. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
រកវ៉ាក់សាំង ​សម្រាប់​ជំងឺ​ ទឹកនោមផ្អែម
November 04, 2013 (14:18:24) [ 1245 ]
 
 
ក្រុម​អ្នកស្រាវជ្រាវ​១​ក្រុម នៅ​សាកលវិទ្យាល័យ Tompere -​ហ្វាំ​ង​ឡង់ បាន​រកឃើញ​ប្រភេទ​វីរុស​បង្ក​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​១ ។ ប្រភេទ​រី​រុស Enterovirus នេះ​វាយប្រហារ​ក្រពេញ​លំពែង និង​បំផ្លាញ​កោសិកា​ផលិត​អាំង​ស៊ុយ​លីន នាំ​ដល់​ជំងឺ​ទឹកនោមផ្អែម ។ របក​គំ​ឃើញ​នេះ ផ្តល់​ក្តីសង្ឃឹម ក្នុង​ការផលិត​វ៉ាក់សាំង​សម្រាប់​ជំងឺ​ទឹកនោមផ្អែម ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​ជាង ១០០ ស៊េរី​ហ្សែ​ន​ខុសៗ​គ្នា របស់​វីរុស Eterovirus និង​កំណត់​បាន ៥ ស៊េរី​ហ្សែ​ន​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ ។ “​យើងខ្ញុំ​បានកំណត់​បាន​ប្រភេទ​វីរុស​មានលទ្ធភាព​បង្ក​ជំងឺ​ខ្ពស់បំផុត ។ វ៉ាក់សាំង​ប្រឆាំង​ទប់ទល់​វីរុស​នេះ ក៏​នឹងមាន​ប្រសិទ្ធិភាព​ប្រឆាំង​តប​ញាតិសន្តាន​របស់​វា​” -​សាស្ត្រាចារ្យ Heikki Hy-ty នៅ​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹង ។​

​ប្រភេទ​វីរុស Enterovirus ដូចគ្នា​ក៏បង្ក​ជា​ជំងឺ​គ្រុន​ស្វិតដៃជើង តែ​អាស្រ័យ​ដោយមាន​វ៉ាក់សាំង វា​បាន​ត្រូវ​លុបបំបាត់​ទាំងស្រុង នៅ​ទីកន្លែង​ជាច្រើន​លើ​ពិភពលោក ។ បច្ចុប្បន្ន វ៉ាក់សាំង​ពិសោធន៍​១​ប្រឆាំង​រី​វ​រុស​បង្ក​ជា​ទឹកនោមផ្អែម បានសម្រេច និង​កំពុង​ត្រូវបាន​សាកល្បង​លើស​ត្វ ។ សាស្ត្រាចារ្យ Hy-ty ឲ្យ​ដឹងថា លទ្ធផល​ពិសោធន៍​វ៉ាក់សាំង​នេះ លើ​សត្វ​កណ្តុរ​គួរ​ជាទី​គាប់ចិត្ត​ណាស់ ។​ ​ប៉ុន្តែ ក៏​តាម​សាស្ត្រាចារ្យ Hy-Ty ដើម្បី​អាច​ដំណើរការ​ពិសោធន៍​លើ​មនុស្ស ពួក​អ្នកវិទ្យាសាស្ត្រ កំពុង​ត្រូវការ​ទឹកប្រាក់​ដល់ ៧០០ លាន​អឺរ៉ូ ។ ចំណាយ​ជា​ឧបសគ្គ​ធំ​បំផុត សម្រាប់​ពួក​អ្នកវិទ្យាសាស្ត្រ ក្នុង​គម្រោង​ស្រាវជ្រាវ​វ៉ាក់សាំង​ទឹកនោមផ្អែម ។

ពួក​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថា នឹង​ឆាប់​វៃ​អង្គា​សបាន​ចំនួន​ទឹកប្រាក់​នេះ ពី​អាមេរិក និង​អឺរ៉ុប ដើម្បី​អាច​ឆាប់​នាំយក​វ៉ាក់សាំង​នេះ ទៅ​អនុវត្ត​ជាក់ស្តែង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 243 នាក់
  Flag Counter
Flag Counter