. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ល្បិច​ព្យាបាលជំងឺ​ឆ្មេញ ដ៏មានប្រសិទ្ធិភាព
September 21, 2013 (09:32:45) [ 1344 ]
 
 
អ្នក​មាន​ដែល​ឈឺ​ឆ្មេ​ញ ឬទេ​? ប្រសិន​ពុំទាន់​មាន​ពេល​ទៅ​ជួប​ទន្ត​បណ្ឌិត នោះ​អ្នក​អាច​ប្រើ​វត្ថ​ធាតុ​មួយចំនួន ក្នុងនោះ​ផ្ទះបាយ ដើម្បី​ព្យាបាល​បណ្តោះអាសន្ន​នូវ​អារម្មណ៍​ឈឺ​ឆ្មេ​ញ ។​ ខាងក្រោម​នេះ ជា​ល្បិច​តូចៗ​មួយចំនួន ជួយ​អ្នក​បន្ថយ​អា​ការឈឺ​ឆ្មេ​ញៈ​

១. ទឹកកក​
​នេះ​ជា​វិធី​ដ៏​សែន​ងាយស្រួល តែ​ពុំ​សូវ​មាន​នរណាម្នាក់ ចាប់អារម្មណ៍​ទេ ពេល​កើត​អា​ការឈឺ​ឆ្មេ​ញ​នោះ ។ ចូរ​អ្នកយក​កន្សែង​ស្អាត​ដាក់​ទឹកកក ចូលក្នុង​នោះ រុំ​ឲ្យ​ជិត រួច​ម៉ាស្សា​ត្រង់​កន្លែង​ឈឺ ។ តែមួយ​សន្ទុះ​ប៉ុណ្ណោះ គឺ​អ្នក​នឹងមាន​អារម្មណ៍​កន្លែង​ឆ្មេ​ញ​កំពុង​ឈឺ​រាង​ស្ពឹក ដោយ​ភាព​ត្រជាក់ ។ បន្ទាប់មក អារម្មណ៍​ឈឺ​ពឺត ចុះ​ថត​សន្សឹមៗ ។ ប៉ុន្តែ ក្រោយមក អ្នក​នៅតែ​ត្រូវ​ទៅ​ជួប​ទន្ត​បណ្ឌិត ។​

២. ស្អំ​ទឹកក្តៅ​
​ប្រើ​ទឹក​ឧណ្ណៗ និង​ក្តៅដើម្បី​បន្ថយ​ឈឺចាប់ ។ ដំបូង​ស្អំ​កន្សែងរុំ​ទឹកកក ទៅលើ​ថ្ពាល់​កន្លែង​ឆ្មេ​ញ​ឈឺប្រមាណ​១​នាទី ។ បន្ទាប់មក ជំនួស​ដោយ​ដប​ទឹក​ក្តៅ​ឧណ្ណៗ ចំ​កន្លែង​នោះ ។ ធ្វើ​ចុះ​ធ្វើឡើង​ដូចនេះ ១​សន្ទុះ នឹង​បន្ថយ​បាន​ការឈឺ​ឆ្មេ​ញ​យ៉ាងច្រើន ។​

៣. ក្រូចឆ្មារ​
ទឹកក្រូច​ឆ្មារ ត្រូវបាន​បញ្ជាក់ថា ប្រសិទ្ធិភាព​បំផុត ក្នុងការ​បន្ថយ​ឈឺ​ឆ្មេ​ញ ។ វា​នឹង​ម៉ាស្សា​ឲ្យ​ឆ្មេ​ញ និង​អញ្ចាញ ។​

៤. អំបិល​
​អំបិល​ជា​គ្រឿងទេស​ដ៏​ប្រសិទ្ធិភាព ក្នុងករណីនេះ ។ ដាក់​អំបិល ២ ស្លាបព្រា ទៅក្នុង​ទឹក​ក្តៅ​ឧណ្ណៗ ១ កែវ និង​កូរ​ឲ្យ​សព្វ ។ ដោយសារ​អំបិល​មានលទ្ធភាព​កម្ចាត់​បាក់​តេ​រី ហេតុនេះ ពេល​អ្នក​ប្រើ​ទឹកអំបិល ដើម្បី​បៀម និង​ខ្ពុរមាត់ នោះ​រោគសញ្ញា​ឈឺ​ឆ្មេ​ញ នឹង​ថយចុះ ។ អ្នក​គួរ​បៀម និង​ខ្ពុរ​ទឹកអំបិល ប្រមាណ ៣០ វិនាទី បន្ទាប់មក ខ្ជាក់​ចេញ និង​ធ្វើបែបនេះ​ចុះឡើងៗ ច្រើនដង ។​

