. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
លាងដៃពេលមួម៉ៅ​នឹងជួយ​អ្នក ​មានអារម្មណ៍​ធូរស្រាល​ជាង
November 12, 2013 (12:18:50) [ 1309 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ បានចង្អុលបង្ហាញ​ថា ពេល​ខឹង​មួម៉ៅ នោះ​ការ​លាងដៃ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង​, សុទិដ្ឋិនិយម​ជាង ។​ ​ការស្រាវជ្រាវ​១​ថ្មីៗ​នេះ របស់​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា ក្រោយពេល​បរាជ័យ ឬ ខឹង​មួម៉ៅ​, ទម្លាប់​សំអាត​ដូចជា​លាងដៃ​, បោកគក់​សម្លៀកបំពាក់​ដោយ​ដៃ នឹងធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុទិដ្ឋិនិយម​, សុភមង្គល​ជាង ។​

បណ្ឌិត Kai Kaspar នៅ​សាកលវិទ្យាល័យ Cologne (​អាល្លឺម៉ង់​) បាន​ដំណើរការ​ស្រាវជ្រាវ​ជាច្រើន អំពី​បញ្ហា​នេះ បន្ទាប់ពី​ព្រឹត្តិការណ៍​អាក្រក់​នីមួយៗ ។ លោក​សង្កេតឃើញថា អ្នក​លាងដៃ​ក្រោយពេល​បរាជ័យ​រឿង​អ្វី​១ បាន​ប្រែជា​ជឿជាក់​លើ​ខ្លួនឯង​ជាង ដើម្បី​សម្រេច​កិច្ច​ការបន្ត ក្នុង​ពេលវេលា​ខាងមុខ ។​

បណ្ឌិត Kasper បាន​អញ្ជើញ​អ្នកស្ម័គ្រចិត្ត ៩៨ នាក់ ចូល​បន្ទប់ពិសោធន៍ និង​ចែកជា ៣ ក្រុម ។ ក្នុង​ផ្នែក​ដំបូង នៃ​ការពិសោធន៍ ក្រុម​នីមួយៗ នឹងត្រូវ​ដោះស្រាយ​សម្រេច​ភារកិច្ច “​មិនអាច​ទៅរួច​” មួយ ។ ពេល​មនុស្ស​ទាំងអស់គ្នា​ក្នុង​ក្រុម សុទ្ធតែ​បរាជ័យ ពួកគេ​ត្រូវបាន​សំណូមពរ​ទៅ​លាងដៃ ។​

​ក្រោយពេល​លាងដៃ ទាំងអស់គ្នា សុទ្ធតែ​សម្តែង​ភាព​សុ​ទិ​ដិ្ឋ​និយម​ថា នឹងធ្វើ​ល្អ​ជាង ភារកិច្ច​ត្រូវបាន​ប្រគល់ ក្នុងពេល​ខាងមុខ ។ ប៉ុន្តែ ពុំមែន​នរណា​ក៏មាន​សមត្ថភាព​សម្រេច​ភារកិច្ច​ដោយ​ល្អ​បំផុត នៅ​សំណូមពរ​បន្ទាប់ ។​
​បណ្ឌិត Kasper បកស្រាយ​ថាៈ “​ក្នុងពេល​សំអាត​សរីរាង្គ អ្នក​អាច​កម្ចាត់​ចោ​កនូវ​អារម្មណ៍​អសកម្ម តែ​វា​ក៏​ធ្វើ​ឲ្យ​ថយចុះ​ផ្នែក​ណា​នោះ នៃ​ថាមវន្ត ដើម្បី​អ្នក​ប្រឹងប្រែង​ជាង​ទៀត ក្នុងស្ថានភាព​ពិសោធន៍​ថ្មី​” ។​

​ការស្រាវជ្រាវ​១​មុននេះ របស់​សាកលវិទ្យាល័យ Michigan ក៏​ចង្អុល​បង្ហាញថា សកម្មភាព​លាងដៃ ធ្វើ​ឲ្យ​ស្អា​តដៃ​ផង និង “​កួច​រសាត់​” ភាព​មួម៉ៅ ខឹងច្រឡោត​ផងដែរ ។ ពួក​អ្នកវិទ្យាសាស្ត្រ ក៏បាន​ឲ្យ​ដឹង​ទៀតថា អ្នក​លាងដៃ​ភ្លាម​១​រំពេច ក្រោយពេល​ធ្វើការ​សម្រេច​ចិត្ត​លំបាក​មួយ នឹងមាន​អារម្មណ៍​សុភមង្គល​, ជឿទុកចិត្ត​លើ​ខ្លួនឯង​ជាង ជាមួយនឹង​ជម្រើស​របស់ខ្លួន ប្រៀប​នឹង​អ្នក​មិន​ធ្វើ​រឿង​តូច​នេះ។​ ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ចិត្តសាស្ត្រ​សង្គម និង​បុគ្គលិកលក្ខណៈ​វិទ្យាសាស្ត្រ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter