. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
អ្នករស់នៅជិតអាកាសយានដ្ឋាន​ ងាយកើតជំងឺបេះដូង និងស្រ្តូក
October 18, 2013 (09:38:09) [ 1294 ]
 
 
អ្នករស់នៅ​ជិត​ព្រលានយន្តហោះ ពុំ​ត្រឹមតែ​ត្រូវ​ទ្រាំទ្រ​សម្លេង​ខ្ទរ​ទ្រហឹង របស់​យន្តហោះ ពេល​ចុះចត និង​ហោះ​ឡើង ពេល​១​ថ្ងៃៗ​ប៉ុណ្ណោះ​ទេ តែ​នៅមាន​ហានិភ័យ ត្រូវ​កើត​ជំងឺ​បេះដូង និង​ស្ត្រូ​ក​ខ្ពស់ជាង ។

​ក្នុងការ​ស្រាវជ្រាវ ២ ដោយឡែក​ពីគ្នា របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស និង​អាមេរិក British Medical Journal របស់​អង់គ្លេស​លេខ​ចេញផ្សាយ​ថ្មីៗ​នេះ សុទ្ធតែ​បាន​រកឃើញ​ទំនាក់ទំនង រវាង​សម្លេង​ខ្ទ័រ​នៃ​គ្រឿង​ម៉ាស៊ីន​យន្តហោះ ជាមួយនឹង​ហានិភ័យ​កើត​ជំងឺ​បេះដូង​ខ្ពស់ជាង ។​

ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ផ្អែកលើ​ការតាមដាន​សុខភាព​របស់​មនុស្ស ៣,៦ លាន​នាក់ រស់នៅ​ជិត​អាកាសយានដ្ឋាន Heathrow ជា​អាកាសយានដ្ឋាន​ដ៏​មមាញឹក​បំផុត​មួយ នៅលើ​ពិភពលោក ពី​ឆ្នាំ​២០០១ ដល់ ២០០៥ ។​ ​តាម​ពួក​អ្នកវិទ្យាសាស្ត្រ នោះ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង នៅ​អ្នករស់នៅ​ជិត​អាកាសយានដ្ឋាន Heathrow ខ្ពស់ជាង ១០ ទៅ ២០% ប្រៀប​នឹង​អ្នករស់នៅ​តំបន់​អ៊ូអរ​បំផុត ។​

អ្នកស្រី Anna Hannedd អ្នក​រៀបរៀង​ការស្រាវជ្រាវ ឲ្យ​ដឹងថា មាននូវ​ភស្តុតាង​កាន់តែច្បាស់ បង្ហាញថា កម្រិត​ប្រាស្រ័យ​ជាមួយ​សម្លេង​ខ្ទរ​ខ្លាំង​អាច​នាំ​ដល់​ស្ថានភាព​លើសឈាម​, កក្តា​ចម្បង​បង្ក​ជា​ជំងឺ​បេះដូង និង​ស្រូ​ក ។​
​ក្នុងពេលនោះ ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​វិភាគ​ស្ថានភាព​សុខភាព​របស់​ជនជាតិ​អាមេរិក ជាង ៦ លាន​នាក់ រស់នៅ​ជិត​អាកាសយានដ្ឋាន ៨៩ ដែលមាន​អាយុ​ពី ៦៥ ឆ្នាំ ឡើងទៅ ។ លទ្ធផល​បង្ហាញថា អត្រា​ចូល​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង នៅ​កន្លែង​មាន​សម្លេង​ខ្ទរ​យន្តហោះ​ជាង ១០ decibel ខ្ពស់ជាង ៣,៥% ប្រៀប​នឹង​តំបន់​ដទៃ ក្រោយពេល​បាន​ផាត់​ចេញ​កក្តា​សេដ្ឋកិច្ចសង្គម​ផ្សេងៗ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter