. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
មិនចាំបាច់​បំពេញថែមវីតាមីន​ D ឲ្យមនុស្ស​អាយុ​លើស ៥០ ឆ្នាំ
October 18, 2013 (09:41:09) [ 1332 ]
 
 
ប្រព័ន្ធ​សុខាភិបាល​អង់គ្លេស អាច​សំចៃ​ដល់ ៨០ លាន​ផោន​ដ៍ អាស្រ័យ​ដោយ​ការបន្ថយ​បរិមាណ​វីតាមីន D ចែក​ឲ្យ​មនុស្ស​លើស ៥០ ឆ្នាំ ដោយសារ​វា​មិន​ជួយ​បន្ថយ​ស្ថានភាព​ស្រួយ​ឆ្អឹង ។​

​ពួក​អ្នកស្រាវជ្រាវ​សង្កេតឃើញថា សឹងតែ​ទាំង​អស់នៃ​មនុស្ស​អាយុ​លើសពី ៥០ ឆ្នាំ ដល់​ស៊ី​តេ​រ៉ែ​ឆ្អឹង មិន​កែប្រែ​ប្រើ​សើរ​ឡើង​ច្រើន (​តែ ០,៨% នៅ​ក្បាល​ឆ្អឹងភ្លៅ -​ការប្រែប្រួល ១ ពុំមាន​តម្លៃ​ជាក់ស្តែង​ណា​), រឿងនេះ បង្ហាញថា ការប្រើប្រាស់​វីតាមីន D បន្ថែម ដើម្បី​ជួយ​បញ្ចៀស​ពុក​ឆ្អឹង គឺ​គ្មាន​តម្លៃ ។​

សាស្ត្រាចារ្យ Ian Reid នៅ​សាកលវិទ្យាល័យ Anckland (​ញូ​វ​ហ្សឺ​ឡែ​ន​) ប្រធាន​ក្រុម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថាៈ “​សឹងតែ​ទាំង​អស់នៃ​មនុស្ស​ធំ មាន​សុខភាព​មាំមួន មិនចាំបាច់​បំពេញបន្ថែម​វីតាមីន D ។ ទិន្នន័យ​របស់​យើងខ្ញុំ បង្ហាញថា គោលដៅ​របស់​វីតាមីន D កម្រិត​ទាប បំពេញបន្ថែម​សមស្រប តែ​ចំពោះ​បុគ្គល​មានលទ្ធភាព​ត្រូវ​ខ្វះ​វីតាមីន​នេះ​តែប៉ុណ្ណោះ​” ។​

លទ្ធផល​នេះ ផ្អែកលើ​ការវិភាគ​លទ្ធ​ផលរប​ស់ការ​ស្រាវជ្រាវ​ចំនួន ២៣ ដែលមាន​អ្នកចូលរួម​ជាង ៤០០០ នាក់ (​អាយុធ​ម្យ​ម​គឺ ៥៩ ឆ្នាំ​) អំពី​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​បន្ថែម​វីតាមីន D និង​ដង់ស៊ីតេ​ឆ្អឹង ។​ បណ្ឌិត Alison Tedstone នាយផ្នែក​ជីវជាតិ និង​ជំងឺ​ធាត់ នៅ​វិទ្យាស្ថាន​សុខាភិបាល​សាធារណៈ​អង់គ្លេស ឲ្យ​ដឹងថាៈ “​បច្ចុប្បន្ន​, ដំបូន្មាន​របស់​រដ្ឋាភិបាល គឺ​បំពេញ​ថែម​វីតាមីន D មិន​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​” ។​
​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី The Lancet ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter