. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ងាយធាត់​ ដោយសារខ្វះ បាក់តេរីផ្លូវពោះវៀន
October 18, 2013 (09:39:42) [ 1552 ]
 
 
បាក់តេរី​ផ្លូវ​ពោះវៀន ពាក់ព័ន្ធ​ដល់​ជំងឺ​ធាត់​ ​ការស្រាវជ្រាវ​១​ថ្មីៗ​នេះ បាន​បង្ហាញថា អ្នក​ខ្វះ​បាក់តេរី​មាន​ប្រយោជន៍ ក្នុង​ពោះវៀន ងាយ​កើត​ជំងឺ​ធាត់​, ទឹកនោមផ្អែម​, សរសៃឈាម​បេះដូង និង​បញ្ហា​អំពី​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

​អ្នក​រៀបរៀង​ការស្រាវជ្រាវ បាន​ឲ្យ​ដឹងថា គំហើញ​នេះ ជា​កក្តា​សំខាន់​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព​របស់​សហគម​ន៍​អន្តរជាតិ -​ជំងឺ​ធាត់ ។ ជំងឺ​ធាត់ ត្រូវបាន​ព្យាករណ៍​នឹង​ឥទ្ធិពល​ដល់​មនុស្ស​ជាង ៧០០ លាន​នាក់ លើ​ពិភពលោក នៅ​ឆ្នាំ​២០១៥, កើន ៣០០ លាន​នាក់ ក្នុង​រង្វង់ ១ ទសវត្សរ៍ ។​

ក្រុម​អ្នកស្រាវជ្រាវ​ជាតិ​បាន​ប្រៀបធៀប​ពពួក​បាក់តេរី​ផ្លូវ​ពោះវៀន ក្នុង​សរីរាង្គ​របស់​មនុស្ស​ធាត់ ១៦៩ នាក់ និង​មនុស្ស​មិន​ធាត់ ១៨៣ នាក់ នៅ​ដា​ណឺ​ម៉ាក ។ ក្នុងចំណោម​មនុស្ស ២៩២ នាក់​នេះ​, ៧៣ នាក់ មាន​បរិមាណ​បាក់តេរី​ផ្លូវ​ពោះវៀន​តិចជាង ៤០% ប្រៀប​នឹង​កម្រិត​មធ្យម​, អ្នក​ទាំងនេះ មានលទ្ធភាព​ត្រូវ​ធាត់ និង​ត្រូវ​រលាក​ផ្លូវ​ពោះវៀន ។​
​ក្នុងចំណោម​មនុស្ស​ធាត់ អ្នកមាន​បាក់តេរី​ផ្លូវ​ពោះវៀន​ច្រើន នឹង​ពុំ​សូវ​មាន​លទ្ធ​ភព​រីកចម្រើន​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ។​ ​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា គេ​នឹង​បន្ត​ស្រាវជ្រាវ​ជាង អំពី​បញ្ហា​នេះ ហើយនឹង​ស្រាវជ្រាវ​ក្រុមមនុស្ស​ជាច្រើន​នៅ​បណ្តា​ប្រទេស​ផ្សេងៗ ។​

​លោក Stanislas Dusko Ehrlich នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​ជាតិ​បារាំង (INRA) ចាត់ទុកថា ការពង្រីក​ការស្រាវជ្រាវ​នេះ នឹង​អាច​កំណត់​នូវ​ហានិភ័យ និង​វិធី​តុល្យភាព​បាក់តេរី ដើម្បី​ទប់ស្កាត់​ជំងឺ​ធាត់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter