូទៅ​បំផុត​១ និង​ជា​មូលហេតុ​ជួរមុខ បង្ក​ការបាត់​បង់ជីវិត ដោយសារ​មហារីក​នៅ​ស្ត្រី ។​ ​ប៉ុន្តែ មូលហេតុ​បង្ក​ជា​ស្ថានភាព​មហារីក​សុដន់ មាន​ច្រើន​សណ្ឋាន ។

តាម Lester Barr វេជ្ជបណ្ឌិត​វះកាត់​មហារីក​សុដន់ និង​ជា​ប្រធាន​អង្គការ​សប្បុរសធម៌ បង្ការ​ប្រឆាំង​មហារីក​សុដន់ Genersis, នោះ “​មហារីក​សុដន់ គឺ​ដោយសារ​ឥទ្ធិពល​ទៅវិញទៅមក របស់​ហ្សែ​ន ក្នុង​សរីរាង្គ​អ្នក ជាមួយ​បរិស្ថាន​អ្នករស់នៅ និង​កក្តា​របៀបរបប​រស់នៅ​” ។ ដូច្នេះ ដើម្បី​បន្ថយ​ហានិភ័យ​មហារីក​សុដន់ ស្ត្រី​គួរ​អនុវត្ត​វិធី​៦​យ៉ាងដូច​ខាងក្រោម​៖

១- ធ្វើ​កិច្ចការ​ផ្ទះ​
​ពួក​ជំនាញការ​សុខភាព​ចាត់ទុកថាធ្វើ​កិច្ចការ​ផ្ទះ​ជា​សកម្មភាព​មួយជួយ​បន្ថយ​ការ​ប្រឈម​មហារីក​សុដន់នៅ​ស្ត្រី​ម្នាក់ ។ កិច្ចការ​នេះ​នឹងធ្វើ​ឲ្យ​ថយចុះ​បរិមាណ​កោសិកា​ខ្លាញ់-​កោសិកា​រួមចំណែក​បញ្ចេញ​អ័រម៉ូន ដូចជា estrogen និង testosterone នឹង​បង្កលក្ខណៈ​រីកចម្រើន​ដុំ​គីស ។ Eluned Hughes អ្នកដឹកនាំ​មណ្ឌល​សុខាភិបាល​សារ​ធារ​ណៈ ប្រឆាំង​មហារីក​សុដន់​របស់​អង់គ្លេស ឲ្យ​ដឹងថា ស្ត្រី​គួរ​ប្រមូល​ផ្ត​កុំ​ធ្វើ​កិច្ចការ​ផ្ទះ រយៈពេល ៣០ នាទី ក្នុង​១​ថ្ងៃ ។ រឿងនេះ អាចធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​មហារីក​សុដន់​តិច​បំផុត ២០% ។​

២- ទទួលទាន​ស្រា​តិច​
“​ទទួលទាន​ស្រា​ជាប្រចាំ ធ្វើ​ឲ្យ​កើន​ហានិភ័យ​រីកចម្រើន​មហា​រី​សុដន់​”, Hughes និយាយ ។ ចូរ​អនុវត្ត​វិធានការ​សាមញ្ញ​នេះ ដោយ​វិធី​ទទួលទាន​ស្រា​ទំពាំងបាយជូរ​១​កែវ​ក្នុង​១​ថ្ងៃ ជំនួស​ឲ្យ​២​កែវ (​ប្រសិន​អ្នកមាន​ទម្លាប់​ទទួលទាន​ស្រា​ទំពាំងបាយជូរ​) ។​
៣- ចូល​គេង​ឆាប់​
​ស្ត្រី​អត់ងងុយ​យប់​ជ្រៅ​ជាប្រចាំ ឬ ធ្វើការ​វេន​យប់ ៣ ដង ក្នុង​១​សប្តាហ៍ ក្នុង​៦​ឆ្នាំ​ឡើងទៅ ច្រើន​មាន​ហានិភ័យ​កើត​មហារីក​សុដន់​ខ្ពស់ជាង ២ ដង ប្រៀប​នឹង​ស្ត្រី​ដទៃ​, ពួក​អ្នកស្រាវជ្រាវ​ដា​ណឺ​ម៉ាក​អះអាង ។ ប៉ុន្តែ ក៏មាន​អ្នកស្រាវជ្រាវ​ជាច្រើន​ចាត់ទុកថា ហេតុតែ​ស្ត្រី​អត់ងងុយ​យប់​ជ្រៅ​, ធ្វើការ​យប់ មានការ​ប្រឈម​កើត​មហារីក​សុដន់​ខ្ពស់ គឺ​ដោយសារ​ពួកគេ​ទទួលទាន​មិន​ត្រឹមត្រូវ​, ពុំ​សូវ​ធ្វើ​ចលនា​ក្នុងពេល​វេលា​នេះ ដូច្នេះ ហានិភ័យ​មហារីក​សុដន់​របស់​ពួកគេ​កើនឡើង ។​

