. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ចាក់​ទឹកអំបិល​ព្យាបាល​ ឈឺខ្នង​ខាងក្រោម ល្អជាងចាក់ Steroid បញ្ចូល
October 06, 2013 (08:49:20) [ 1340 ]
 
 
ចាក់​ផ្ទាល់​ទឹកអំបិល​ទៅក្នុង​ឆ្អឹងខ្នង អាចជា​វិធី​ព្យាបាល​ ជំងឺ​ឈឺ​ខ្នង​ប៉ែក​ខាងក្រោម ប្រសិទ្ធភាព​ជាង ប្រៀប​នឹង​វិធី​ចាក់​ថ្នាំ Steroid បញ្ចូល​នេះ ​បើ​យោងតាម​ការអះអាង ​រប​ស់​ពួក​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ John Hopkins (​អាមេរិក​) ។ មាន​អ្នក​កើត​ជំងឺរលាកស្រោមខួរ ដោយសារ​ផ្សិត ៧៤០ នាក់ និង ៥៥ នាក់ បាន​ស្លាប់​ក្រោយពេល​ចាក់​ត្រូវ​ថ្នាំ Steroid មាន​ភាពកខ្វក់ កាលពី​ឆ្នាំមុន ។​

​អ្នកជំនាញការ​បាន​វិភាគ​ឯកសារ​សុខភាព​របស់​អ្នកជំងឺ ៣៧៤១ នាក់ ពី​ការស្រាវជ្រាវ​ចំនួន ៤៣ បន្ទាប់មក ប្រៀបធៀប​វិធី​ចាក់​បង្ក​ស្ពឹក​ក្រៅ​ស្រោម​រឹង ដោយ Steroid ជាមួយនឹង​វិធី​ចាក់​បង្ក​ស្ពឹក​ក្រៅ​ស្រោម​រឹង​ផ្សេង និង​ចាក់​ក្នុង​សាច់ដុំ ។​ ​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​បង្ក​ស្ពឹក Steven Cohen សន្និដ្ឋានថាៈ “​មាន​វិធី​ចាក់​សារជាតិ​រាវ​ចូល​ប្រឡោះ​ទទេ សំដៅ​បង្ក​ស្ពឹក​ក្រៅ​ស្រោម​រឹង គឺមាន​ប្រសិទ្ធភាព ។ រឿង​នោះ​បង្ហាញថា សឹងតែ​ទាំងអស់ នៃ​ឥទ្ធិពល​បន្ថយ​ឈឺ អាច​មិន​អាស្រ័យទៅលើ​ថ្នាំ​សណ្ឋាន Steroid -​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខ្វាយខ្វល់​” ។​ ​ទន្ទឹម​នោះ ការស្រាវជ្រាវ​នៅ​រកឃើញ Steroid មាន​ឥទ្ធិពល​បន្ទាប់បន្សំ ដូចជា​ធ្វើ​ឲ្យ​កើន​តួលេខ​ស្ករ​ក្នុង​ឈាម នៅ​អ្នកជំងឺ​ទឹកនោមផ្អែម​, ពន្យឺត​ល្បឿន​សះ​របួស និង​បង្ក​ជា​ជំងឺ​អំពី​ឆ្អឹង នៅ​ស្ត្រី​អាយុ​ច្រើន ។​

​ប៉ុន្តែ បណ្ឌិត Mark Bicket -​សមាជិក​ក្រុម​ស្រាវជ្រាវ​- ទូន្មាន​ត្រូវមាន​បន្ថែម​ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​ជាង ដើម្បី​កំណត់​មើល​តើ​ការចាក់​សារជាតិ​ជំនួស Steroid (​ដូចជា​ទឹកអំបិល​) អាច​ត្រូវបាន​ជ្រើសរើស​ជា​វិធី​ដ៏​មាន​ប្រយោជន៍ សម្រាប់​អ្នកជំងឺ​ឈឺ​ខ្នង ឬ​អត់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter