. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
វិធី៥យ៉ាង បង្ការ​មហារីកសុដន់​ប្រសិទ្ធិភាព
November 04, 2013 (14:14:23) [ 1196 ]
 
 
ជា​ជំងឺ​១​ក្នុងចំណោម​ជំងឺមហារីក​បង្ក​ការបាត់​បង់ជីវិត​ច្រើន​បំផុត សម្រាប់​ស្ត្រី​, មហារីក​សុដន់ កំពុង​ក្លាយជា​ភាពភ័យ ខ្លាច ឥទ្ធិពល​ដល់​ជីវភាព​របស់​យើង ។​ ​ខាងក្រោម​នេះ ជា​វិធី​សាមញ្ញៗ​មួយ ជួយ​អ្នក​អាច​បញ្ចៀស​ឆ្ងាយ​ពី​ជំងឺ​នេះ​ ៖

១-​គ្រប់គ្រង​ទម្ងន់​
​លើស​ទម្ងន់ ឬ ធាត់ ធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​សុដន់ ។ រឿងនេះ​ត្រឹមត្រូវ ជាពិសេស ចំពោះ​ស្ត្រី​នៅ​អាយុ​ពេញវ័យ ។ ប្រភព​ផ្គត់ផ្គង់ Estrogen សម្រាប់​ស្ត្រី ពុំមែន​តែ​អូវែរ​ប៉ុណ្ណោះ​ទេ​, តែ​កោសិកា​ខ្លាញ់ ក៏​រួមចំណែក​ក្នុង​ដំណើរ​ការបង្កើត Estrogen ។ តាម​ពួក​អ្នកវិទ្យាសាស្ត្រ មូលហេតុ​កើន​ហានិភ័យ​មហារីក​សុដន់ នៅ​អ្នក​លើស​ទម្ងន់ គឺ​ដោយសារ Estrogen ជាច្រើន ត្រូវបាន​ផលិត​នៅក្នុង​ជាលិកា​ខ្លាញ់ ។​ ​ប្រសិន​អ្នក​កំពុងមាន​ទម្ងន់​សមល្មម ជាមួយនឹង​កម្ពស់ តែ​ស្រាប់​តែមាន​សញ្ញា​កើន​ទម្ងន់​, អ្នកជំនាញការ​ទូន្មាន​អ្នក​ចូរ​គ្រប់គ្រង​របប​ទទួលទាន និង​រក​វិធី​រក្សា​កម្រិត​ទម្ងន់​ឲ្យ​បានល្អ​ត្រឹមត្រូវ ។​

២-​ហាត់ប្រាណ​ជាប្រចាំ​
​ការស្រាវជ្រាវ​ជាច្រើន បាន​រកឃើញថា ហាត់ប្រាណ​ជា​ទម្លាប់​១ ជួយ​ឲ្យ​សុដន់​មាន​សុខភាព​ល្អ ។ ដោយ​គ្រាន់តែ​ចំណាយ​ប្រមាណ ៧៥ ទៅ ១៥០ នាទី ដើរ​ញាប់ៗ ក្នុង​១​សប្តាហ៍ នោះ​ការ​ប្រឈម​កើត​មហារីក​សុដន់​ថយចុះ​យ៉ាងច្រើន ។ សមាគម​មហារីក​អាមេរិក បាន​ទូន្មាន​គ្រប់គ្នា គួរ​លៃ​ពេល​តិច​បំផុត ១៥០ នាទី ចូលរួម​សកម្មភាព​កីឡា មាន​អាំង​តង់​ស៊ី​តេ​មធ្យម ឬ ៧៥ នាទី​លំ​ហាត់​អាំង​តង់​ស៊ី​តេ​ខ្ពស់ ។​

៣-​ទទួលទាន​បន្លែ និង​ធញ្ញជាតិ​ច្រើន​
​ពពួក​បន្លែ​បៃតង​ផ្ទុក​សារជាតិ​ចម្រុះ​ស្ពាន់ធ័រ ត្រូវបាន​ហៅថា Indoles, ជួយ​កម្ចាត់ Estrogen លើស ចេញពី​សរីរាង្គ និង​ទប់ស្កាត់​មិន​ឲ្យ Estrogen លើស នៅ​បន្សល់ទុក​រំញោច​សកម្ម​ភាព​រីកចម្រើន​របស់​ម​ហា​រីក​សុដន់ ។ Indole-3-Carbinol (I3C) ជា​សារជាតិ​ចម្រុះ​ពិសេស​មួយ មានលទ្ធភាព​រារាំង​ការរីកចម្រើន​កោសិកា​ម​ហា​រីក​ប្រសិទ្ធិភាព ។​
​របប​ទទួលទាន សម្បូរ​ជាតិ​សរសៃ​ត្រូវបាន​បញ្ជាក់ថា អាចជួយ​បន្ថយ​ហានិភ័យ​មហារីក​សុដន់ ដល់​ទៅ ៥៤% ។ តាម​ពួក​អ្នកស្រាវជ្រាវ​, ការបន្ថយ​ហានិភ័យ​មហារីក​សុដន់ គឺអាច​ដោយសារ​ជាតិ​សរសៃ បាន​ស្រូបយក និង​ច្បាម​យក​សារជាតិ​ពិសពុល ក្នុង​ពោះវៀន និង​ជំនួយ​សរីរាង្គ កម្ចាត់​សារជាតិ​នេះ​ចេញ​ក្រៅ ។​

៤-​បំពេញបន្ថែម​អាស៊ីត​ខ្លាញ់ Omega-3
​ការស្រាវជ្រាវ​ជាច្រើន​បាន​បញ្ចា​ក់ថា អាស៊ីត​ខ្លាញ់ Omega-3 មានលទ្ធភាព​ទប់ស្កាត់​ឥទ្ធិពល របស់​សារជាតិ​បង្ក​រលាក​១​ប្រភេទ ហៅថា Prostaglandin ។ សារជាតិ​នេះ ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​ថមថយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​លទ្ធភាព​កំណត់​ដុំ​គិ​ស របស់​សរីរាង្គ ។ អាស៊ីត​ខ្លាញ់ Omega-3 ជួយ​បន្ថយ​បរិមាណ Prostaglandin, ផ្តើម​ពី​នោះ ជួយ​បន្ថយ​ការ​ប្រឈម​កើត​មហារីក​សុដន់ ។​

៥-​ឲ្យ​កូន​បៅដោះ​បាយ​
​ជាធម្មតា មាន​ស្ត្រី​ជាច្រើន ពុំមាន​បំណង​ឆាប់​មានកូន ដោយសារ​មូលហេតុ​ជាច្រើន​ផ្សេងៗ​គ្នា ។ ប៉ុន្តែ ពួក​អ្នកវិទ្យាសាស្ត្រ លើកទឹកចិត្ត​ស្ត្រី គួរ​យល់ដឹង​ពី​តម្លៃ​សុខភាព​របស់​ការ​សម្រាល​កូន មុន​អាយុ ៣០ ឆ្នាំ ។​
​ការស្រាវជ្រាវ​១​ចំនួន បាន​បញ្ជាក់ថា ស្ត្រី​មានកូន​ដំបូង មុន​អាយុ ៣០ ឆ្នាំ នឹង​ថយចុះ​ហានិភ័យ​មហារីក​សុដន់​យ៉ាងច្រើន ប្រៀប​ទៅនឹង​ស្ត្រី​ពុំដែល​មានកូន ឬ សម្រាលកូន​ដំបូង ក្រោយ​អាយុ ៣០ ឆ្នាំ ។ ការ​ឲ្យ​កូន​បៅដោះ​ម្តាយ ពុំ​ត្រឹមតែ​នាំមក​នូវ​ផលប្រយោជន៍ខាង​ផ្នែក​ជីវជាតិ​, អង្គ​បដិបក្ខ​សម្រាប់​កុមារ​ប៉ុណ្ណោះ​ទេ តែ​នៅ​ជា​វិធានការ​បង្ការ​មហារីក​សុដន់​យ៉ាង​ប្រសិទ្ធិភាព ពិសេស ពេល​អ្នក​ឲ្យ​កូនបៅ ក្នុងអំឡុង​២​ឆ្នាំ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 309 នាក់
  Flag Counter
Flag Counter