៥. ខ្ញី​
​ខ្ញី​មានលទ្ធភាព​កម្ចាត់​បាក់​តេ​រី ក៏​ធ្វើ​ឲ្យ​ថយចុះ​រោគសញ្ញា​រលាក​ឆ្លង​មេរោក​, ព្យាបាល​របួស​តូចៗ ឬ ស្នាម​កំពុង​ហើម​ដោរ ។ ដូច្នេះ ខ្ញី​ក៏មាន​ប្រសិទ្ធិភាព ពេល​ឆ្មេ​ញ​កំពុង​ត្រូវ​ដង្កូវ​ស៊ី ។ ដំបូង អ្នក​ហាន់​ខ្ញី ជា​បន្ទះ​ស្តើងៗ រួច​យកទៅដាក់​ចំ​កន្លែង​ឆ្មេ​ញ​កំពុង​ឈឺ ខាំ​យ៉ាង​ណែន ឲ្យ​ទឹក​ហូរ​ចេញ និង​ជ្រាបចូល​កន្លែង​ឈឺ នឹង​ជួយ​បន្ថយ​ការឈឺ និង​បន្ថយ​ហើម បាន ។​

៦. ខ្ទឹមស​
​ខ្ទឹមស មាន​ប្រសិទ្ធិភាព​សម្លាប់​បាក់តេរី។ បកសំបក​ខ្ទឹម​ស្រស់រួច​ដំ​បំបែក និង​ដាក់​បន្ថែម​អំបិល​បន្តិចច្របល់​ឲ្យ​សព្វ ។ ក្រោយពេល​ច្របល់​សព្វ​ផ្នែក​អំបិល​ជ្រាបចូល​កំ​ពិស​ខ្ទឹម ចូរ​យក​វា​បៀម​ត្រង់​កន្លែង​ឆ្មេ​ញ​ឈឺ នឹង​បន្ថយ​បាន​អារម្មណ៍​ពិបាក​ទ្រាំ ។ អ្នក​ក៏​អាច​ប្រើ​ទឹក​ថែម​បន្តិច ឲ្យ​ទឹក​នៅ​កំពឹស​ខ្ទឹម​ចេញ​ច្រើនជាង រួចហើយ​ប្រើ​សំឡី ផ្តិច​យក​ទឹក​នោះ បន្តក់​ចំ​កន្លែង​ឆ្មេ​ញ​ឈឺ ឬ អ្នក​អាច​ប្រើ​កំ​ពិស​ខ្ទឹម​ដាក់​ចំ​កន្លែង​ឆ្មេ​ញ​ឈឺ និង​ខាំ​យ៉ាង​ណែន ដើម្បី​ឲ្យ​ទឹក​ខ្ទឹម​ហូរ​ចេញ​ជ្រាបចូល​កន្លែង​ឈឺ ។​

៧. ខ្ទឹមបារាំង​
​ប្រសិន​អ្នក​ទ្រាំ​បាន​ក្លិន​របស់​ខ្ទឹមបារាំង នេះ​អាច​កៀប​យក​ទឹក បៀម​ត្រង់​កន្លែង​ឈឺ ឬ ហាន់​ស្តើងៗ និង​បៀម​ចំ​កន្លែង​ឆ្មេ​ញ​ឈឺ ។​ វិធា​ន​ការ​សាមញ្ញៗ​ខាងលើនេះ អាចជួយ​បន្ថយ​អា​ការឈឺ​ឆ្មេ​ញ​បាន​បណ្តោះអាសន្ន ។ ប៉ុន្តែ ប្រសិន​មាន​ពេលនោះ គឺ​ល្អ​បំផុត អ្នក​ត្រូវ​ទៅ​ជួប​ទន្ត​បណ្ឌិត​កាន់តែ​ឆាប់ កាន់តែ​ល្អ ដើម្បី​រកឃើញ​មូលហេតុ​អ្វីមួយ ធ្វើ​ឲ្យ​ឆ្មេ​ញ​របស់​អ្នក​ឈឺ និង​មាន​វិធី​ព្យាបាល​ប្រសិទ្ធភាព ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 318 នាក់
  Flag Counter
Flag Counter