. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
“ជំហាន​លោតផ្លោះ” អំពី​ថ្នាំ​ប្រឆាំង​ភាពចំណាស់
October 06, 2013 (08:42:42) [ 1249 ]
 
 
ពពួក​ថ្នាំ​ប្រើប្រាស់​ភ្នាក់ងារ resveratrol មាន​ក្នុង​ស្រា​ទំពាំងបាយជូរ​ ​ថ្នាំ​ប្រឆាំង​ភាពចំណាស់​១​ប្រភេទ នឹង​ក្លាយជា​ការពិតក្នុង ៥ ឆ្នាំ​ទៀត អាស្រ័យ​ដោយ​ការរកឃើញ​ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ។​

​ការស្រាវជ្រាវ ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Science បញ្ជាក់ថា អង់​ហ្ស៊ី​ម ប្រឆាំង​ភាពចំណាស់​មួយ ក្នុង​សរីរាង្គ​អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ទប់ស្កាត់​ជំងឺ​ទាំងឡាយ បណ្តាល​ពី​វ័យចាស់ និង​អូសបន្លាយ​អាយុ ។​ អង់​ហ្ស៊ី​ម SIRT1 ច្រើន​ត្រូវបាន​រំញោច​ដោយ​ការរារាំង​បរិមាណ​កាឡូរី ស្រូបយក​របស់​សរីរាង្គ និង​ពេល​ហាត់ប្រាណ តែ​ក៏​អាច​ត្រូវបាន​កែប្រែ​ប្រ​ប្រសើរឡើង អាស្រ័យ​ដោយ​កក្តា​រំញោច​ផ្សេងៗ ។ កក្តា​ធម្មជាតិ​រំញោច SIRT1 ទូទៅ​បំផុត គឺ resveratrol តែង​ត្រូវបាន​រកឃើញ​ជាមួយនឹង​បរិមាណ​យ៉ាង​ទាប ក្នុង​ស្រា​ទំពាំងបាយជូរ ។

ច្រើន​ឆ្នាំ​កន្លងទៅ ពួក​អ្នកវិទ្យាសាស្ត្រ អាច​បង្កើតជា resveratrol សិប្បនិម្មិត ។ ៤០០០ សារធាតុ​សកម្ម resveratrol សិប្បនិម្មិត​ផ្សេងៗ​គ្នា​, ខ្លាំង​ជាង ១០០ ដង ស្រា​ទំពាំងបាយជូរ ១ កែវ កំពុង​ត្រូវបាន​អភិវឌ្ឍ ហើយ ៣ ប្រភេទ​ល្អ​បំផុត ក្នុងចំណោម​នោះ បានចាប់ផ្តើម​ត្រូវបាន​ពិសោធន៍​លើ​មនុស្ស ។ អនុវត្ត​ទៅក្នុង​ថ្នាំ ភ្ញាក់​ងារ​ទាំងនេះ អាច​បង្កើតជា​ប្រតិកម្ម ដូច​ការទទួល​តប និង​លេង​កីឡា ។​ ការស្រាវជ្រាវ​បង្ហាញថា បាន​ពិសោធន៍​ជោគជ័យ ១១៧ ប្រភេទ​ថ្នាំ​ផ្សេងៗ​គ្នា រួមជាមួយ​យន្តការ​១​ប្រើប្រាស់ resveratrol ដើម្បី​រំញោច​អង់​ហ្ស៊ី​ម SIRT1 ។ រឿងនេះ មាន ន័យថា ពុំ​គ្រាន់​តែមាន​ថ្នាំ​១​ប្រភេទ គួរ​ជាទី​គាប់ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ពួក​អ្នកស្រាវជ្រាវ​អាចបង្កើត​ជា​ថ្នាំ​ផ្សេងគ្នា ជាមួយ នឹង​លទ្ធផល​ទប់ស្កាត់បាន​ទាំង​ជំងឺមហារីក​, Alzheimer និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។

​សាស្ត្រាចារ្យ David Sin Clair អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹងថាៈ “​ធម្មតា ថ្នាំ​ទាំងនេះ ពុំ​ត្រឹមតែ​ប្រើ​ដើម្បី​ទប់ទល់​ជំងឺ​១​ប៉ុណ្ណោះ​ទេ តែ​នៅ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ ២០ ប្រភេទនាំ​ដល់​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​កើន​អាយុ និង​ពន្យឺត​ជរាភាព​”។​ ​ក្នុង​ អនាគតពួក​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថា ថ្នាំ​ទាំងនេះ ត្រូវបាន​ប្រើប្រាស់ ដើម្បី​ទប់ស្កាត់​ភាពចំណាស់​យ៉ាង​រហ័ស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 46 នាក់
  Flag Counter
Flag Counter