. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ដេក​ចន្លោះ៦ទៅ៨ម៉ោង​ក្នុង ​មួយ​យប់កាត់បន្ថយ​ហានិភ័យ ​នៃ​បញ្ហា​បេះដូង និងជំងឺស្ត្រូក​
November 22, 2013 (09:57:57) [ 1238 ]
 
 
យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា ដេក​ចន្លោះ ៦ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​អាចជា​គន្លឹះ​មួយ​ក្នុងការ​កាន់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បេះដូង និង ជំងឺស្ត្រូក​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ដែល​ដេក​តិចជាង ៦ ម៉ោង​ក្នុង​មួយថ្ងៃ​មានឱកាស​ទទួលរង​ជំងឺ​គាំងបេះដូង ឬ ជំងឺស្ត្រូក​ដល់​ទៅ​ពីរដង​ច្រើនជាង​អ្នក​ដែល​ដេក​ចន្លោះ ៦ ទៅ ៨ ម៉ោង​។

ពួកគេ​ក៏មាន​ហា​និ​យ​ភ័យ​ខ្ពស់​ដល់​ទៅ ២ ភាគ ៣ ផងដែរ​ក្នុង​ការកើត​ជំងឺ​ស្លាក់​ឈាម ជា​កន្លែង​ដែល​សមត្ថភាព​បេះដូង​ក្នុងការ​បូម​ឈាម​នៅ​ជុំវិញ​រាងកាយ​ចាប់ផ្តើម​ចុះខ្សោយ​ជាមួយនឹង​ឥទ្ធិពល​នៃ​ការបំផ្លាញ​ប្រកបដោយ​សក្តានុពល​ទៅលើ​សរីរាង្គ​ដទៃទៀត​។

​ដេក​ច្រើនជាង ៨ ម៉ោង​ក្នុង​មួយ​យប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ទ្វេដង​ក្នុង​ការកើត​អាកា​រៈ​ចុក​ដើមទ្រូង និង ហានិភ័យ​ក្នុង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង (CHD) ដល់​ទៅ ១៩ ភាគរយ​។​

​ក្រុម​អ្នកនិពន្ធ​អាមេរិក​បាន​និយាយថា ការសិក្សា ដែល​ចេញផ្សាយ​តាម​ទស្សនា​វ​ដ្តី​អន​ឡាញ Clinical Cardiology គឺជា​ការសិក្សា​លើកដំបូង​ដែល​មើល​លើ​រយៈពេល​នៃ​ការ​ដេក​ទាក់ទង​ទៅនឹង​បញ្ហា​បេះដូង​និង​សរសៃឈាម​ចំនួន ៥ ខុសៗ​គ្នា​។

​ប្រធាន​អ្នកនិពន្ធ លោក វេជ្ជបណ្ឌិត Saurabh Aggarwal នៃ​សាលា​ជំនាញ​វេជ្ជសាស្ត្រ​ឈី​កា​ហ្គោ (Chicago Medical School) បាន​និយាយថា "​មនុស្ស ដែល​រយៈពេល​ដេក​រប​ស់​ខ្លួន​មាន​យូរ​ខ្លាំងពេក​នោះ គឺ​ប្រឈម​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការកើត​បញ្ហា​បេះដូង និង​សរសៃឈាម ហើយ​ហានិភ័យ​នេះ​ថយចុះ នៅពេល​រយៈ​ពេលដេក​ឈានដល់​ចំណុចកណ្តាល​មួយ​។ ៦ ទៅ ៨ ម៉ោង​គឺជា​អំឡុង​ពេលដេក​ដ៏​ល្អ​បំផុត ផ្អែក​តាម​ការសិក្សា​នេះ​"​។​

​យោងតាម​មូលនិធិ​បេះដូង​អង់គ្លេស ប្រជាជន​ជាង ១៥៩.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​សរសៃឈាម​ក្នុងប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ២០១១៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter