. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
និយាយទូរស័ព្ទ​លើស ៤០ នាទីក្នុង១ថ្ងៃ ងាយកើតមហារីក​ខួរក្បាល
October 24, 2013 (12:06:15) [ 1306 ]
 
 
ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លើស ៤០ នាទី ក្នុង​១​ថ្ងៃ ងាយ​កើត​មហារីក​ខួរក្បាល​ ​ស្ថាប័ន​សុវត្ថិភាព​ជាតិ​បារាំង (ANSES) ទូន្មាន​ថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លើស ៤០ នាទី ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​កើត​មហារីក​ខួរក្បាល​ខ្ពស់ ។​

​ការស្រាវជ្រាវ​របស់ ANSES ចង្អុល​បង្ហាញថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ជាប្រចាំ ជាមួយនឹង​ប្រេកង់​ខ្ពស់ យូរអង្វែង​ទៅ នឹងមាន​ហានិភ័យ​កើត​ជំងឺមហារីក​ខួរក្បាល​ខ្ពស់ជាង ប្រៀប​នឹង​ធម្មតា ។ នេះ​ជាការ​សន្និដ្ឋាន​របស់​ក្រុម​ជំនាញ ការ រួមមាន​មនុស្ស ១៦ នាក់ ផ្អែកលើ​ការវាយតម្លៃ​ជាង ៣០០ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផ្សេងៗ​គ្នា ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០៩ ។ ថ្មីៗ​នេះ ANSES ក៏​ទូន្មាន​អ្នកប្រើប្រាស់ គួរ​កំហិត​ប្រាស្រ័យ​ជាមួយ​ទូរស័ព្ទ​ចល័ត និង​បញ្ចៀស​ការនិយាយ​លើស ៤០ នាទី ក្នុង​១​ថ្ងៃ ។​

កាលពី​ចុងខែ តុលា ២០១២ តុលាការ​មួយ​នៅ​អ៊ីតាលី បាន​វិនិច្ឆ័យ​សម្រេច​ឲ្យ​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​ម្នាក់ បាន ទទួល​សំណង​ជំងឺ​ចិត្ត​ពី​ម្ចាស់​ក្រុមហ៊ុន ដោយសារ​កើត​មហារីក​ខួរក្បាល ។ ជំងឺមហារីក​របស់​អ្នកគ្រប់គ្រង ត្រូវបាន​ចាត់ទុកថា បានកើត​ឡើង ដោយសារ​លោក​បាន​ត្រូវ​ចំណាយពេល​ជាង ៦ ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​និយាយ​ទូរស័ព្ទ​ចល័ត ហើយ​ការងារ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​១២ ឆ្នាំ ។​ ANSES នៅ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​ជីវសាស្ត្រ​អាក្រក់ ទៅលើ​មនុស្ស និង​សត្វ​របស់​រលក​ទូរស័ព្ទ ។ នោះ​គឺ​ការបញ្ជាក់​ដំណេក​, សមត្ថភាព​បង្កើតកូន​នៅ​បុរស និង​សមត្ថភាព​យល់ដឹង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 28 នាក់
  Flag Counter
Flag Counter