៤- យកចិត្តទុកដាក់​ពេល​ប្រើ​ថ្នាំ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ​
​ស្ត្រី​ប្រើ​ថ្នាំ Statin (​ថ្នាំ​បញ្ចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​) ក្នុង​ច្រើន​ឆ្នាំ នឹង​កើន​ទ្វេដង​ហានិភ័យ​រីកចម្រើន​មហារីក​ក្រពេញ​ដោះ​, តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក Fred Hutchinson សន្និដ្ឋាន ។​ ​ថ្វី​ត្បិត​ការស្រាវជ្រាវ​ជា ច្រើន​ចាត់ទុកថា ការប្រើប្រាស់ Statin ក្នុង​រយៈពេល​ខ្លី ហាក់ដូច​ជាមាន​ប្រសិទ្ធិភាព​ប្រឆាំង​ទប់ទល់​មហារីក​សុដន់​, នោះ​ពួក​អ្នក ស្រាវជ្រាវ​ផ្សេងទៀត បែរជា​ចាត់ទុកថា ប្រសិន​ប្រើប្រាស់​យូរអង្វែង Statin អាចធ្វើ​ឲ្យ​ខូច​ដំណើរការ​គីមី​កំណត់ នាំ​ដល់​ការលូតលាស់​របស់​ដុំ​គីស ។ ដូច្នេះ ពេល​ប្រើ​ថ្នាំ​នេះ អ្នក​គួរ​សួរ​យោបល់​វេជ្ជបណ្ឌិត ។​

៥- ប្រាស្រ័យ​ច្រើន​ជាមួយ​ពន្លឺព្រះអាទិត្យ​
​ប្រាស្រ័យ​ជាមួយ​ពន្លឺព្រះអាទិត្យ ជា​វិធី​ធម្មជាតិ​មួយ​ល្អ​បំផុត ជួយ​អ្នកបង្កើន​វីតាមីន D ឲ្យ​សរីរាង្គ​, បន្ថយ​ហានិភ័យ​មហារីក​សុដន់​, យោងតាម​ការអះអាងរ​បស់​ពួក​អ្នកស្រាវជ្រាវ​កាណាដា ។ ប៉ុន្តែ អ្នកជំនាញការ​សុខភាព​ក៏បាន​ទូន្មាន ត្រូវ​ប្រយ័ត្នប្រយែង ពេល “​សំដិល​ថ្ងៃ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​មហារីក​ស្បែក ប្រសិន​ប្រាស្រ័យ​ជាមួយ​ពន្លឺព្រះ អាទិត្យ​ច្រើនពេក នៅពេល​ក្តៅ​ខ្លាំង​” ។​

៦- ដើរ​
​ដើរ​ត្រូវបាន​ចាត់ទុកថា អាចជួយ​បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់ ក្នុង​សរីរាង្គ​ដែល​ងាយ​បង្កើត​អ័រម៉ូន រំញោច​ការរីកចម្រើន​របស់​មហារីក​ដូចជា Oestrogen និង Insulir ។ តាម​ការសន្និដ្ឋាន​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ ពី​សហគម​មហារីក​អាមេរិក បន្ទាប់ពី​ដំណើរការ​ស្រាវជ្រាវ​ទៅលើ​ស្ត្រី​១​ក្រុម ក្រោយពេល​អស់​រដូវ ក្នុង​រយៈពេល ១៧ ឆ្នាំ នោះ​អ្នកដើរ​តិច​បំផុត ៧ ម៉ោង ក្នុង​១​សប្តាហ៍ មានការ​ប្រឈម​កើត​មហារីក​សុដន់​ទាប​ជាង ១៤% ប្រៀប​នឹង​អ្នកដើរ​ក្នុង​ពេលវេលា​តិចជាង ។​
​ការស្រាវជ្រាវ​ក៏​រកឃើញថា ស្ត្រី​ហាត់ប្រាណ លេង​កីឡា​ជាប្រចាំ នឹង​បន្ថយ​គ្រោះថ្នាក់​ចុះ ២៥% ប្រៀប​នឹង​អ្នកធ្វើ​សកម្មភាព​ស្រាល​ជាង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter